Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​ចុះពិនិត្យ​អាងទឹកអន្លង់ជ្រៃដើម្បីត្រៀម​ដោះស្រាយ​ជំនន់ទឹកភ្លៀង​ជន់លិចផ្លូវជាតិលេខ៥

បានផុស

នៅ

លោក ស៊ុន ​សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១៥ ខែសីហា​ ឆ្នាំ២០២២បាន​ដឹកនាំក្រុម​ការងារពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងអាងទឹកអន្លង់ជ្រៃក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ​ដើម្បីត្រៀមដោះស្រាយទឹកជំនន់ទឹកភ្លៀងដែលអាចនឹងជន់លិចផ្លូវជាតិលេខ​៥ ចំណុចគីឡូម៉ែត្រលេខ៤០ និង៤១ជាថ្មីទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២ ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ នឹងមានភ្លៀងបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែង ដែលអាចធ្វើឲ្យតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្ដាខេត្តមួយចំនួនទទួលបរិមាណទឹកភ្លៀងកើនឡើងបន្ថែមទៀត ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងសារជាថ្មីទៀត។

នៅក្នុងស្ថានភាពនេះពិនិត្យជារួមកម្រិតទឹកនៅក្នុងអាងទឹកអន្លង់ជ្រៃមានការកើនឡើង ប៉ុន្តែមិនទាន់មានបញ្ហាប្រឈមអ្វីទេ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីប្រចាំការធ្វើការរាយការណ៍ពីស្ថានភាពទឹកជាប្រចាំ និងបើកទ្វារបង្ហូរទឹកសន្សឹមៗកុំឲ្យមានការជន់លិចនៅផ្នែកខាងក្រោមពិសេសផ្លូវជាតិលេខ៥។

មន្ត្រីនៅក្នុងក្រុមការងារបានឱ្យដឹងថា អាងទឹកអន្លង់ជ្រៃ គឺជាអាងរក្សាទុកទឹកភ្លៀងដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ និងតំបន់នៅផ្នែកខាងក្រោមប្រើប្រាស់។

នៅពេលមានភ្លៀងធ្លាក់ច្រើនទឹកក្នុងអាងនឹងហក់ឡើងហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីប្រចាំការនឹងបើកទ្វារទឹកទៅតាមកម្រិតនៃសន្ទុះទឹកដែលទឹកនឹងហូរធ្លាក់ចុះមកផ្នែកខាងក្រោមតាមដងស្ទឹងក្រាំងពន្លៃ ដែលនឹងអាចហូរច្រោះខ្លាំងនៅត្រង់កំណាត់ផ្លូវជាតិលេខ៥ ចន្លោះ គ.ម ៤០និង៤១ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។

កន្លងមកលោកអភិបាលខេត្តតែងបានចាត់ក្រុមការងារខេត្ត ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច សហការជាមួយក្រុមហ៊ុនជប៉ុនសាងសង់ផ្លូវជាតិលេខ៥ ចុះអន្តរាគមន៍ដោះស្រាយបញ្ហាទឹកហូរច្រាល់ខ្លាំងត្រង់កំណាត់ផ្លូវជាតិលេ ខ៥ ចន្លោះ គ.ម ៤០-៤១ និងជួយសម្រួលចរាចរកុំឲ្យមានការកកស្ទះ ក៏ដូចជាបង្ការកុំឲ្យគ្រោះថ្នាក់ជាយ ថាហេតុដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ។

ចំពោះស្ថានភាពខាងលើនេះអា ជ្ញាធរខេត្តសូមអំពាវនាវដល់ប្រជាពល រដ្ឋនិងអាជ្ញាធរគ្រប់មូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកភ្លៀងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលាកុំឲ្យប៉ះពាល់ដល់ទ្រព្យសម្បតិ្តនិងអាយុជីវិតរបស់ប្រជាពលរដ្ឋយើង៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម