ព័ត៌មានជាតិ
វេជ្ជបញ្ជាអានមិនដាច់ នឹងរងការព្រមាន ហើយឈានដល់ដកអាជ្ញាប័ណ្ណតែម្ដង
ក្រសួងសុខាភិបាល បានព្រមានចាត់វិធានការយ៉ាងហ្មឺងម៉ាត់ រហូតឈានដល់ការដកអាជ្ញាប័ណ្ណ ប្រសិនបើម្ចាស់សេវាសុខាភិបាលឯកជន នៅតែបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ ដែលអានមិនដាច់។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹងថា រយៈកាលកន្លងមកនេះ ក្រសួងបានសង្គេតឃើញកន្លែងព្យាបាលជំងឺឯកជនមួយចំនួនបានអនុវត្តត្រឹមត្រូវតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពី ការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ តែក៏មានកន្លែងព្យាបាលខ្លះ នៅតែមិនព្រមអនុវត្តតាមការណែនាំ ហើយនៅតែចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្ត។
ក្រសួងសុខាភិបាល បានព្រមានថា ក្នុងករណីមិនព្រមអនុវត្តតាមការណែនាំទេ ក្រសួងនឹងចាត់វិធានការ ផាកពិន័យជាប្រាក់ ឬដកយកអាជ្ញាប័នញណមកវិញ ព្រមទាំងបិទកន្លែងព្យាបាលតែម្ដង៕


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម