Connect with us

ព័ត៌មានជាតិ

មកដឹងអត្ថន័យនៃពាក្យ “អតិរេក និង ជវភាព” ក្នុងភាសាសេដ្ឋកិច្ច

បានផុស

នៅ

សព្វថ្ងៃមានមនុស្សជាច្រើន យល់ច្រឡំប្រើពាក្យ អតិរេក និងជវភាព ខុស ឬកែអក្ខរាវិរុទ្ធទៅជា អធិរាជ និង ជីវភាព ទៅវិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ“កម្ពុជាថ្មី​​” នឹងពន្យល់ប្រិយមិត្តអ្នកអានឱ្យបានយល់ន័យពាក្យទាំងពីរនេះ នៅក្នុងភាសាសេដ្ឋកិច្ច ឱ្យបានយល់កាន់តែច្បាស់។

យោងតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត់ បានពន្យល់ថា ពាក្យ «អតិរេក» មានន័យថា​ ច្រើនក្រៃ ច្រើនលើស ដែលលើសពីកំណត់ ដែលហួសពីចំនួន ហ៊ឹកហ៊ាក់ អធិកអធម ជាដើម។

ឧទាហរណ៍៖ បន្ទាប់ពីបានដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួចមក រាជរដ្ឋាភិបាលសម្រេចបានជាមូលដ្ឋាននូវ «ភាពជឿទុកចិត្តនៃថវិកា»តាមរយៈការបង្កើនចំណូលនិងការ​ធ្វើវិចារណកម្មចំណាយជាពិសេសបង្កើនបាននូវ អតិរេក នៃថវិកាជាតិ ដែលអនុញ្ញាត​ឱ្យបង្កើនទុន​វិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធ សង្គមសេដ្ឋកិច្ចក្នុងគោលដៅពង្រឹងនិងពង្រីកសេវាសាធារណៈ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

នៅក្នុងសេដ្ឋកិច្ច ពាក្យនេះសំដៅដល់ចំណូលច្រើនជាងចំណាយ ឬក៏ចំណាយមិនអស់ទៅតាមផែនការដែលបាន​គ្រោងទុក។ អតិរេកមានដូចជា អតិរេកថវិកា អតិរេកពាណិជ្ជកម្ម ជាដើម។

ដោយឡែកពាក្យ​ «ជវភាព» មានន័យថា សន្ទុះ ល្បឿននៃការកើនឡើង។ ឧទាហរណ៍ៈ អាជីវកម្មជាច្រើននៅកម្ពុជា មានជវភាពឡើងវិញគួរឱ្យកត់សម្គាល់បន្ទាប់ពីកូវីដ-១៩ បានធូរស្បើយ៕​

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម