ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ ពេលនេះ យើងចង់បានការរស់នៅប្រកបដោយអាយុវែង និងមានសុភមង្គល
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អ្វីដែលយើងចង់បាន នៅពេលនេះ គឺការរស់នៅប្រកបដោយ អាយុវែង និងការថែទាំយកចិត្តទុកដាក់ ក្រុមគ្រួសារឱ្យមានសុខសុភមង្គល និង សុខភាពល្អ។

តាមរយៈតេឡេក្រាមឆ្លើយតបទៅនឹងសំណួរពីស្ថានភាពជំងឺ កូវីដ-១៩ នៅកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្តថា ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានប្រចាំថ្ងៃដែលបង្ហាញថា កូវីដ-១៩ កំពុងតែនៅមានការឆ្លងនៅក្នុងប្រទេសនៅឡើយ ជាពិសេសពួកអូមីក្រុង ដែលជាវីរុសកូវីដ-១៩ បម្លែងថ្មី ហើយនៅតាមបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើសាកលលោក ក៏នៅតែមានការឆ្លងបន្ត និងមានករណីស្លាប់បន្ថែមទៀត។
រដ្ឋលេខាធិការ ក្រសួងសុខាភិបាលរូបនេះ បានណែនាំដល់ពលរដ្ឋ កុំធ្វេសប្រហែសឱ្យសោះ ដោយត្រូវបន្តអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យបានទាន់ពេល នៅពេលដល់វេន នឹងជួយការពារពីភាពធ្ងន់ធ្ងរបង្កឡើងដោយជំងឺនេះ កាត់បន្ថយអត្រាចូលសម្រាកពេទ្យ និងកាត់បន្ថយជាអតិប្បរិមានូវការស្លាប់បាត់បង់ជីវិត។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “អ្វីដែលយើងចង់បាននៅពេលនេះ គឺការរស់នៅប្រកបដោយ អាយុវែង និងការថែទាំយកចិត្តទុកដាក់ ក្រុមគ្រួសារឱ្យមានសុខសុភមង្គល និងសុខភាពល្អ។ ដើម្បីធ្វើដូច្នេះបាន គឺអាស្រ័យទៅលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បុគ្កល និងគ្រួសារ ដោយត្រូវនាំគ្នាទៅ ចាក់វ៉ាក់សាំងកូវីដ-១៩ ដួសជំរុញជាបន្តទៀត រួមនឹងការអនុវត្តន៍វិធានការ ៣ ការពារ និង ៣ កុំ ព្រមទាំងកុំភ្លេចអនុវត្តការបរិភោគអាហារឆ្អិនល្អ កុំឱ្យប្រៃពេក កុំផ្អែមពេក កុំខ្លាញ់ពេក និងធ្វើលំហាត់ប្រាណទៀងទាត់”។
លោកស្រី បានបន្ថែមថា ការវាយតម្លៃរបស់ Neikki Asia សម្រាប់ COVID-19 Recovery Index (សន្ទស្សន៍ការស្តារឡើងវិញនៃ COVID-19) គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាឈរនៅលើចំណាត់ថ្នាក់លេខ២។
លោកស្រីបានបញ្ជាក់ថា សុខភាពរបស់យើង គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់យើងផ្ទាល់ ដើម្បីឈានទៅរកការរស់នៅប្រកបដោយផាសុខភាព និងអាយុយឺនយូរ។
គួរបញ្ជាក់ថា តាមរយៈការផ្សាយពីក្រសួងសុខាភិបាលនេះថ្ងៃនេះថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ២៨ ករណី (សរុបមានចំនួន ១៣៧ ២៦៤ ករណី), អ្នកជាសះស្បើយថ្មីចំនួន ៣៧ ករណី (សរុប ១៣៣ ៩៥៨ ករណី) និងអ្នកស្លាប់ចំនួន ៣ ០៥៦ ករណី៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី