ព័ត៌មានជាតិ
មេឃុំក្បាលរមាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺឆ្លងពេលទឹកស្រកចុះបន្តិច
ក្រោយពីទឹកទន្លេសេសាន និងទន្លេស្រែពកស្រកចុះបន្តិចវិញអាជ្ញាធរឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នការពារមូសដែកគោលមូសខ្លាខាំជាពិសេសកូនចៅតូចៗ ចំពោះជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺឆ្លងផ្សេងៗទៀត។

លោក ប៉ែន សុបុល មេឃុំក្បាលរមាសបានបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាលដើម្បីថែរក្សាសុខភាពឱ្យបានល្អដើម្បីការពារជំងឺគ្រុមឈាម ឬគ្រុនចាញ់ព្រោះពេលទឹកស្រកចុះបន្តិចសម្បូរទៅដោយពពួកម៉ូសខ្លា និងមូសដែកគោលខាំ។
លោកបន្តថា៖ បញ្ហានេះបងប្អូនប្រជាពលរដ្ឋនៅតាមចំនុចគោលដៅដែលកំពុងរងបញ្ហាប្រឈមពីទឹកជំនន់នេះ ត្រូវនាំគ្នាសម្អាតបរិស្ថាននៅពេលទឹកស្រក ដើម្បីឱ្យការចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ និងធ្វើឱ្យកូនចៅយើងចៀសវាងបានពីជំងឺឈឺថ្កាត់។

លោកបន្តថា៖ មួយវិញទៀតពេលមានជំងឺចូលបងប្អូនរួសរាន់ទៅមណ្ឌលសុខភាពពិគ្រោះជាមួយគ្រូពេទ្យ និងឱ្យកូនចៅពាក់ខោអាវវែង និងត្រូវដេកក្នុងមុងជ្រលក់ថ្នាំការពារកុំឲ្យមូសខាំនិងហាមកូនចៅទៅលេងទឹកផ្តេសផ្តាស់។
លោកស្រី ថាន់ ដាលី តំណាងឱ្យប្រជាពលរដ្ឋភូមិក្របីជ្រុំស្នើទៅគ្រូពេទ្យស្ម័គ្រចិត្តភូមិសូមផ្តល់ថ្នាំអាបែតសម្រាប់ដាក់ក្នុងទឹកពាង ធុង សម្រាប់សម្លាប់ដង្កូវទឹក និងថ្នាំខ្ល សម្រាប់ដាក់ទឹកសម្លាប់មេរោគផងដើម្បីរួមចំណែកនិងលើកកម្ពស់អនាម័យសុខភាពឱ្យបានកាន់តែល្អប្រសើរ។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីសុខាភិបាលខេត្តបានបញ្ជាក់ថា ប្រការនេះលោកបានណែនាំទៅមន្ត្រីគ្រប់មណ្ឌលសុខភាពឱ្យចុះពិនិត្យ និងផ្តល់ថ្នាំប្រភេទនេះជូនទៅប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យបានឆាប់។
លោកវេជ្ជបណ្ឌិតបានបង្ហាញថា៖ ជាមួយគ្នានេះបើបងប្អូនមានកូនចៅឈឺគ្រុនមានអាការក្តៅខ្លួនខ្លាំង មានកំដៅចាប់ពី៣៩ទៅ៤០អង្សា ប្រើថ្នាំត្រជាក់មិនត្រជាក់ក្នុងរយៈពេលចាប់ពី២ថ្ងៃឡើងក្នុងស្ថានភាពមុខឡើងក្រហម ឬមានសញ្ញាព៌ណក្រហមលើស្បែកសូមប្រញាប់រុះរាន់មកមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ជួបគ្រូពេទ្យជាបន្ទាន់៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ