Connect with us

ព័ត៌មានជាតិ

ទឹកទន្លេកំពុងហក់ឡើងខ្លាំង នគរបាលខេត្តត្បូងឃ្មុំចុះជួយរុះរើផ្ទះពលរដ្ឋទាំងយប់ដែលប្រឈមនឹងការបាក់ចូលទន្លេ

បានផុស

នៅ

នៅយប់ថ្ងៃទី១២ ខែសីហា យប់មិញនេះ កម្លាំងនគរបាល​នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត បានចុះជួយអន្តរាគមន៍រុះរើផ្ទះបងប្អូនប្រជាពលរដ្ឋដែលប្រឈមនឹងការបាក់ស្រុតចូលទន្លេ និងបានពិនិត្យស្ថានភាពទឹកទន្លេមេគង្គកំពុងហក់ឡើងខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១២ ខែសីហា យប់មិញនេះ ទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងគំហុកដែលបណ្ដាលឲ្យបាក់ច្រាំងទន្លេច្រើនកន្លែង នឹងអាចបង្កឲ្យខូចខាតផលដំណាំ និងសម្ភារៈរបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះមហន្តរាយនានាដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ជាដើម៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម