ព័ត៌មានជាតិ
លោក គន់ គីម៖ ខេត្តចំនួន ១៦ទទួលរងគ្រោះដោយទឹកជំនន់ប៉ះពាល់ផ្ទះជិត១៦០០ខ្នង
លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា ទឹកជំនន់ និងជំនន់ទឹកភ្លៀងមួយរយៈពេលចុងក្រោយនេះ បានបណ្តាលឱ្យប៉ះពាល់ដល់ខេត្តចំនួន១៦នៅទូទាំងប្រទេសបង្កឱ្យលិចផ្ទះប្រជាពលរដ្ឋជិត១៦០០ខ្នងនិងដំណាំស្រូវជាង៤ម៉ឺនហិកតានិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៣សីហានេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានបន្តថាគិត្រឹមថ្ងៃទី១៣នេះ បរិមាណទឹកភ្លៀងបានធ្លាក់ពីកម្រិតមធ្យមទៅច្រើនស្ទើរជារៀងរាល់ថ្ងៃនៅក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីខែ ឧសភា រហូតមកដល់បំណាច់ខែមិថុនា គូបផ្សំនឹងការទប់ទ្វារទឹកពីអាងស្តុកទឹក និងវារីអគ្គិសនីមួយចំនួនបានបង្កឱ្យមានការលិចលង់នៅតាមបណ្តាខេត្តចំនួន១៦រួមមានខេត្តត្បូងឃ្មុំ ព្រះសីហនុ កោះកុង កំពត កែប បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ក្រចេះ បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ មណ្ឌលគីរីនិងរតនគីរី។
លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ទឹកជំនន់នេះ បានបង្កឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២៧០៨គ្រួសារស្មើនឹងប្រជាជនជាង៤៩០០នាក់ ជម្លៀសប្រជាពលរដ្ឋ២៧៧គ្រួសារនៅខេត្តរតនគីរី លិចផ្ទះប្រជាពលរដ្ឋចំនួន១៥៩០ខ្នងក្នុងនោះ ខូចខាត៤៥ខ្នង លិចសាលារៀន៤កន្លែង វត្តអារាម៤កន្លែងនិងប៉ះពាល់ស្រូវជាង៤ម៉ឺនហិកតាក្នុងនោះខូចខាតប្រមាណជាង១ម៉ឺនហិកតា ។

យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ទឹកជំនន់នេះមិនទាន់មានស្ថានភាពធ្ងន់ធ្ងរនៅឡើយទេ។ ប៉ុន្តែយោងតាមការព្យាការណ៍របស់ក្រសួងជំនាញភ្លៀងនឹងបន្តធ្លាក់ពីតិចទៅច្រើន រយៈពេល២ខែទៅមុខជាបន្តទៀត ដែលបញ្ហានេះ នឹងបង្កឱ្យមានការខូចខាតកាន់តែធ្ងន់ជាងមុនដោយសារតែប្រភពទឹកនានា មានពេញប្រៀបនៅតាមទីវាលក៏មានកម្រិតពេញដែលអាចបង្កហានិភ័យផងដែរ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចរាល់ហើយក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែលមានបញ្ហាទឹកជំនន់កើតឡើងក្នុងមានក្រុមជួយសង្គ្រោះចំនួន១៦កង មានកម្លាំងរាប់ពាន់នាក់ សម្ភារៈផ្សេងៗដូចជា ទូក ថ្នាំពេទ្យ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនឱ្យប្រជាពលរដ្ឋរងគ្រោះណាម្នាក់ជួបគ្រោះថ្នាក់នោះឡើយ។ នេះជាការបន្ថែមរបស់លោក គន់ គីម។
លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងទៀតថាទឹកជំនន់នៅតាមបណ្តាខេត្តទាំង១៦នេះគឺតាមខេត្តនីមួយៗអាចដោះស្រាយបានដោយមិនចាំបាច់ឱ្យថ្នាក់ជាតិជួយអន្តរាគមន៍នោះទេដោយសារទឹកជំនន់មានទ្រង់ទ្រាយតូចហើយតាមខេត្តមានកម្លាំងគ្រប់គ្រាន់ក្នុងការជួយប្រ ជាពលរដ្ឋដូចជាជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្តិភាពជាដើម។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រៅពីនេះក្រុមស្បៀងអាហារ និងពូជស្រូវ ដំណាំផ្សេងៗ ក៏បានត្រៀមរួចរាល់ដែរដើម្បីចុះវាយតកម្លៃផលដំណាំដែលប៉ះពាល់ ដើម្បីជួយផ្តល់ជូនប្រជាពលរដ្ឋពេលទឹកស្រក អាចឱ្យប្រជាពលរដ្ឋដាំដុះឡើងវិញផងដែរ៕ សំអឿន




-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង