Connect with us

ព័ត៌មានជាតិ

កំពង់ផែអូស្មាច់​ សម្រួល​កា​រ​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវទឹកកម្ពុជា​-វៀតណាម

បានផុស

នៅ

ខេត្តស្វាយរៀងបានជំរុញលើការអភិវឌ្ឍកំពង់ផែអូស្មាច់ ដើម្បីឈានដល់ការសម្រួលដល់ការដឹកជញ្ជូនទំនិញចេញចូលតាមផ្លូវទឹករវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនៅថ្ងៃខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញលើការអភិវឌ្ឍកំពង់ផែអូស្មាច់កាលពីពេលថ្មីៗនេះ លោក ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបា​ល​ខេត្តស្វាយរៀងមានប្រសាសន៍ថា កំពង់ផែអូស្មាច់នេះត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការស្ដារឡើ​ង​វិញក្នុងឆ្នាំ២០២០ ហើយកំពង់ផែននេះមានបណ្ដោយ ៦.៩៥០ម៉ែត្រ ទទឹងមាត់ច្រាំងខាងលើ ពី ៤០ម៉ែត្រ ទៅ ១០០ម៉ែត្រ ទទឹងបាតក្រោម (ផ្លូវនាវាចរណ៍) ពី១០ ទៅ ២០ម៉ែត្រ និងជម្រៅទឹកនៅលើផ្លូវនាចរណ៍រាក់បំផុត ៣,​៥​ម៉ែត្រ ជ្រៅបំផុត ៥,៦៨ម៉ែត្រ។

បច្ចុប្បន្នរដ្ឋបាលខេត្ដកំពុ​ងតែពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ជាពិសេសអ្នកវិនិយោគឯកជន លើផែ​នកា​រ​អភិ​វឌ្ឍន៍កំ​ពង់ផែអូស្មាច់នេះ ព្រមទាំងកំពុងធ្វើការសម្របសម្រួលជាមួយភាគីខេត្ដឡុងអាន (វៀតណា​ម) ដើម្បីជំរុញនីតិវិធីផ្សេងៗសំដៅអនុញ្ញាតឱ្យនាវាអាចដឹកជញ្ជូនទំនិញឆ្លងពីប្រទេសវៀតណាម ចូល​ចតនៅកំពង់ផែអូស្មាច់នេះ។

គួរបញ្ជាក់ថា កំពង់ផែផ្លូវទឹកនេះស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងដែលកំពង់ផែនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ទៅលើដំណើរកាសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការសម្រួលដល់ការ​ដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅមក រវាងខេត្ត ស្វាយរៀងប្រទេសកម្ពុជា និងខេត្តឡុងអានប្រទេសវៀតណាមផងដែរ។ជាងនេះទៀតការមានកំពង់ផែនេះនឹងជួយធ្វើឱ្យខេត្តស្វាយរៀង កាន់តែមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៤៣ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម