Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ ស្នើ​ក្រុមហ៊ុន​ទូរសព្ទ​បំពាក់​ឧបករណ៍​ចាប់​សេវា​ទូរសព្ទ​នៅ​ផ្លូវ​ក្រោម​ដី​ចោមចៅ

បានផុស

នៅ

សម្តេច​តេជោ​ហ៊ុន សែន បាន​ស្នើ​ដល់​ក្រុមហ៊ុន​ទូរសព្ទ សិក្សា​រៀបចំ​បំពាក់​ឧបករណ៍​​ចាប់​សេវា​ទូរសព្ទ​នៅ​ផ្លូវ​ក្រោម​ដី​ចោមចៅ ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះ​អាសន្ន ដើម្បី​ចៀសវាង​ការ​រអាក់រអួល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បាន​ឲ្យ​ដឹងថា ផ្លូវ​ក្រោម​ដី​ចោមចៅ​មាន​ប្រវែង ៤៧០ ម៉ែត្រ។ ក្រុមហ៊ុន​អាច​សិក្សា​បច្ចេកទេស​បែប​ណា អាច​ឲ្យ​សេវា​ទូរសព្ទ​គ្រប់​ដណ្តប់​ដល់​ផ្លូវ​ក្រោម​ដី ប្រើប្រាស់​បាន​កុំ​ឲ្យ​រាំងស្ទះ។

ផ្លូវ​ក្រោម​ដី​​ចោមចៅ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។ ផ្លូវ​ក្រោម​ដី​​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៤ ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី​មាន​ប្រវែង ៤៧០ ម៉ែត្រ​និង​ទទឹង ៨.៥ ម៉ែត្រ​។

ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ គឺជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គិត​មក​ដល់​ពេលនេះ​សម្រេច​បាន​ជាង ៥០ ភាគរយ និង​បញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ ខាងមុខនេះ។

អត្ថបទ៖ ដីក្រហម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម