Connect with us

ព័ត៌មានជាតិ

ស្រុកលំផាត់​រងផលប៉ះពាល់​ដោយទឹកជំនន់​ ៣ឃុំ​និងដំណាំ​ខូចខាតមួយចំនួន

បានផុស

នៅ

ជំនន់ទឹកភ្លៀង​នៅតែបន្តធ្លាក់រាល់​ថ្ងៃនៅក្នុងខេត្តរតនគិរីប៉ុន្មានថ្ងៃមកនេះ​ធ្វើឲ្យប៉ះពាល់​ផ្ទះសម្បែង​ និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាន នៃខេត្ត​រតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ នៅស្រុកលំផាត់​ ជំនន់ទឹកភ្លៀងបានហក់ឡើង​ដល់ចំណុច​ប្រកាសអាសន្ន ខណៈប្រជាពលរដ្ឋនាំគ្នាត្រៀមទូកជម្លៀសកូនចៅ សាច់ញាតិ មករកទីទួល​សុវត្ថិភាព នៅក្បែរសាលាស្រុកលំផាត់។

ដំណាំដាំដុះរបស់ពួកគាត់​បានខូចខាតស្ទើ​អស់ទាំង​ស្រុងទៅហើយ ហើយផ្លូវលំ និងផ្លូវកៅស៊ូមួយចំនួននៅក្នុងស្រុក​លំផាត់បានរងនូវការ​លិចជាបណ្តើរៗផងដែរ។

​កន្លងទៅនេះលោក ញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធាន​គណ:កម្មាធិការ​គ្រោះមហន្តរាយ​ថ្នាក់ខេត្ត បានចុះត្រួតពិនិត្យ និងមើលស្ថានភាពនៃទឹកទន្លេស្រែពកក្នុងស្រុកលំផាត់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

លោកបានចុះទៅមើលស្ថានភាពទឹកទន្លេ និងឲ្យអាជ្ញាធរស្រុក​ត្រៀមទូក​ដើម្បី​ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុផ្សេងៗនូវប្រការណាមួយនោះ។

​យោងតាមរបាយការណ៍ពីសាលាស្រុកលំផាត់បានឲ្យដឹងថា ផលប៉ះពាល់គ្រោះមហន្តរាយ​ទឹកជំនន់​នៅស្រុកលំផាត់កាលពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ កម្ពស់ទឹក មានចំនួន១២.៨៥​ម៉ែត្រ គិតត្រឹមម៉ោង២និង៤៥នាទី ហើយកម្ពស់ទឹកត្រូវប្រកាសអាសន្ន មានកម្ពស់១២,៥០ម៉ែត្រ សភាពការគ្រោះទឹកជំនន់នៅស្រុកលំផាត់នេះចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ អំពីស្ថានភាពទឹកជំនន់តាមបណ្តាឃុំទាំង៦ ក្នុងនោះបង្កឲ្យមានផលប៉ះពាល់ចំនួន៣ឃុំ÷

១-ឃុំជ័យឧត្តម មាន៦ភូមិ

២- ឃុំកាឡែង មានផលប៉ះពាល់៣ភូមិ

៣- ឃុំសេដា មានផលប៉ះពាល់១ភូមិ។

ក្នុងនោះអាជ្ញាធរស្រុកបានជម្លៀសប្រជាពលរដ្ឋនិងសត្វពាហនៈមកទីទួលសុវត្ថិភាពផងដែរ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម