ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រមាណ១០០នាក់ លើកគ្នា មក រារាំងគ្រឿងចក្រមិនឲ្យ កាយដីស្រែរបស់ពួកគាត់នៅចំណុចអាងភាស
បាត់ដំបង ៖ ប្រជាពលរដ្ឋដែលមានដីស្រែនិងលំនៅឋាន ចំណុចអាងភាស ស្ថិតនៅភូមិ គោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រមាណ១០០នាក់ ក្នុងចំណោមជាង២០០គ្រួសារ បានលើកគ្នាមករារាំង មិនអោយគ្រឿង ចក្របន្តកាយយកអាចម៍ដី លើស្រែរបស់គាត់បន្តទៀត កាលពីព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២ នេះ ។

ប្រជាពលរដ្ឋដែលមកតវ៉ា បានអោយដឹងថា ពួកគាត់មកនេះគឺប្រជាពលរដ្ឋមានដីស្រែ និង លំនៅឋាន លើខ្នងអាងភាស និង រ៉បមាត់ស្ទឹង ទាំងអស់ជិត២០០០ហិចតា ដើម្បីជួយតវ៉ា អោយអាជ្ញាធរ បញ្ឈប់គ្រឿង ចក្រ ក្រុមហ៊ុនឯកជន កាយដីស្រែពួកគាត់ យកអាចន៍ដី និង អោយអាជ្ញាធរឆ្វៀលដីពួកគាត់ ដែលរស់នៅនិង អាស្រ័យផលតាំងពីឆ្នាំ ១៩៨៣មក អោយបានកាន់កាប់ស្របច្បាប់។

ប្រជាពលរដ្ឋឈ្មោះ រ៉ើយ បានអោយដឹងថា គាត់មានដីភូមិប្រមាណកន្លះហិចតា នៅរ៉បមាត់ស្ទឹង នៅចំណុច អាងភាសនេះ ដែលអាជ្ញាធរចែកអោយតាំងពីអំឡុងឆ្នាំ ១៩៨០ មកម្លេះ ដែលដីនេះគឺជាដី ភូមិចាស់ របស់ដូនតាគាត់រស់នៅតជំនាន់ មកហើយ។ អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះ គាត់មានមុខរបរ រកក្តាមខ្យង ដើម្បីចិញ្ចឹមកូន បីនាក់ ប្រចាំថ្ងៃ បើអាជ្ញាធរយកដីរបស់គាត់នោះ ប្រាកដ ជាគ្មានទី ជម្រកនោះទេ។
ជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋនេះ លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំខេត្តបាត់ដំបង បានបញ្ជាក់ថា អាជ្ញាធរ បានអោយ ក្រុមហ៊ុន ឯកជន ប្រើគ្រឿងចក្រកាយ តែលើដីដែលប្រជាពលរដ្ឋ មិនអាស្រ័យ ផលតែប៉ុណ្ណោះ ចំណែកដីប្រជាពលរដ្ឋ អាស្រ័យផលជាក់ស្តែង២២គ្រួសារស្មើនឹងជាង៣០ហិចតា គឺមិនបានកាយនោះទេ គឺរង់ចាំដោះស្រាយ ពេលក្រោយ ។ ចំណែកប្រជាពលរដ្ឋដែលរស់នៅលើខ្នងអាងភាស និង រ៉បមាត់ស្ទឹងជិត ២០០គ្រួសារនោះ អាជ្ញាធរមិនទាន់មានគម្រោងណាមួយឱ្យប្រជាពលរដ្ឋ ចាកចេញ នៅឡើយទេ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២០ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង