ព័ត៌មានជាតិ
មីជាតិ បន្តចូលរួមឧបត្ថម្ភធំដល់ព្រឹត្តិការណ៍ជិះកង់ ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី ៨ នៅក្រុងសៀមរាប
ជាមួយគុណតម្លៃនិងទឹកចិត្តក្នុងការចូលរួមទ្រទ្រង់ដល់ដំណើរការប្រចាំថ្ងៃ របស់មន្ទីរពេទ្យកុមារអង្គរ ក្រុមហ៊ុនមីជាតិ បានបន្តចូលរួមឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌“ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៨” ដែលបានប្រព្រឹត្តឡើងនៅក្រុងសៀមរាប កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ សហការរៀបចំដោយគណៈកម្មការរៀបចំព្រឹត្តិការណ៍ជិះកង់ (CFC) និងមន្ទីរពេទ្យកុមារអង្គរ ដោយមានការចូលរួមប្រមាណ ១០០០ នាក់។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាពីសាធារណជន វិស័យឯកជន និងស្ថាប័ននានា ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានបេសកកម្មព្យាបាល និងជួយសង្គ្រោះអាយុជីវិតរបស់កុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងមិនគិតកម្រៃ។ មន្ទីរពេទ្យកុមារអង្គរ គឺពឹងផ្អែកទៅលើជំនួយសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស ដែលបានបើកបម្រើសេវាសុខភាពជូនកុមារកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ទោះបីជាមានបញ្ហាកង្វះថវិកា នៅក្នុងដំណើរការប្រតិបត្តិយ៉ាងណាក៏ដោយ មន្ទីរពេទ្យមួយនេះ មិនដែលរួញរានឹងសង្ក្រោះអាយុជីវិតកុមារណាម្នាក់នោះឡើង។
លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម បានមានប្រសាសន៍ថា “មីជាតិ ពិតជាមានសេចក្តីរីករាយ ដែលបានបន្តចូលរួមឧបត្ថម្ភគាំទ្រក្នុងព្រឹត្តិការណ៍ជិះកង់នេះជាថ្មីម្តងទៀត ។ ព្រឹត្តិការណ៍ឆ្នាំទី ៨ នេះ នឹងនៅបន្តជានិមិត្តរូប នៃស្មារតីសាមគ្គី ការរួបរួមគ្នា និងការបង្ហាញក្តីស្រលាញ់របស់ប្រជាជាតិខ្មែរ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងបន្តចូលរួមគាំទ្រព្រឹត្តិការណ៍ដ៏ធំមួយនេះ ដើម្បីបុព្វហេតុកុមារកម្ពុជា។ បន្ថែមពីនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តផ្តល់ការគាំទ្រ និងប្រើប្រាស់ផលិតផលមីជាតិ ដែលមានច្រើនជម្រើស និងរសជាតិ ក៏ដូចជាផលិតផលខ្មែរដទៃទៀត ដែលនេះបានបង្ហាញពីស្មារតីនៃការគាំទ្រផលិតផលក្នុងស្រុក និងរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាមោទនភាពរបស់ជាតិយើង។”
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នាពេលនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏ពិសេសមួយរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការចូលរួមថែរក្សាបរិស្ថាន និងសុខភាព ជាពិសេស គឺការចូលរួមចំណែកក្នុងការបរិច្ចាគនូវថវិកា ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។ លោកបន្តថា បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ កំពុងមានភាពមមាញឹកក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺដល់កុមារ ដែលកំពុងមានការកើនឡើងឥតឈប់ឈរ ហើយក្នុងនោះមានតម្រូវការព្យាបាលដោយឯកទេសជំនាញ មានចំនួនកាន់តែច្រើន ដែលជំងឺទាំងនោះមានដូចជា ជំងឺមហារីក តម្រងនោម ប្រព័ន្ធប្រសាទ ជំងឺទារក និងជំងឺមួយចំនួនទៀត ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នាឆ្នាំនេះ ទទួលបានការចូលរួមពីសាធារណជន ក្រុមហ៊ុនឯកជន និងស្ថាប័ននានា ប្រមាណ ១០០០ នាក់ ដែលការជិះកង់នេះ ចាប់ផ្តើមចេញពី គ្រឹះស្ថានអង្គរ(នៅផ្លូវ៦០ ម៉ែត្រ) ឆ្ពោះទៅឧទ្យានព្រៃអង្គរ ជាមួយការឆ្លងកាត់ប្រាសាទបាយ័ន លានជល់ដំរី សំដៅទៅសាលាបឋមសិក្សានគរក្រៅ ដែលជាទីតាំងបញ្ចប់កម្មវិធី បន្ថែមពីនេះ មីជាតិក៏បានចូលរួមផ្តល់ជាកញ្ចប់អំណោយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សានគរក្រៅផងដែរ។
ក្នុងនាមជាផលិតផលជាតិ មីជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមគាំទ្រសកម្មភាពសប្បុរសធម៌នានា ក៏ដូចជាផលិតផលជាតិដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ឆ្លើយតបនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិប្តេជ្ញាចិត្តបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្ថែមទៀត៕
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច