Connect with us

ព័ត៌មានជាតិ

ធនាគារអេស៊ីលីដា និងធនាគារជប៉ុន SMBC ពង្រឹកកិច្ចសហប្រតិបត្តិលើការការពារបរិស្ថាន សង្គម និងអភិបាលកិច្ចសារជីវកម្ម

បានផុស

នៅ

ធនាគារអេស៊ីលីដា ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​លើ​គ្រប់​វិស័យ បានបន្តសហការជាមួយធនាគារ​ជប៉ុន Sumitomo Mitsui Banking Corporation (SMBC) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើងថែមទៀត ទៅលើការការពារ​បរិស្ថាន សង្គម និងអភិបាលកិច្ចសារជីវកម្មបន្ទាប់ពី​ស្ថាប័ន​ធនាគារ​ទាំងពីរ​សហកា​រ​គ្នា​ ១០ ​ឆ្នាំ​ មកនេះ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​រួចមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្រោយ​ចូលរួម​អបអរ​ខួប ​១០ ​ឆ្នាំ ​ភាពជា​ដៃគូ​រវាង​អេស៊ីលីដា​ និង​ធនាគារ​ជប៉ុន SMBC​ នៅ​ព្រឹក​ថ្ងៃទី​១២ ​សីហា​នេះ ​នៅ​ការិយាល័យ​កណ្តាល បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ​អេស៊ីលីដា បាន​មានប្រសាសន៍ថា​រយៈពេល​ ១០​ ឆ្នាំ​ហើយ ​ដែល​ធនាគារ​ជប៉ុន SMBC​សហការ​ជាមួយ​ធនាគារ​អេស៊ីលីដា​ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ​ គឺ​បង្កើត​ការិយាល័យ​សារ​ជីវ​កម្ម​អន្តរជាតិ​របស់​ធនាគា​រ​អេស៊ីលីដា​ ដើម្បី​អាចឱ្យ​ធនាគារ​ផ្តល់​សេវាកម្ម​ដល់​សហគ្រាស​ធំៗ​ពិសេស សហគ្រាស​ជប៉ុន​នៅ​ថ្ងៃទី​ ១២ ​ខែសីហា ​ឆ្នាំ​ ២០១២ ​កន្លងទៅ​។​

​បណ្ឌិត អ៉ិន ចាន់នី បាន​បន្តថា​ គោលដៅ​សហប្រតិបត្តិការ​រវាង​ធនាគារ​ទាំងពីរ​ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ​មន្ត្រី​ក្រុមប្រឹក្សាភិបាល​រហូតដល់​ភាគ​ទុ​និក​ដោយ​យើង​បាន​សហការគ្នា​បានល្អ​ណាស់​។ ​បណ្ឌិត អ៉ិន ចាន់នី បាន​បន្តទៀតថា បន្ទាប់ពី​ចុះ​អនុស្សរណៈ​ជាមួយគ្នា​រួចហើយ​ធនាគារ​ជប៉ុន SMBC ​បាន​ចូល​ហ៊ុន​ និង​បាន​កាន់កាប់​ភាគហ៊ុន​ចំនួន ​១២.២៥​ ភាគរយ​នៅ​ឆ្នាំ ​២០១៤​ និង​បង្កើន​ហ៊ុន​រហូតដល់​ទៅ ​១៨.២៥​ ភាគរយ​រហូតមកដល់​បច្ចុប្បន្ន​។ បណ្ឌិត អ៉ិន ចាន់នី បាន​បន្ថែមថា​ ចំពោះ​ការិយាល័យ​សារ​ជីវ​កម្ម​អន្តរជាតិ​នៅពេល​ចុះ​អនុស្សរណៈ​នៅ​ឆ្នាំ​ ២០១២​ មាន​អតិថិជន​តែ​ ៩​ ពាន់​ខ្នាត​សារ​ជីវ​កម្ម​ ដែលមាន​ទឹកប្រាក់​ប្រមាណ​ ៤០០​ លាន​ដុល្លារ​អាមេរិក​។ ​ប៉ុន្តែ​មកដល់​សព្វថ្ងៃ​ចំនួន​អតិថិជន​បាន​កើន​ដល់ ​២១ ​ពាន់​ ខ្នាត​សាជីវកម្ម​មាន​ទឹកប្រាក់​ ២​ ពាន់​លាន​ដុល្លារ​អាមេរិក​។

​បណ្ឌិត អ៉ិន ចាន់នី បានឱ្យដឹង​ទៀតថា ​ក្រៅពី​ពង្រឹង​ធនធាន​តាំងពី​ថ្នាក់​វិជ្ជាជីវៈ​រហូតដល់​ភាគ​ទុ​និក​ យើង​បាន​បង្កើត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​។ ​ដោយ​ខាង​ភាគី​ជប៉ុន​បានរៀបចំ​ទស្សនកិច្ច​មួយ​ឱ្យ​ខាង​ធនាគារ​អេស៊ីលីដា ​ទៅ​មើល​ធន​គារ​BPTN​មួយ​ដែល​គាត់​បាន​កាន់កាប់​ភាគហ៊ុន​ច្រើន​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុងការ​បង្កើត​អេប ឌីជីថល​។

បណ្ឌិត អ៉ិន ចាន់នី បាន​បញ្ជាក់ថា​« ដូចនេះ​ការជួប​ជុំគ្នា​​ថ្ងៃ​នេះ ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​ដែល​ធនាគារ​យើង​ទាំងពីរ​បាន​សហការគ្នា​បានល្អ​»​។ បណ្ឌិត អ៉ិន ចាន់នី បាន​បន្ថែមទៀតថា​ បន្ទា​ប់​ពី​បាន​ពិភាក្សាគ្នា​រួចមក​ធនាគារ​ទាំងពីរ​ បាន​ប្តេជ្ញា​ពង្រឹង​ភាពជា​ដៃគូ​ជាមួយគ្នា​បន្ថែមទៀត ​ដើម្បី​បង្កើន​ដៃគូ​យុទ្ធសាស្ត្រ​ដោយ​ផ្តោតលើ​ចំណុច​ធំៗ​ដូចជា​មូលនិធិ​ការផ្គត់ផ្គង់​ការលូតលាស់​ និង​ពិនិត្យមើល​បន្ថែមទៀត​ពា​ក់​ព័ន្ធ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ឱ្យ​កាន់តែ​ទំនើប​ឡើង​ក៏ដូចជា​ពិនិត្យមើល​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​អន្តរជាតិ​ ដើម្បី​ពង្រីក​បន្ថែមទៀត​។

​បណ្ឌិត អ៉ិន ចាន់នី​ បានឱ្យដឹង​ទៀតថា​ក្រៅពីនេះ​ ធនាគារ​ទាំងពីរ​ក៏​បា​នរួម​គ្នា​ទៅលើ​ការងារ​ចំនួន ​៣​សំខាន់ៗ​គឺ​ទី​ ១ បរិស្ថាន ទី​២ សង្គម​ និង​ទី​ ៣ ​អភិបាលកិច្ច​សារ​ជីវ​កម្ម​។ បណ្ឌិត អ៉ិន ចាន់នី ​បាន​បន្តថា​ ការងារ​បរិស្ថាន​នេះ​ ធនាគារ​ទាំងពីរ​នឹង​រៀបចំ​យ៉ាងណា​ក្នុង​ការផ្តល់​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​រក្សាបាន​នូវ​បរិស្ថាន​ល្អ និង​មិន​បំពាន​បរិស្ថាន​។ បណ្ឌិត អ៉ិន ចាន់នី​បាន​បន្ថែមថា « ការផ្តល់​សេវាកម្ម​ធនា​គារ​ និង​ហិរញ្ញវត្ថុ​មិនមែន​ចេះតែ​ផ្តល់​បានទទួល​ផលចំណេញ​តែមួយ​មុខ​នោះទេ ​គឺ​គិត​អំពី​បរិស្ថាន​ថា​ តើ​អ្នកទទួល​សេវា​ពី​យើង​ទៅប្រើ​ប្រាស់​នឹង​បាន​ប្រើ​ទៅតាម​អ្វីដែល​បាន​ឯកភាពគ្នា​ដែរឬទេ ​តើ​មាន​ផលប៉ះពាល់​អ្វីខ្លះ​ដល់​បរិស្ថាន ​គឺ​យើង​ពិនិត្យមើល​ចំណុច​បរិស្ថាន​នេះ​»​។

​បណ្ឌិត អ៉ិន ចាន់នី​ បាន​បន្តទៀតថា ​ចំពោះ​សង្គម​យើង​ពិនិត្យមើល​ទាំង​អ្នកពាក់ព័ន្ធ​សហការី​ និង​អតិថិជន​របស់​យើង​ចូលរួម​ជាមួយគ្នា ​និង​កម្មវិធី​សង្គម​ផ្សេងៗ​ដែល​យើង​ធ្លាប់ធ្វើ​កន្លងមក​បានល្អ​និង​បង្កើន​ការចូលរួម​បន្ថែមទៀត​។ បណ្ឌិត អ៉ិន ចាន់នី​ បានឱ្យដឹងថា ​ចំណែក​អភិបាលកិច្ច​សារ​ជីវ​កម្ម​ទោះបីជា​យើង​មាន​ចំណាត់ថ្នាក់​បានល្អ​ហើយ ​ក៏ដោយ​ក៏ត្រូវ​គិតគូរ​បន្តទៀត​ ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​លក្ខណៈ​អន្តរជាតិ​ជា​សាកល​។

​បណ្ឌិត អ៉ិន ចាន់នី​ បាន​មានប្រសាសន៍ថា​« នៅ​ក្នុងការ​ចំណាត់ថ្នាក់​E&S​គេ​ឱ្យ​ពិន្ទុ​ ៥​ ។​ ប៉ុន្តែ​យើង​សព្វថ្ងៃ​ទទួលបាន​ពិន្ទុ​ ៣​ លើ​មធ្យម​អីចឹង​បង្កើន​វា​ឱ្យដល់ ​៤ ​ក្នុង​រយៈពេល​មិន​លើសពី​ ២ ​ឆ្នាំ​ទេ​។​ ចំណែក​ចំណាត់ថ្នាក់​អភិបាលកិច្ច​សារ​ជីវកម្ម​វា​អាស្រ័យ​លើ​ចំណាត់​ថ្នាក់លើ​ប្រទេស ​បើ​ប្រទេស​នឹង​កើន​យើង​នឹងមាន​កំណើន​ទៅតាម​នឹង​ដែរ​»៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម