ព័ត៌មានជាតិ
ក្នុង១ឆ្នាំៗ រាជរដ្ឋាភិបាលចំណាយថវិកាជាង៣០០ពាន់លានរៀលទៅលើអតីតយុទ្ធជន
អាជ្ញាធរស្រុកបូទុមសាគរ និយាយថា ក្នុង១ឆ្នាំៗ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៣០០ពាន់លានរៀលទៅលើអតីតយុទ្ធជន ដែលមានគុណបំណាច់រំដោះមាតុភូមិរហូតដល់មានការអភិវឌ្ឍន៍ពេញលេញមកទល់សព្វថ្ងៃនេះ។
ការលើកឡើងរបស់អាជ្ញាធរស្រុកបូទុមសាគរយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសួរសុខទុក្ខ និងចែកអំណោយរបស់សប្បុរសជនជូនគ្រួសារអតីតយុទ្ធជន ចាស់ជរា និងសិស្សានុសិស្សជាង៥០០នាក់ នៅក្នុងបរិវេនអគាររដ្ឋបាលស្រុក។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ថ្លែងថា ការចំណាយរបស់រាជរដ្ឋាភិបាលទៅលើវិស័យអតីតយុទ្ធជនរបស់កម្ពុជាបច្ចុប្បន្ននៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺសម្តេចតេជោ កន្លងទៅក៏ជំរុញឱ្យមានចលនាថ្មីមួយទៀត គឺចលនាកសាងលំនៅដ្ឋានជូនដល់អតីតយុទ្ធជននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់បែបសមរម្យ ក្រោមគោលនយោបាយដែលបានដាក់ចេញអនុវត្ត។
លោកអភិបាលស្រុកបូទុមសាគរសង្កត់ធ្ងន់ថា អតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជានិមិត្តរូបនៃស្មារតីនៃការលះបង់ និងពលីកម្មគ្រប់បែបយ៉ាង ដើម្បីសង្គមកិច្ចបានសុខសន្តិភាព ក៏ដូចជាការអភិវឌ្ឍន៍ ទន្ទឹមនឹងមានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោដឹកនាំប្រទេសដូចបច្ចុប្បន្ន។ ហើយការលះបង់របស់អតីតយុទ្ធជន និងចាស់ជរាជំនាន់មុនៗសុទ្ធតែត្រូវបានចារិកទុកនូវគំរូវីៈភាពដ៏ឧត្តុងឧត្តមរបស់ពួកគាត់ សម្រាប់យុវជនជំនាន់ក្រោយបានដឹង និងស្វែងយល់យកគំរូតាម។
លោក ហាក់ ឡេង ក៏បានណែនាំដល់យុវជន និងសិស្សានុសិស្សដែលជាសសរទ្រូងនៃប្រទេសជាតិ គប្បីត្រូវប្រឹងប្រែងសិក្សារៀនសូត្រអោយខ្ពង់ខ្ពស់ និងធ្វើជាពលរដ្ឋល្អក្នុងសង្គមកិច្ច ទើបជាធនធានមនុស្សដ៏មានសមត្ថភាព និងចូលរួមបម្រើការងារអភិវឌ្ឍន៍បន្តទៅទៀត។ យុវជន សិស្សានុសិស្ស ចៀសវាងឱ្យឆ្ងាយពីអំពើល្មើសច្បាប់ផ្សេងៗ ពិសេសការសេពគ្រឿងញៀន ព្រោះវានឹងបំផ្លាញរូបរាងកាយ ទ្រព្យសម្បត្តិក្រុមគ្រួសារ និងកង្វះខាតធនធានមនុស្សជាដើម។
ទាក់ទិននឹងស្មារតីដឹងគុណមនុស្សជំនាន់មុនៗ លោកស្រី ពិន នង ជាសប្បុរសជនម្នាក់ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍន៍នៅស្រុកបូទុមសាគរ បានចាត់ទុកថា អតីតយុទ្ធជន និងមនុស្សចាស់ជរា ត្រូវបានរាជរដ្ឋាភិបាលផ្តោតយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ពួកគាត់គ្រប់ពេលវេលា។
លោកជំទាវ ពិន នង បន្តថា នៅពេលណាមានការលំបាក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត មិនដែលនៅស្ងប់ស្ងៀមនោះទេ ពោលគឺលោកទាំងទ្វេរ បានចាត់អាជ្ញាធរមន្រ្តីជំនាញ និងសប្បុរសជនទាំងអស់ជួយដោះស្រាយភ្លាមៗ។ ដូច្នេះអតីតយុទ្ធជន និងមនុស្សចាស់ជរា នៅតែដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិលើកិច្ចការងារអប់រំទូន្មានអប់រំ និងចូលរួមរាល់សកម្មភាពអភិវឌ្ឍន៍ផ្សេងមិនអាចខ្វះបាន៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ