Connect with us

ព័ត៌មានជាតិ

ចិន ផ្តល់​សម្ភារៈ​ការិយាល័យ​តម្លៃ២​លាន​យ័ន ដល់​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​

បានផុស

នៅ

​ពិធី​ប្រគល់​សម្ភារៈ​ការិយាល័យ​របស់​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាព លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ខាង​ភាគី​ចិន តំណាង ដោយ​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឱកាស​នោះ លោក​ឯកអគ្គរដ្ឋទូត​ចិន បាន​លើក​ថា ក្រសួងការបរទេស​ចិន បានផ្ដល់​ជំនួយ​ឧបករណ៍​សម្ភារៈ​ការិយាល័យ​ ដែល​មាន​ទឹកប្រាក់​ចំនួន​២ លាន​យ័ន ដែល​ក្រសួងការបរទេស​ចិន​ផ្ដល់​ជូន​គណៈកម្មាធិការ​ខាង​កម្ពុជា​គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ខាង​គណៈកម្មាការ ដើម្បី​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ​ឡើង​។​

​ចំណែក​លោក​ឧបនាយករដ្ឋមន្ដ្រី បាន​សម្តែង​នូវ​ការរីករាយ​ណាស់ ក្នុងនាម​គណៈកម្មាធិកា​រ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន ក្នុងឱកាស​ពិធី​ប្រគល់​អំណោយ​សម្ភារៈ​ការិយាល័យ​យ៉ាង​ច្រើន ដែល​ជា​អំណោយ​របស់​ក្រសួងការបរទេស​ចិន ដែល​មាន​តម្លៃ​២​លាន​យ័ន ផ្ដល់​ជូន​គណៈកម្មាធិកា​រ​កម្ពុជា ដើម្បី​អនុវត្ត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​“​ផែនការ​សកម្មភាព ៥​ឆ្នាំ​ដើម្បី​បង្កើត​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​(២០១៩-២០២៣)”​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់​ថា ជំនួយ​ឧបត្ថម្ភ​ដ៏​សំខាន់​នេះ ដែល​មាន​សម្ភារៈ​ការិយាល័យ​សម្បូរ​បែបយ៉ាង​ច្រើន នឹង​ជួយ​សម្រួល​ដល់​ការងារ​របស់​គណៈកម្មាធិកា​រ​កម្ពុជា ដែលមាន​ស្ថាប័ន​ក្រសួង​ចំនួន​១៧​ជា​សមាជិក ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ លើ​គ្រប់​វិស័យ ដើម្បី​អនុវត្ត​ឲ្យ​បាន​លទ្ធផល​ល្អ នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា កន្លងមក​ជាពិសេស​បញ្ជី​ការងារ​បន្ទាន់​ដែល​យើង​ត្រូវ​ធ្វើ​ឲ្យ​សម្រេច​។ លោក​បន្ត​ថា ទស្សនកិច្ច​ផ្លូវការ​របស់​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​១១-១២ ខែ​តុលា ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ជា​អធិបតីភាព​ជាមួយ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​ចុះ ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA) ដែល​បាន​នាំ​ឲ្យ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន កាន់​តែ​មាន​ទំហំ​ធំធេង​ថែមទៀត លើស​ពី​១០​ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២៣ ដែល​បាន​គ្រោងទុក ជាពិសេស​ការនាំចេញ​កសិផល​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែមទៀត​ទៅ​ប្រទេស​ចិន​​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់​ទៀត​ថា ក្នុងនាម​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​បាន​ផ្ដល់​នូវ​សម្ភារៈ​ការិយាល័យ​អេឡិចត្រូនិក​ជាច្រើន​ទាំងនេះ ដើម្បី​នឹង​សម្រួល​ការងារ​គណៈកម្មាធិការ​សម្រប សម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​។​

​ក្នុង​ឱកាស​នេះ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ឧបនាយករដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ជួយឧបត្ថម្ភ​ហិរញ្ញប្បទាន​យ៉ាង​ច្រើន​ជា​បន្តបន្ទាប់​ដល់​កម្ពុជា ជា​ជំនួយ​ឥត​សំណង កម្ចី​អត់​ការប្រាក់ ឬ​ការប្រាក់​ទាប ព្រមទាំង​ការ​វិនិយោគ​ ដែល​មាន​ទំហំ​ធំធេង ជា​រៀង​រាល់​ឆ្នាំ​នៅ​កម្ពុជា​

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ផ្លូវសំឡូត- វាលវែង-អូរសោម ដល់​កោះកុង ជិះ​ទៅ​មក​បាន​ស្រួល ប្រើ​ពេល ៤ ទៅ ៥ ម៉ោង​ទៅ​ដល់​គោលដៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម