ព័ត៌មានជាតិ
អាជីវកម្មសម្មាមគ្គ ផ្តល់គុណប្រយោជន៍ច្រើនដល់ម្ចាស់អាជីវកម្ម និងអ្នករកស៊ីទូទៅ
អាជីវកម្មសាម្មាមគ្គ ផ្តោតសំខាន់លើការយកព្រះធម៌ដែលជាផ្នែកលោកិយៈ ផ្តល់ជូនដល់សហគ្រិន ឬអាជីវករទាំងឡាយ សម្រាប់យកទៅអនុវត្ត ដើម្បីឱ្យកើននូវសេចក្តីចម្រើន កើតជាប្រយោជន៍ និងទទួលបាននូវសេចក្តីសុខ គ្រប់ប្រការ តាមព្រះពុទ្ធដីកា ដែលព្រះបានសម្តែងជាភាសាបាលីថា អត្ថាយៈ ហិតាយៈ សុខាយៈ។ មូលដ្ឋានរបស់អាជីវកម្មសម្មាមគ្គ គឺការយកនូវត្រៃសិក្ខារបស់គ្រហស្ថ គឺ ទាន សីល និងភាវនា ធ្វើជាគ្រឹះរបស់ផ្ទះ ឬក្រុមហ៊ុនអាជីវកម្ម។

លោក អៀង សុធារ៉ា មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បានឱ្យដឹងថា វគ្គសិក្សានេះធ្វើឡើងដើម្បីបង្រៀនដល់អាជីវករ ពាណិជ្ជករ ឬអ្នករកស៊ី ចេះធ្វើអាជីវកម្ម ឱ្យបានតាមផ្លូវកណ្តាល ហើយតាមវិធីដែលត្រឹមត្រូវ តាមព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានសម្តែង ហើយនៅពេលដែលការរៀននេះបានត្រឹមត្រូវតាមពុទ្ធវចនៈ ត្រឹមត្រូវតាមទានសីល និងយកទៅអនុវត្តពិតប្រាកដហើយនោះ នឹងបានជាសេចក្តីចម្រើន បានជាប្រយោជន៍ និងបានសេចក្តីសុខ។

ជាមួយគ្នានេះ លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងជាប្រធានក្រុមធម្មសកម្ម បានឱ្យដឹងថា ធនធានមនុស្សគឺជាកត្តាសំខាន់សម្រាប់កសាងប្រទេសជាតិ។ ចំពោះបុគ្គលដឹកនាំដែលបានក្រេបជញ្ជក់ចំណេះដឹងតាមរយៈវគ្គសិក្សាអាជីវកម្មសាម្មាមគ្គ នឹងមានសីលធម៌គុណធម៌ខ្ពស់ ក្នុងការពង្រឹងស្មារតីជួយសល់សង្គមជាតិ ជាពិសេសសម្រាប់ CEO នៅតាមបណ្តាក្រុមហ៊ុននានា។

សម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១នៃគណៈមហានិកាយ និងជាព្រះប្រធានថេរសភានៃពុទ្ធសាសនាកម្ពុជា មានព្រះបន្ទូលថា បុគ្គលណាសេពគប់នឹងបណ្ឌិត តែងបានប្រយោជន៍រួមមាន៖ ប្រយោជន៍បច្ចុប្បន្ន ប្រយោជន៍បរលោក និងប្រយោជន៍ដ៏ធំផុត គឺប្រយោជន៍ព្រះនិព្វាន ពុំខានឡើយ។ សម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត អំ លឹមហេង មានព្រះបន្ទូលយ៉ាងដូចនេះ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសនិមន្តជាព្រះអធិបតីភាពក្នុងពិធីចែក សក្ខីបត្រដល់សិក្ខាកាមអាជីវកម្មសម្មាមគ្គជំនាន់ទី១ ចំនួន ១៩នាក់ និងការប្រកាសបើកបង្រៀនអាជីវកម្មសម្មាមគ្គជំនាន់ទី២ ដែលមានការអញ្ជើញចូលរួមពីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនិងជាអ្នកផ្តួចផ្តើមបង្រៀនអាជីវកម្មសម្មាមគ្គ, លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងជាប្រធានក្រុមធម្មសកម្ម រួមទាំងមានសិក្ខាកាមជាច្រើនរូបទៀត។

សម្តេចព្រះពោធិ៍វ័ង្ស អំ លឹមហេង មានព្រះបន្ទូលថា បច្ចុប្បន្ននេះការទាស់ទែងគ្នានៅតាមស្ថាប័ន និងក្រុមហ៊ុននីមួយៗ គឺដោយសារការខ្វះធម៌ និងក្តីមេត្តាក្នុងខ្លួន ការឥតសីល ហើយប្រសិនជាមនុស្សម្នាក់ៗមានសីល៥នៅក្នុងខ្លួននោះ គឺនឹងមិនចេះឈ្លោះប្រកែកគ្នានោះទេ។
លោក អៀង សុធារ៉ា បានអះអាងថា វគ្គសិក្សាអាជីវកម្មសម្មាមគ្គ នឹងបន្តបង្កើតឡើងច្រើនវគ្គបន្ថែមទៀត ដើម្បីបណ្តុះអាជីវករឱ្យទទួលបានចំណេះដឹង និងជាប្រយោជន៍សម្រាប់ខ្លួន និងសង្គមផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ