Connect with us

ព័ត៌មានជាតិ

ពិធីចុះបញ្ជីចុះកិច្ចព្រមព្រៀងក្រុមហ៊ុន HONCHEN និងសម្ពោធអគារតាំងបង្ហាញនៃគម្រោង PLATINUM COAST នៅរាជធានីភ្នំពេញ

បានផុស

នៅ

នាថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ បានក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលល្បីល្បាញដោយថ្ងៃនោះ គឺជាថ្ងៃពិសេសរបស់ក្រុមហ៊ុន HONCHEN HOLDING ហើយក៏​ជា​ថ្ងៃ​ដែលក្រុមហ៊ុន HONCHEN CAMBODIA Co., Ltd. បានចុះបញ្ជី និងចុះ​កិច្ចព្រមព្រៀងបង្ហាញ​រូបរាង​ទៅដល់​ពិភពលោក ហើយ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត ក៏​ជា​ថ្ងៃ​សម្ពោធ​អគារតាំងបង្ហាញ​នៃ​គម្រោង PLATINUM COAST ដែលជា​រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​មួយ​ដ៏​កម្រ​រកបាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នា​រសៀល​ថ្ងៃ​ដដែល មានវត្តមាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជាច្រើនរូប ដែល​បានផ្តល់​កិត្តិយស​ធ្វើជា​សាក្ខី​ភាពរួមមានលោក​ Cao Jun ប្រធាន​ក្រុមហ៊ុន​ HONCHEN CAMBODIA, លោក Kevin Hsu នាយកប្រតិបត្តិនៃ​ក្រុមហ៊ុន LIXIN Group, លោក Zhang Lingfeng នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​មូលបត្រ​ភ្នំពេញ លោក Yu Jianwei មកពី Chaoshang Financial Holdings Co., Ltd. ក៏ដូចជា​តំណាង​មកពី​ផ្នែក​ហិរញ្ញវត្ថុ សភាពាណិជ្ជកម្ម​​ផ្សេងៗ ដៃគូ​សហការ ថ្នាក់ដឹកនាំ​ឧស្សាហកម្ម​នានា និង​មិត្ត​អ្នកសារព័ត៌មាន​ជាច្រើនរូប​។​

​លោក ​Cao Jun ប្រធាន​ក្រុមហ៊ុន HONCHEN CAMBODIA បាន​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​កិត្តិយស និង​បុគ្គលិកទាំងអស់​ដែល​បានមក​ចូលរួម​។ លោក​បានបន្ថែមទៀតថា ក្រុមហ៊ុន​ HONCHEN Enterprise Development Group គឺជា​ក្រុមហ៊ុន​ដ៏​ខ្លាំង​មួយ​ហើយជាពហុ​ចម្រុះ​មួយ​ ដែលមានការ អភិវឌ្ឍន៍ និង​រីកចម្រើន​យ៉ាង​ឆាប់រហ័សក្រុមហ៊ុន​បានបណ្តាក់ទុន និង​ដំណើរការ​គម្រោង​ជាច្រើន​នៅក្នុង និង​ក្រៅប្រទេស​។ ប្លង់​អាជីវកម្ម​របស់​ក្រុមហ៊ុន​មាន នៅ​ប្រទេស ចិន ហុងកុង សហរដ្ឋ​អា​មេ​រិក ម៉ាឡេស៊ី និង ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​បាន​ផ្តោតទៅលើ​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​ជា​គោល និង បានពង្រីក​អាជីវកម្ម​ផ្សេងៗ​ទៀត​ដូចជា​អចលនទ្រព្យ ការការពារ​បរិស្ថាន ថាមពល​ស្អាត ប្រតិបត្តិការ​ពាណិជ្ជកម្ម សណ្ឋាគារ និងទេសចរណ៍ ក៏ដូចជា​ទំនិញប្រើប្រាស់​ផងដែរ​។​

​ក្រុមហ៊ុន HONCHEN CAMBODIA ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន HONG KONG HONCHEN គ្រុប ដោយមានការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុងប្រទេសកម្ពុជាជាពិសេស គឺ​ការជួយ​ជ្រោមជ្រែង និងលើកទឹកចិត្ត​ពី​គណៈកម្មការ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ក្រុមហ៊ុន​បានចាប់ផ្តើម​រៀបចំ​ការចុះបញ្ជី​ជា​ផ្លូវការ ហើយ​ត្រូវបានគេ​រំពឹងថា​ នឹងចូល​ទីផ្សារ​ហ៊ុន​កម្ពុជា​នៅ​ឆមាស​ទី​ពីរ​ឆ្នាំក្រោយ​។​

​ក្រុមហ៊ុន HONCHEN គ្រុប​នៅ​អាស៊ីអាគ្នេយ៍ និង​ក្រុមហ៊ុន​LIXIN គ្រុប​បាន​រួមដៃគ្នាអភិវឌ្ឍន៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៃ​អចលនទ្រព្យ​ទេសចរណ៍ PLATINUM COAST ដែល​បានវិនិយោគ​រា ប់​រយ​លាន​ដុល្លារ​អា​មេ​រិក និង​មានទី​តាំ​ងភូមិសាស្ត្រ​ដ៏​ល្អ​។ គម្រោង​នេះ​មាន​ចម្ងាយ​ត្រឹមតែ​ 4 ​នាទី​ ពី​អាកាសយានដ្ឋានខេត្ត​ព្រះសីហនុ ហើយ​នៅជិត​នឹង​រូបសំណាក់​ព្រះ​សិវៈ ដែលជា​កន្លែង​ដ៏​ល្បី​ក្នុង​ការថតរូប​សម្រាប់​បង្ហោះ​លើ​បណ្តាញ​សង្គម​។ នៅ​ជិត​គម្រោង​នេះ ​គឺមានគេហដ្ឋាន និង​ខុន​ដូ​សរុប​ជាង 10​ ពាន់​លាន​យូ​នី​ត​ដូចជា​គម្រោង SNC ក្រុង​លី​ស៊ីន​ព្រះសីហនុ​ថ្មី Prince Edward Reclamation, Cambodia Jockey Club, Yunyang National Forest Park និង​ទីលាន​វាយ​កូន​ហ្គោល 36 រន្ធ សាល​បាញ់កាំភ្លើង​កីឡា​ស៊ី​ហ្គេម​ជាដើម​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​គម្រោង​នេះ​ បាន​ប្រើប្រាស់​ធនធាន​ទេសភាព​ធម្មជាតិ​នៃ​ទីក្រុង​ព្រះសីហនុ​ដូចជា ខ្នងភ្នំ សមុទ្រ និង​ឈូង​សមុទ្រ​។ ដោយ​ផ្អែកលើ Nice Castle Hill យើង​នឹង​សាងសង់​រមណីយដ្ឋាន​ទេសចរណ៍​ឆ្នេរសមុទ្រ និង​បង្កើត​រមណីយដ្ឋាន​វីឡា​នៅ​ចង្កេះភ្នំ ចាប់ពី​ខ្នងភ្នំ មក​ឆ្នេរ រហូតដល់​សមុទ្រ យើង​នឹង​បង្កើត​នូវ​រមណីយដ្ឋាន​ដ៏​មហាអស្ចារ្យ​មួយ​សម្រាប់​ខេត្ត​ព្រះសីហនុ​។​

​លោក​ Kevin Hsu​ នាយកប្រតិបត្តិនៃ​ក្រុមហ៊ុន LIXIN Group បាន​សម្តែង​ការអបអរ​សា​ទរ​ទៅ​ក្រុមហ៊ុន HONCHEN CAMBODIA ។ លើសពីនេះទៅទៀត លោក​បានលើកឡើងថា ក្រុមហ៊ុន HONCHEN CAMBODIA គឺជាដៃគូដ៏ស៊ីជម្រៅរបស់ LIXIN Group ក្នុងប្រទេសកម្ពុជា​។​

​ក្រុមហ៊ុន​ទាំងពីរ​ បានរួមគ្នា​វិនិយោគ​លើទឹក​ដី​ដ៏​ស្រស់​សា្អ​ត​នៅ​ខេត្ត​ព្រះសីហនុ ដែលមានទំហំ 50 ហិ​តា មាន​ឈ្មោះថា គម្រោង​ PLATINUM COAST ក្នុង​ខេត្ត ព្រះសីហនុ ដែលជា​ទីក្រុង​កំពង់ផែ​សមុទ្រ​ដ៏​ស្រស់ស្អាត​បំផុត​ក្នុងប្រទេស​កម្ពុជា និង​ជា​មូលដ្ឋាន​វប្បធម៌ ឆ្នេរ​ទេសចរណ៍​ ដែលមាន​ទីតាំង​ស្ថិតនៅក្រុង​លី​ស៊ីន​ព្រះសីហនុ​ថ្មី (Sihanoukville New City of LIXIN) ដែលមាន​ទំហំ 2,500 ហិ​តា​។ គម្រោង PLATINUM COAST ជា​គម្រោង​តែមួយគត់​នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ទីតាំង​ជាប់​ភ្នំ បែរមុខ​ទៅរក​សមុទ្រ និង​មាន​ឆ្នេរសមុទ្រ​។​

​លោក​បានបន្ថែមទៀតថា វាក៏ជាគម្រោង​សម្រាប់លំហែកាយ និងស្នាក់នៅ​ដែលមានគុណភាពខ្ពស់ក្នុងប្រទេសកម្ពុជា និង​មានស្តង់ដារលំដាប់ពិភពលោក​។ នៅ​ឆ្នាំ​ 2023 ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​របស់​កម្ពុជា ​ក៏​នឹង​ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្រុង​លី​ស៊ីន​ព្រះសីហនុ​ថ្មី (Sihanoukville New City of LIXIN) ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី PLATINUM COAST ដោយ​គួបផ្សំ​ជាមួយនឹង​ការបើក​ឲ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន និង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង យើងខ្ញុំ​ជឿជាក់ថា ​កម្ពុជា​នឹង​ឈានទៅរក​ការរីកចំរើន​ផ្នែក​ទេសចរណ៍​ថ្មី និង​ឱកាស​ថ្មី​សម្រាប់​ការអភិវឌ្ឍន៍​ក្រោម​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នៅក្នុង​ឆ្នាំ ​២០២៣​ នេះ។​ ដោយឡែកដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ទាំងអស់​ញាំង​ឲ្យ​កម្មវិធី​បានបញ្ចប់​ការចុះហត្ថលេខា​ជា​ផ្លូវការ​យ៉ាង​ជោគជ័យ​។​

​ការចុះហត្ថលេខា​នេះ ​បង្ហាញ​យ៉ាង​ខ្លាំងក្លា​ពី​ឥទ្ធិពល​នៃ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ហើយក៏​ជា​សញ្ញា​មួយ​ ដែល​បញ្ជាក់​ពី​ប្រទេស​កម្ពុជា​នឹង​រៀបចំ​គម្រោង​វប្បធម៌ និង​ទេសចរណ៍​តាម​ឆ្នេរ​សមុទ្រ​លំដាប់​ពិភពលោក – PLATINUM COAST​។ ដោយសារ​គម្រោង PLATINUM COAST នៅ​ជិត​ព្រលានយន្តហោះ ហើយ​ស្ថិតក្នុង​ទីតាំង​ស្នូល​នៃ​ទីក្រុង​ថ្មី​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុន HONCHEN CAMBODIA និង​រដ្ឋាភិបាល​កំពុង​សហការគ្នា​រៀបចំ​ផែន​ការដាក់​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ទេសចរណ៍​នៅលើ​ឆ្នេរ PLATINUM ដើម្បី​ផ្តល់នូវ​កន្លែង​ប្រកបដោយ​ផាសុកភាព និង​ងាយស្រួលសម្រាប់​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ក្នុង​ខេត្ត​ព្រះសីហនុ​។ យើង​សង្ឃឹមថា គម្រោង PLATINUM COAST ដែល​ស្ថិតនៅ​ក្រុង​លី​ស៊ីន​ព្រះសីហនុ​ថ្មី ទំហំ 2,500 ហិច​តា នឹង​ក្លាយទៅជា​តំបន់​គោលដៅ​ទេសចរណ៍​ពិភពលោក ហើយ​ការដាក់ឱ្យ​ដំណើរការ​ដោយ​ជោគជ័យ​នៃគម្រោង​PLATINUM COAST គឺជា​ជំហាន​ថ្មី​មួយ​នៅក្នុង​គោលដៅ​កសាង​ទីក្រុង​របស់​លី​ស៊ីន​ព្រះសីហនុ​ថ្មី (Sihanoukville New City of LIXIN)​។​

៥០​ ហិតា​នៃ​រមណីយដ្ឋាន​ដែក​មានឆ្នេរសមុទ្រ​តែមួយគត់​របស់​កម្ពុជា​ សម្ពោធ​ការិយាល័យ​លក់​នៃ​គម្រោង PLATINUM COAST នៅ​រាជធានី​ភ្នំពេញ​ពិតជា​ជោគជ័យ​ណាស់

ក្នុង​ពិធី​ចុះ​បញ្ជី​ចុះ​កិច្ចព្រមព្រៀង​ក៏​ជា​ថ្ងៃ​ដែល​បើក​ដំណើរការការិយាល័យ​លក់​នៃ​គម្រោង PLATINUM COAST នៅ​រាជធានី​ភ្នំពេញ​ផងដែរ ហើយ​មានវត្តមានភ្ញៀវកិត្តិយសជាច្រើនដូចជា​លោក ​Kuy Vat ប្រធាន​ក្រុមហ៊ុន Zillennium Group, លោក​ Kong Jianming ប្រធាន​ក្រុមហ៊ុន Jiayuan Group, លោក ​Alex Yu ប្រធាន​ក្រុមហ៊ុន GCC Group, លោក​ Ricky នាយក​ប្រធាន GCC Group, លោក Xu Feng មកពី​សមាគមន៍​សេដ្ឋកិច្ចពិភពលោក​ខ្សែក្រវ៉ាត់ និង​ផ្លូវ​ សភាពាណិជ្ជកម្ម​ទូទៅ Fu Jian, សភាពាណិជ្ជកម្ម​ចិន​, សហព័ន្ធ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម Zhe Jiang, សភាពាណិជ្ជកម្ម​ទូទៅ Jiang Xi, សភាពាណិជ្ជកម្ម​ទូទៅ​ Liao Ning, សភាពាណិជ្ជកម្ម​ទូទៅ Chuan Yu, សភាពាណិជ្ជកម្ម​ទូទៅ An Hui, សភាពាណិជ្ជកម្ម​ទូទៅ Jiang Su, UNIN TALK, Lanmei Airlines, Yalian News, LM Car និង Blue Midea Cambodia

PLATINUM COAST •​លំនៅឋាន​ដែលមានឆ្នេរសមុទ្រ និងភ្នំ​តែមួយគត់​ក្នុងប្រទេស​កម្ពុជា​

​ គម្រោង​នេះ​មាន​ចម្ងាយ​ត្រឹមតែ​ 4 ​នាទី​ ពី​អាកាសយានដ្ឋានខេត្ត​ព្រះសីហនុ ហើយ​នៅជិត​នឹង​រូបសំណាក់​ព្រះ​សិវៈ ដែលជា​កន្លែង​ដ៏​ល្បី​ក្នុង​ការថតរូប​សម្រាប់​បង្ហោះ​លើ​បណ្តាញ​សង្គម​។ នៅ​ជិត​គម្រោង​នេះ ​គឺមានគេហដ្ឋាន និង​ខុន​ដូ​សរុប​ជាង 10​ ពាន់​លាន​យូ​នី​ត​ដូចជា​គម្រោង SNC ក្រុង​លី​ស៊ីន​ព្រះសីហនុ​ថ្មី Prince Edward Reclamation, Cambodia Jockey Club, Yunyang National Forest Park និង​ទីលាន​វាយ​កូន​ហ្គោល 36 រន្ធ សាល​បាញ់កាំភ្លើង​កីឡា​ស៊ី​ហ្គេម​ជាដើម​។​

PLATINUM COAST •​គោលដៅ​ទេសចរណ៍​ដំបូង​គេ​ក្នុង​ខេត្ត​ព្រះសីហនុ​

​គម្រោង PLATINUM COAST គឺ​សាងសង់​នៅលើ​ខ្នងភ្នំ​ដល់​បាតសមុទ្រ ដែលមានកម្ពស់​ 200​ ម៉ែត្រ ទៅតាមស្ថានភាព​ដី ធនធានធម្មជាតិ​ពី​ខ្នងភ្នំ និង​សមុទ្រ យើង​បានបែងចែក​ទៅជា​ ៧ ​តំបន់​មាន​ទាំង​សមុទ្រមាន​ទាំង​ភ្នំ និង​ឆ្នេរសមុទ្រ​ពីរ​។ តំបន់​ទាំងនោះរួមមាន ៖ តំបន់​កម្សាន្ត​មាត់សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ពណ៌​ផ្កាឈូក តំបន់​លំហែ​មាត់សមុទ្រ​ដ៏​រ៉ូ​មែន​ទិច តំបន់​លំហែ​ផ្តល់​អារម្មណ៍​លំហែ​បែប​ផ្សងព្រេង តំបន់​ពាណិជ្ជកម្ម​ដែល​ទាក់ទង ​និង​ប្រធានបទ​មហាសមុទ្រ​ដ៏​អាថ៌កំបាំងតំបន់​ពាណិជ្ជកម្ម​ស្ថិតនៅ​ចំ​កណ្តាល​រវាង​សមុទ្រ​ និង​ភ្នំ តំបន់​លំហែ​ជ្រលង​ភ្នំ​និង​ព្រៃឈើ​អាថ៌កំបាំង តំបន់​ពាណិជ្ជកម្ម​អន្តរជាតិ​លំដាប់​កំពូល​។ តំបន់​ទាំងនេះ​បាន​ប្រើប្រាស់​គុណប្រយោជន៍​ពី​សណ្ឋាន​ដី​យ៉ាង​ល្អិតល្អន់​បំផុត ហើយ​បាន​បង្កើត​ក្រុម​ចំនួន 10 ជាមួយនឹង​គម្រោង​លំហែកាយ និង​វិស្សមកាល​ពិសេស​ជិត​ 100 ​កន្លែង ដោយ​ភាព​ប៉ិនប្រសប់​តែមួយគត់​។ ដោយ​សារភាព​ទាក់ទាញ និង​ការកម្សាន្ត​គ្រប់​ទីកន្លែង បំពេញ​រាល់​សេវាកម្ម​ផ្សេងៗ ដល់​អតិថិជន យើង​សង្ឃឹមថានឹង​ធ្វើឲ្យ​អតិថិជន​ទទួលបាន​អារម្មណ៍​ពិសេសបែប​ឯកជន និង​ទទួលបាន​សេចក្តីសុខទាំង​ផ្លូវកាយ និង​ផ្លូវចិត្តជាមួយ​កន្លែង​សមរម្យ​សម្រាប់​ការធ្វើដំណើរ​កម្សាន្ត អាជីវកម្ម និង​ការរស់នៅ​។

​ការសាងសង់​ដំណាក់កាល​ទី 1 នៃ​គម្រោង​កំពុងដំណើរការ​យ៉ាង​ពេញទំហឹង វា​ជា​គម្រោង​សាងសង់​លឿន​បំផុត​នៅ​ខេត្ត​ព្រះសីហនុ​ក្នុងឆ្នាំនេះ អគារ​ខុន​ដូ​ក៏ត្រូវ​បានបញ្ចប់​គ្រោង​នៃ​អគារ ហើយក៏​ចាប់ផ្ដើម​ការតុបតែង​ខាងក្នុង និង​ខាងក្រៅ​ផងដែរ​។ គំរូ​វីឡា​ក៏​កំពុងដំណើរការ​យ៉ាង​លឿន​បំផុត ដោយ​យើង​រំពឹងថា នឹងត្រូវ​បានដាក់​ឲ្យ​ដំណើរការ​នាពេល​ចុងឆ្នាំ​ឆាប់ៗ​នេះ​។ ស្រប​ជាមួយគ្នានេះ​ផងដែរ ការ​រចនា​ម៉ូត និងគម្រោង​ឆ្នេរសមុទ្រមុខជា​អាច​ចូលរួមចំណែក​ប្រែក្លាយ​កន្លែង​នេះ​ទៅ ជាទី​តាំង​កម្សាន្ត​ដ៏​អស្ចារ្យ​។​

PLATINUM COAST • Moon Bay ជា​ដំណាក់កាល​ទី ​1 ដែល​អាច​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដល់​ទៅ​ 100 ​ម៉ឺន​នាក់​

ជាមួយនឹង​ការរីកចម្រើន​ជា​លំដាប់​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន ពិធីបុណ្យ​សមុទ្រ​ខេត្ត​ព្រះសីហនុ​និង​កីឡា​ស៊ី​ហ្គេម កំពុង​ដំណើរ​ជា​បន្តបន្ទាប់​នៅ​ប្រទេស​កម្ពុជា​។ កម្ពុជា​នឹងមាន​កំណើន​ភ្ញៀវ​ទេសចរណ៍​យ៉ាងខ្លាំង បន្ទាប់ពី​ជំងឺ​រាតត្បាត ដែល​នឹង​ជំ​រុញឱ្យ​សេដ្ឋកិច្ចកម្ពុជា​

​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​។ PLATINUM COAST​ នឹង​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​អាជីវកម្ម​ដែល​នឹង​បញ្ចប់​លឿន​បំផុត​នៅក្នុង​ខេត្ត​ព្រះសីហនុ​ថ្មី​។ គម្រោង​ទីមួយជា Apartment សម្រាកលំហែ​មាន​ទិដ្ឋភាព​សមុទ្រ និង​វីឡា​មើល​សមុទ្រ​លើ​ចង្កេះភ្នំ​មាន​ផ្ទៃដី សរុប​ចំនួន 36.88㎡~93.4㎡ សាងសង់​ជា​ផ្ទះ​អន្តរជាតិ​ធំៗ សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍ បាន​ប្រមាណ​ចំនួន 100 ម៉ឺន​នាក់​។

PLATINUM COAST • Moon Bay ជា​ដំណាក់កាល​ទី​1 ដែលមាន​ផ្ទះ​វីឡា​មើលឃើញ​ទេសភាពភ្នំ និងសមុទ្រ​

​វីឡា បែប ទំនើប នៅលើ​ចង្កេះភ្នំ​

​វីឡា​បែប​បារាំង​លើ​ចង្កេះភ្នំ​មើលឃើញ​ទេសភាព​សមុទ្រ​

​រង្វាន់​រថយន្ត​ម៉ាក​ Maserati ដែល​មិន​ឆ្លា​ប់​មានពីមុន​

​ដើម្បី​ថ្លែងអំណរគុណ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់​សម្រាប់​ការគាំទ្រ និង​ការស្រលាញ់ ក៏ដូចជា​ការប្តេជ្ញាចិត្ត​របស់ HONCHEN CAMBODIA ចំពោះ​ការសាងសង់​គម្រោង និង​បង្កើត​ទំនុកចិត្ត​ក្នុង​ទីផ្សារ​កម្ពុជា​ទាំងមូល ពួកយើង​បានផ្តល់​រង្វាន់​គិត​ជា​សាច់ប្រាក់​ចំនួន 230,000 ដុល្លារ​អា​មេ​រិក ដែលជា​រថយន្ត​ម៉ាក Maserati ផ្តល់​ទៅ​ដៃគូ​សហការ​ឆ្នើម​របស់ HONCHEN CAMBODIA ។​

​ព័ត៌មាន​បន្ថែម​សូម​scan QR Code នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម