ព័ត៌មានជាតិ
ភាគីនិយោជក និងភាគីកម្មករ មិនទាន់បង្ហាញតួលេខប្រាក់ឈ្នួលសម្រាប់ឆ្នាំ ២០២៣ នៅឡើយទេ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ ភាគីតំណាងនិយោជក និងភាគីតំណាងកម្មករ-និយោជិត នៅមិនទាន់អាចបង្ហាញបាន នូវតួលេខប្រាក់ឈ្នួលសម្រាប់ឆ្នាំ ២០២៣ ដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនម្តងទៀតសិន។

យោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ២ ឆ្នាំទី ២ បានបើកកិច្ចប្រជុំលើកទី ១ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតដលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ ២០២៣។

កិច្ចប្រជុំបានសម្រេចលទ្ធផលចំនួន ៣ រួមមាន៖
១- បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗសម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋាន ក្នុងការប្រើប្រាស់លក្ខណៈវិនិច្ឆ័យទាំង ៧ ដែលជាធាតុចូលដ៏សំខាន់ ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ ២០២៣។

២- បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗ ទៅលើបម្រែបម្រួលលក្ខណៈវិនិច្ឆ័យបែបសង្គម ដូចជា៖ ស្ថានភាពគ្រួសារអត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ចរួមមាន ផលិតភាព ភាពប្រកួតប្រជែងរបស់ ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។

សេចក្ដីថ្លែងការណ៍ បានបន្តថា នៅក្នុងកិច្ចពិភាក្សានេះ ភាគីតំណាងនិយោជក និងភាគីតំណាងកម្មករ-និយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខ ដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ ខ្លួនម្តងទៀតសិន។

៣- នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅថ្ងៃទី ២៤, ទី ៣១ ខែសីហា, ទី ៧, ទី ១៤, ទី ២២ និងទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ។
បច្ចុប្បន្ននេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២២នេះ មានចំនួន ១៩៤ដុល្លារអាមេរិក ក្នុង ១ខែ ដោយមិនគិតពីអត្ថប្រយោជន៍ផ្សេងៗទៀត នោះទេ៕
អត្ថបទ៖ សំអឿន




-
ចរាចរណ៍១៦ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់