Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បង្ហាញលេខទូរស័ព្ទ Hotline ដើម្បីឲ្យពលរដ្ឋ និងអ្នកពាក់ព័ន្ធរាយការណ៍ជុំវិញករណីជួញដូរមនុស្ស

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានបង្ហាញអំពីលេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) និងទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដើម្បីឲ្យប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ក៏ដូចជាអ្នកពាក់ព័ន្ធរាយការណ៍ព័ត៌មានជុំវិញករណីជួញដូរមនុស្ស ដើម្បីឲ្យមានការបង្រ្កាបទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរង អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​មានប្រសាសន៍ក្នុងសន្និ សីទសារព័ត៌មាន ស្តីពី «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា» នាព្រឹកថ្ងៃទី ១២ ខែសីហានេះថា អគ្គស្នងការដ្ឋានគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែខិតខំប្រឹងបង្រ្កាបបទល្មើសជួញដូរមនុស្សជាបន្តបន្ទាប់ ទោះបីប្រទេសជាតិស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ឬក៏ជួបបញ្ហាប្រឈ​មអ្វីក៏ដោយ។

ក្នុងនោះដែរ លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា ក៏បានបង្ហាញអំពីលេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) និងទំព័រហ្វេសប៊ុក ដើម្បីទទួលព័ត៌មានជុំវិញករណីជួញដូរមនុស្ស ផងដែរ។ លោកស្រីអគ្គស្នងការរង បានថ្លែងថា «Hotline របស់នាយកដ្ឋានយើងមានមួយទៀត គឺHotline ១២៨៨ ដែលHotline របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ហើយនៅពេលដែលយើងបង្ការថា ប្រសិនបើមានការទូរស័ព្ទមក Hotline ហ្នឹងវាមានច្រើន ហើយវាមានការរអាក់រអួល គឺយើងមានហ្វេសប៊ុកផេករបស់នាយកដ្ឋានថែមទៀត ដើម្បីលោកអាចផ្ញើព័ត៌មាន ដើម្បីយើងបានដឹង យើងសហការគ្នាស្រាវជ្រាវ ហើយនិងប្រសិនជារបស់ថ្នាក់ក្រោមជាតិ យើងនឹងចាត់ចំណាត់ការភ្លាម ដើម្បីបើកការស្រាវជ្រាវ»។

លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា បានអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ ជាមួយអាជ្ញាធរមានសមត្ថកិច្ច តាមរយៈការផ្ដល់ព័ត៌មានអំពីការជួញដូរមនុស្សនេះ ដើម្បីអាចបង្ការទប់ស្កាត់ និងចុះបង្រ្កាបបានទាន់ពេលវេលា៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៧ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម