Connect with us

ព័ត៌មានជាតិ

ក្រសួងស្នើឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងចំពោះគ្លីនិកឯកជនយករថយន្តដឹកអ្នករបួសតាមដងផ្លូវ

បានផុស

នៅ

ក្រសួងសុខាភិបាលបានស្នើឱ្យអភិបាលរាជធានីភ្នំពេញចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះម្ចាស់គ្លីនិកឯកជនដែលតែង​តែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នកងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះត្រឹមត្រូវច្បាស់លាស់ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឬ សាកសពនៅតាមដងផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងលិខិតមួយចុះថ្ងៃទី ១៥ ខែសីហាផ្ញើជូនអភិបាលរាជធានីភ្នំពេញលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា រយៈកាលកន្លងមកក្រសួងសុខាភិបាលបានធ្វើសារាចរណែនាំជាច្រើនលើកច្រើនសាររួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាតឲ្យគ្លីនិកឯកជនយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករង របួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនដាច់ខាត។

លោករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែបច្ចុប្បន្ននេះសង្កេតឃើញមានគ្លីនិកឯកជនមួយចំនួនមិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើសកម្មភាពយករថយន្តគិលានសង្គ្រោះឯកជនរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិកទៀត និងឃើញមានឡានពេទ្យឯកជនមួយចំនួនទៀតដែលពុំមានឈ្មោះទៅដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍និងសាកសពគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវរហូតដល់មានការឈ្លោះប្រកែកដណ្ដើមគ្នាដឹកយ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយជះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្ដីថ្លៃថ្នូរបស់គ្រូពេទ្យដទៃទៀត ហើយក៏មានរថយន្តគិលានសង្គ្រោះមួយចំនួនទៀតដែលពុំមានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា «អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមេត្តជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជនដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឬសាកសពតាមដងផ្លូវខុសច្បាប់ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្រ្គោះដទៃទៀតដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាលតាមការគួរ»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទីutes មុន

គ្រូ Shan United ចង់បិទ ព្រះខ័នរាជស្វាយរៀង សូន្យ ល្ងាច​នេះ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​មីយ៉ាន់​ម៉ាប្រគល់​ជនជាតិ​ឥណ្ឌានិងម៉ាឡេស៊ី​២៩១​នាក់ ​និងឃាត់ខ្លួន២៤៧នាក់ថ្មីទៀត​​

ព័ត៌មានជាតិ២៥ នាទីutes មុន

ក្រសួង គ្រោងចងក្រងសាលក្រមទុកទោះកាត់ក្ដីផ្ដល់យុត្តិធម៌ ឬអយុត្តិធម៌ ដើម្បីទុករៀនធ្វើតាម និងចៀសវាង

ក្រុមហ៊ុនកម្ចីអន​ឡាញ
សន្តិសុខសង្គម២៦ នាទីutes មុន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនកម្ចីអន​ឡាញ​ខុសច្បាប់

កីឡា២៧ នាទីutes មុន

អ្នក​លេង​គុន​ខ្មែរ​ ឡុង​ ពិសិដ្ឋ អំពាវនាវ​មហាជន​ និង​បណ្ដា​ក្រុមហ៊ុន​​ជួយ​គាំទ្រ​ថ្នាល​គុន​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម