Connect with us

ព័ត៌មានជាតិ

ជំនន់​ទឹក​ស្ទឹងសែន ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​ប្រុងប្រយ័ត្ន

បានផុស

នៅ

កំពង់ធំ​ ៖ កម្ពស់​ទឹកជំនន់​ស្ទឹងសែន នៅ​ស្ថានីយ​កំពង់ធំ ឈាន​ដល់ក​ម្រឹត​ប្រកាស​អាសន្ន​ប្រុងប្រយ័ត្ន ដែល​ជា​ដំណាក់កាល​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់គ្នា​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់ នៅតាម​បណ្តោយ​ដងស្ទឹង​សែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​លើ​របាយការណ៍​បញ្ជាក់រ​ប​ស់លោក យូ ឡា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ បញ្ជាក់ថា ទឹកជំនន់​ស្ទឹងសែន គិត​ត្រឹម​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២ នៅ​ស្ថានីយ៍​កំពង់ធំ មានការ​ហក់​ឡើង​ជាប​ន្ត​បន្ទាប់​ឈានដល់​លើ​សក​ម្រឹត​ប្រកាសអាសន្ន ០.០១​ម៉ែត្រ ដែលមាន​កម្ពស់​ទឹក ១៣.៥១​ម៉ែត្រ ធៀប​ទៅនឹង​កម្ពស់​ទឹក​ប្រកាសអាសន្ន​ត្រឹមតែ​១៣.៥០​ម៉ែត្រ តែប៉ុណ្ណោះ​។

លោក​បន្ត​ថា ក​ម្រិត​លើ​ប្រកាសអាសន្ន អាច​នឹង​បន្ត​ជន់​ឡើង​បន្ថែមទៀត​ប្រហែល ៥​ទៅ​៧​ថ្ងៃ ទើប​ទឹក​ស្ទឹងសែន ចាប់ផ្តើម​នឹង ឬ​ថយ​ចុះ​ទៅវិញ​។ ការ​ព្យាករណ៍​បែបនេះ ដោយ​យើង​សង្កេតឃើញ​ស្ថានីយ​ផ្នែក​ខាងលើ គឺ​ស្ថានីយ សណ្តាន់ មាន​កម្ពស់​ទឹក​១៨.៤៨​ម៉ែត្រ ធៀប​កាលពី​ថ្ងៃ​១៤​ខែសីហា មាន​កម្ពស់​១៨.៦០​ម៉ែត្រ ច្រក​ចុះ​ចំនួន​០.១២​ម៉ែត្រ​។ ក្នុងករណី​គ្មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​ស្រុក​សណ្តាន់ និង​ក្បាលទឹក​ក្នុង​ខេត្ត​ព្រះ​វិ​ហារ ទឹកស្ទឹង​សែន នឹង​បន្ត​ហូរ​ទៅកាន់​បឹង​ទន្លេសាប ដូច្នេះ​ទឹកនឹង​ច្រក​ចុះ​ពេលខាងមុខ​នេះ​។ លោក​បន្តថា ប្រសិន​ធ្វើ ការប្រៀបធៀប ជំនន់​ទឹក​ស្ទឹងសែន​រយៈពេល​បី​ឆ្នាំ គិត​ត្រឹម​ថ្ងៃទី​១៥ ខែសីហា ដូចគ្នា នៅក្នុង​ឆ្នាំ ២០២២ ជំនន់​ទឹក​ខ្ពស់​ជាងគេ គឺ​១៣.៥១​ម៉ែត្រ នៅ​ឆ្នាំ​២០២១ កម្ពស់​ទឹក​៧.៣០​ម៉ែត្រ និង​ឆ្នាំ​២០២០ កម្ពស់​ទឹក​១១.០២​ម៉ែត្រ​។ ក្រៅពី​ស្ថាន​វាស់កម្ពស់​ទឹកស្ទឹង​សែន​, ខេត្តកំពង់ធំ មាន​ស្ថានីយ៍​វាស់កម្ពស់​ទឹក ចំនួន​៣​ទៀត គឺ​ស្ថានីយ​អាងទឹក​ស្ទឹង​ជី​និ​ត ( ១​មករា​) នៅ​ថ្ងៃទី​១៥ ខែសីហា មាន​កម្ពស់​ទឹក ២.៩០ ម៉ែត្រ (​ទឹកនឹង​) ទឹក​លើ​ក្បាល​បង្ហៀរ ០.៤៤​ម៉ែត្រ​, ស្ថានីយ​ស្ទឹង​ស្ទោង កម្ពស់​ទឹក​៥.៤៣​ម៉ែត្រ ស្រក​ចុះ​០.០៦​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៥.៨០​ម៉ែត្រ​, ស្ថានីយ​អាង​៣០​កញ្ញា កម្ពស់​ទឹក ១៧.៩៨​ម៉ែត្រ (​ច្រក​ចុះ ០.១០​ម៉ែត្រ​) កម្ពស់​ទឹក​លើ​បង្ហៀរ​ទ្វារ​ទឹកធំ កម្ពស់​២.៩២​ម៉ែត្រ​។

លោក​បញ្ជាក់ថា បើទោះបីជា នៅ​ស្ថានីយ​ចំនួន​៤ ក្នុង​ខេត្តកំពង់ធំ ស្រក​ចុះ​ក្តី​, ប៉ុន្តែ​ស្ថានីយ​កំពង់ធំ នៅតែ​បន្ត​ជន់​ឡើង ដូច្នេះ ចំណុច​ប្រុងប្រយ័ត្ន គឺ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ តាម​បណ្តោយ​ដងស្ទឹង​សែន និង​តាម​ទីកន្លែង​ផ្សេង ទៀត ត្រូវមាន​ការប្រុងប្រយ័ត្ន​លើស​ត្វ​មាន​ពិស​ផ្សេងៗ ជាពិសេស​សត្វ​ពស់ ដែល​កំពុង​ហែល​ស្វែងរក​ទី​ទួល សម្រាប់​រស់នៅ​។ ក្នុង​នោះ​ផង​ដែរ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​កូនតូច ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​គ្រោះថ្នាក់ លង់ទឹក​ជាយថាហេតុ៕

អត្ថបទ ​៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ នាទីutes មុន

ដាក់​ផែន​ការនៅ​កម្ពុជា​យូរ​ទៀត Cristian គ្រោង​នាំ​ប្រពន្ធកូនមក​នៅ​ខ្មែរ​ដែរ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មីន អ៊ុងឡាំង ទៅប្រជុំនៅបាងកក ខណៈមនុស្សស្លាប់ដោយរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនដល់ជិត ៤ពាន់

កីឡា៣២ នាទីutes មុន

Nani ថា Viktor Gyokeres មានចំណុចពិសេស ២ អាចក្លាយជាខ្សែប្រយុទ្ធដ៏សក្តិសមរបស់ Man UTD

ព័ត៌មានជាតិ៤២ នាទីutes មុន

សម្តេច ម៉ែន សំអន សម្តែងការសាទរពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ឆាប់ៗ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ២១ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

សេដ្ឋកិច្ច១៧ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានជាតិ២២ ម៉ោង មុន

នីតិកាលទី៧ នៃរដ្ឋសភា មានតំណាងរាស្ត្រចំនួន ៦រូប ជាខ្មែរឥស្លាម

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

Sokha Hotels

ព័ត៌មានពេញនិយម