Connect with us

ព័ត៌មានជាតិ

ការធ្លាក់ចុះ​ចំនួន​សត្វព្រៃ​នៅ​ខេត្ត​កំពង់ធំ មកពីកត្តា ៥ យ៉ាង

បានផុស

នៅ


លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានអះអាងថា ការធ្លាក់ចុះប្រភេទសត្វនិងចំនួនសត្វព្រៃនៅក្នុងខេត្តកំពង់ធំគឺបណ្តាលមកពីកត្តា ៥យ៉ាង។

នៅក្នុងយុទ្ធនាការអន្ទាក់សូន្យនៅខេត្តកំពង់ធំកាលពីពេលថ្មីៗនេះ លោក តុប កក្កដា បញ្ជាក់​ថា កត្តា ៥ យ៉ាងដែល​ធ្វើឱ្យការថយចុះទាំងប្រភេទ និងចំនួនសត្វព្រៃ រួមមានសត្វចតុបាទ ល្ហុន ថនិកសត្វ ឧរង្គសត្វ និងសត្វស្លាប នោះរួមមានទី១ ការកាប់បំផ្លាញព្រៃឈើ, ទី២ការបរបាញ់និងការដាក់អន្ទាក់ចាប់សត្វព្រៃ ទី៣ ការអនុវត្តច្បាប់​នៅមាន​កម្រិត, ទី៤ ការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ធម្មជាតិនិងសេដ្ឋកិច្ចសង្គម ដល់សហគមន៍នៅមានកម្រិតនិង​ទី​៥ ជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរបានបន្តទៀតថា ក៏នៅមានកត្តារួមផ្សំមួយចំនួនទៀតដែលចូលរួមចំណែក​ក្នុងការ​ធ្វើឱ្យ​សហគមន៍​សត្វព្រៃ​នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានថយចុះ ដូចជាចំនួនមន្ត្រីឧទ្យានុរក្សមានចំនួនតិចធៀបនឹងទំហំ​ផ្ទៃដីដ៏ធំទូលាយ និងស្ថានភាពភូមិសាស្ត្រស្មុគ្រស្មាញនៃតំបន់ការពារធម្មជាតិ ឧបករណ៍ទំនើបប្រើប្រាស់សម្រាប់តាមដាន និងត្រួតពិនិត្យបទល្មើសមិនទាន់មានគ្រប់គ្រាន់ ការខ្វះខាតក្នុងការស្តារ និងធ្វើឱ្យប្រសើរឡើងនូវជម្រកសត្វព្រៃ ជាមួយនិងការចូលរួមរបស់ប្រជាសហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅមានកម្រិត។

ពាក់ព័ន្ធការបង្រ្កាបបទល្មើសបរិស្ថានវិញ លោកបានបញ្ជាក់ថា នៅឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានរើអន្ទាក់ចេញបានចំនួន​ ១.៨៧០ ដកហូតអាវុធអាវុធកែច្នៃបានចំនួន ៦០ រឹបអូសនិងលែងសត្វព្រៃមានដូចជាត្រកួត ពស់ថ្លាន់ អាញីទៅក្នុងធម្មជាតិបានចំនួន២៥ក្បាល។ ប៉ុន្តែសម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ការបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃបានថយចុះប្រហែលជា៧៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

ខេត្តកំពង់ធំមានតំបន់ការពារធម្មជាតិចំនួន ៦ កន្លែងរួមមាន៖ ដែនជំរកសត្វព្រៃព្រៃឡង់, ដែនជំរកសត្វព្រៃបឹងពេរ, តំបន់រ៉ាមសារបឹងឆ្មារ, តំបន់រ៉ាមសារស្ទឹងសែន, តំបន់ការពារទេសភាពខាងជើងបឹងទន្លេរសាប ដែលត្រូវបានគេស្គាល់ថា ជាតំបន់អភិរក្សសត្វខ្សឹប, និងតំបន់ទេសភាពសំបូរព្រៃគុប គិតជាផ្ទៃដីសរុបទំហំជាង២៨ម៉ឺនហិកតា ដោយមានមន្ត្រីឧទ្យានុរក្ស៨៤នាក់ ក្នុងចំណោមមានមន្រ្តីនគរបាលយុត្តិធម៍ចំនួន២៤រូប និងមន្ត្រីភ្នាក់ងារនគរបាលយុត្តិធម៍៦០រូប ដែលត្រូវបានដាក់ពង្រាយនៅតាមទីស្នាក់ការឧទ្យានុរក្ស១៨កន្លែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

Sokha Hotels

ព័ត៌មានពេញនិយម