Connect with us

ព័ត៌មានជាតិ

ដេញថ្លៃផ្លូវក្រាលក្រួស ១ ខ្សែ បានទៅក្រុមហ៊ុន ហង្ស គួយហេង ក្នុងតម្លៃ ៦២ លានរៀល

បានផុស

នៅ

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាឃុំឈូក មានការដេញថ្លៃជាសាធារណៈ ដែលមានក្រុមហ៊ុនចំនួន៩ក្រុម តែចូលរួមប្រកួតមាន៥ក្រុមហ៊ុនតែប៉ុណ្ណោះដោយបានទៅក្រុមហ៊ុន ហង្ស គួយហេង ក្នុងតម្លៃ ៦២​លានរៀល ដែលជាតម្លៃទទួលយកបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេមើលឃើញថា មានក្រុមចំនួន២ ដែលបានដេញថ្លៃទាបជាងគេគឺក្រុមហ៊ុន សេន អេង ដេញតម្លៃ ចំនួន៤២លារៀល និង៣សែលរៀល និងក្រុមហ៊ុន ហង្ស គួយហេង ដេញតម្លៃ៤០លានរៀល។

តែក្រុមហ៊ុនទាំង២នេះ គណៈកម្មាការលទ្ធកម្មឃុំឈូកថា តម្លៃនោះខុសទាំង២ក្រុមហ៊ុនក្រោយពិនិត្យស្រាវជ្រាវគុណតម្លៃឯកតាថ្មីនោះទើបបានលទ្ធផលដោយក្រុមហ៊ុន សេនអេង តម្លៃ ៧០លាន និង៣សែនរៀល និងក្រុមហ៊ុន ហង្ស គួយហេង ក្នុងតម្លៃ៦២លានរៀលវិញ ត្រូវទទួល​យកជាផ្លូវការបានមួយរយភាគរយ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ហង្ស គួយហេង កាលពីថ្ងៃ១០ ខែសីហា ឆ្នាំ២០២២ ដេញថ្ងៃសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង២៥០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅឃុំក្រូចឆ្មារ តម្លៃជាង៤៥លានរៀល គណនាខុស រួចកែមកជាង៨០លានរៀលវិញ។ គិតទៅដេញ២លើកកែ២ដងបានសម្រេចទាំង២គម្រោងយ៉ាងអេម។

បញ្ហានេះត្រូវក្រុមហ៊ុនមួយចំនួនដែលមិនបានគម្រោង តែគណនាតម្លៃមិនខុសសំណូមពរដល់តំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត គួរពិនិត្យបញ្ហានេះផង ព្រោះក្រុមហ៊ុនសុទ្ធតែដុះស្លែប្រកបដោយបទពិសោធន៍ បើនៅតែរបៀបនេះ គួរទៅរៀនថ្នាក់អក្ខរកម្មវិញទៅ។

ជុំវិញបញ្ហាដែរ ក្រុមអ្នកសារព័ត៌មានក៏សូមសំណូមពរដែរ សូមឲ្យគ្រប់ម្ចាស់ក្រុមហ៊ុនត្រូវចូលរួមប្រកួតប្រជែងដោយគោរពនិតិវិធីទាំងអស់គ្នាគ្រប់ព័ត៌មានកាលណាគេយកបានគេផ្សាយហើយគួរយល់ផងបើគេផ្សាយខុសគេអាចកែតម្រូវ នេះជាច្បាប់សារព័ត៌មានទាន៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ៣ នាទីutes មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ ថា ពូទីន និងហ្សេលេនស្គី ត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រួចហើយ

ប ស ស
ព័ត៌មានជាតិ១៣ នាទីutes មុន

ប ស ស ផ្តល់ប្រាក់ឧបត្ថម្ភរដ្ឋាភិបាលដល់សមាជិកជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាង១លាន២សែននាក់

ជំងឺរបេង​
ព័ត៌មានជាតិ២៨ នាទីutes មុន

មានអ្នកផ្ទុកមេរោគរបេង និងជំងឺរបេង​៣៥%​ផ្សេងទៀតមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យនិងព្យាបាលនៅឡើយទេ

ព័ត៌មានជាតិ៤២ នាទីutes មុន

គំនូរខ្មែរជាច្រើន ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ទេពកោសល្យ និងស្នាដៃ ចំនួន៣ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម