Connect with us

ព័ត៌មានជាតិ

មក​ដឹង​ប្រវត្តិ​កូនប្រុស​ពៅ​សម្តេច​ជា ស៊ីម ​មុន​ក្លាយជាអភិបាលខេត្តព្រៃវែង

បានផុស

នៅ

កូន​ប្រុស​ពៅ​សម្ដេច​ពោធិសាល ជា ស៊ីម លោក ជា សុមេធី ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អភិបាល​ខេត្ត​ព្រៃវែងនៅ​ឆ្នាំ​២០១៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​អភិបាលខេត្ត​វ័យក្មេង​រូប​នេះ​មាន​ប្រវត្តិ​បែប​ណា?

កុមារភាព

លោក ជា សុមេធី កើត​នៅ​ខែ​មិថុនា ឆ្នាំ១៩៧៦ នៅ​ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង គិត​មក​ដល់​ឆ្នាំ​២០២២ លោក​មាន​​មាន​វ័យ ៤៧ ឆ្នាំ។ លោក​ជា​កូន​ប្រុស​ពៅ​ក្នុង​ចំណោម​បង​ប្អូន​បង្កើត ៧​ នាក់ របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម និង​លោក​ជំទាវ ញ៉ែម សឿន។

បង​ប្អូន​ប្រុស​ស្រី​ទាំង ៧ នាក់ ​របស់​លោក​មាន ​បង​ទី​មួយ​ឈ្មោះ ជា សាក ភេទ​ប្រុស បង​ទី​ពីរ​ឈ្មោះ ជា សំអាត ភេទ​ស្រី បង​ទី​បី ឈ្មោះ ជា សំ​អេង ភេទ​ស្រី បង​ទី​បួន​ឈ្មោះ ជា ប៉ិន ភេទ​ស្រី បង​ទី​ប្រាំ​ឈ្មោះ ជា ធា ភេទ​ប្រុស បង​ទី​ប្រាំមួយ​ឈ្មោះ ជា ថា ភេទ​ប្រុស និង​​លោក ជា សុមេ​ធី ជា​ប្អូន​ប្រុស​​ពៅ។

ប្រវត្តិ​សិក្សា

លោក សុមេធី បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ពី​សកលវិទ្យាល័យ​មួយ​ក្នុង​ប្រទេស​ថៃ មុន​ពេល​បន្ត​ការ​សិក្សា​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​នៅ​សហរដ្ឋអាមេរិក និង​សិក្សា​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ក្នុង​រាជធានី​ភ្នំពេញ​។

បទពិសោធន៍​ការងារ

មុន​មក​ដឹកនាំ​ជា​អភិបាល​ខេត្ត​ព្រៃវែង លោក ជា សុមេធី ធ្លាប់​កាន់​តួនាទី​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃ​ក្រសួង​មហាផ្ទៃ។

ជា​អភិបាល​ខេត្ត​វ័យ​ក្មេង​

ក្នុង​ពេល​ទទួល​ការ​តែងតាំង​ជា​អភិបាល​ខេត្ត​ព្រៃវែង​ក្នុង​ឆ្នាំ​២០១៦ ​ក្នុង​វ័យ ៣៩ ឆ្នាំ​លោក ជា សុមេធី ស្ថិត​ក្នុង​ចំណោម​អភិបាល​ខេត្ត​វ័យ​ក្មេង​ទាំង ៥ នាក់ ដែល​ប្រមុខ​រដ្ឋាភិបាល​ជ្រើសរើស​ផ្តល់​តួនាទី​ជា​ថ្នាក់​ដឹកនាំ​ខេត្ត។

អភិបាល​ខេត្ត​វ័យ​ក្មេង​ដែល​ទទួល​បាន​តួនាទី​ដ៏​ខ្ពស់​ខ្ពស់​នេះ​រួម​មាន​លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប ចូលកាន់​តំណែង​កាល​ពី​ខែធ្នូ ឆ្នាំ២០១៨ ក្នុង​វ័យ ៣៩ឆ្នាំ លោក​ស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង ចូល​កាន់​តំណែង​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៧ ក្នុង​វ័យ ៣៩ឆ្នាំ លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​ព្រះវិហារ (បច្ចុប្បន្ន​ផ្លាស់​មក​គ្រប់គ្រង​ខេត្ត​កំពង់ចាម) ចូល​កាន់​តំណែងខែសីហា ឆ្នាំ២០១៦ ក្នុង​វ័យ ៤០ឆ្នាំ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចូល​កាន់​តំណែង​ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុង​វ័យ​​អាយុ ៤៣ឆ្នាំ​ និង​លោក ជា សុមេធី អភិបាលខេត្ត​ព្រៃវែង ចូលកាន់​តំណែងខែមករា ឆ្នាំ២០១៦ ក្នុង​វ័យ ៣៩ ឆ្នាំ។

អាពាហ៍ពិពាហ៍

លោក ជា សុមេធី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ជំទាវ ជា ផល្គុន និង​មាន​កូន​ប្រុស​ស្រី ៥ នាក់។

ដឹកនាំ​ខេត្ត​ព្រៃវែង

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាង​រាស្រ្ត​មណ្ឌល​ព្រៃវែងបាន​ថ្លែង​ថា លោក​ ជា សុមេធី មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ក្នុង​​ដែនដី​ដែល​លោក​គ្រប់គ្រង។

លោក សុខ ឥសាន ជឿជាក់​ថា​ក្រោម​ការ​គ្រប់គ្រង​របស់​ថ្នាក់​ដឹកនាំ​ថ្មី​វ័យ​ក្មេង​រូប​នេះ​ នឹង​​នាំ​មក​ការ​ផ្លាស់ប្តូរ​រីកចម្រើន​ស​ម្រាប់ខេត្តព្រៃវែង​ដែលពលរដ្ឋ​​ភាគច្រើន​ប្រកប​របរ​កសិកម្ម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៤ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១០ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម