Connect with us

ព័ត៌មានជាតិ

គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ វិនិយោគ​ដោយ​ចិន គ្រោង​នឹង​សម្រេចការ​សាងសង់ ៧០​ភាគរយ ត្រឹម​ដំណាច់ឆ្នាំ ២០២២

បានផុស

នៅ

គម្រោងសាងសង់អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ បានសម្រេចការសាងសង់៧០ភាគរយហើយ នៅដំណាច់ឆ្នាំ២០២២ នេះបើយោងតាមការចេញផ្សាយ​របស់សារព័ត៌មានចិន CRI CCFFR។

ឯកឧត្តម តឹក​រ៉េត សំរេច រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​តម្រង់ទិស​សម្រាប់​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​-​អង្គរ​បានឱ្យដឹងថា តាម​ផែនការ​នៃ​ការសាងសង់​គឺ​នៅត្រឹម​ដំណាច់ឆ្នាំ ២០២២ ឆាប់ៗ​ខាងមុខ គម្រោង​នេះ​អាច​នឹង​សម្រេចបាន​ដល់​៧០% ហើយ​នៅត្រឹម​ខែមីនា ឆ្នាំ​២០២៣ សង្ឃឹមថា​អាច​បញ្ចប់​បាន​ដល់ ៩០% មុននឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ខែតុលា​ឆ្នាំ​២០២៣​។

ឯកឧត្តម តឹក​រ៉េត សំរេច ក៏បាន​មានប្រសាសន៍​បន្ថែម​ពី​អត្ថប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួលបាន​បន្ទាប់ពី​ព្រលានយន្ដហោះ​មួយ​នេះ​ដាក់ឱ្យ​ដំណើរ​ជា​ផ្លូវការ​ថា ៖ «​គម្រោង​នេះ​នឹង​ក្លាយជា​ព្រលានយន្ដហោះ​ធំ​ទី​១ នៅ​កម្ពុជា ! ហើយ​ដូច​យើង​ដឹង​ហើយ​ថា អង្គរវត្ត​គឺជា​គោលដៅ​ទេសចរណ៍​របស់​ភ្ញៀវ​លើ​ពិភពលោក បើ​ទេសចរ មក ច្បាស់​ជា​មក​តាម​យន្ដហោះ​។ ថ្វីត្បិតតែ​យើង​មាន​ច្រកព្រំដែន​សំខាន់​តាមផ្លូវ​គោក​ពីរ​ទៀត​គឺ​វៀតណាម និង​ថៃ តែ ៨០ ទៅ​៩០ ភាគរយ​គឺ​តាម​យន្ដហោះ​»​។

ជាមួយនឹង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន អាកាសយានដ្ឋាន​កម្រិត​អន្តរជាតិ​មួយ​នេះ នឹង​ក្លាយជា​កន្លែង​ដ៏​សំខាន់​ដែល​អាច​អនុញ្ញាតឱ្យ​យន្ដហោះ ធ្វើ​ការហោះ​ត្រង់​ពី​តំបន់​ផ្សេងៗ​នៃ​ពិភពលោក​មកកាន់​សៀមរាប​តែម្ដង និង​អាច​នាំឱ្យ​ភ្ញៀវទេសចរ​ធ្វើដំណើរ​មកកាន់​សៀមរាប កាន់​តែមាន​ភាពងាយស្រួល​។ ក្នុងពេល​ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​ដាក់​ការ​រំពឹងថា ភាពងាយស្រួល​នេះ​នឹង​ក្លាយជា​កត្តា​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជា​អ្នកទេសចរ និង​ភ្ញៀវ​ជា​វិនិយោគិន​មក​កម្ពុជា​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត​។

គួររំលឹកថា អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ​ទទួលបាន​សិទ្ធិ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប (AIAI) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Yunnan Investment Holdings របស់​ចិន និង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៧៥០ ហិកតា ដែល​បាន​ផ្ដើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមីនា ឆ្នាំ​២០២០៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម