Connect with us

ព័ត៌មានជាតិ

ពីឆ្នាំ ២០១៨ ដល់ពាក់កណ្ដាល ឆ្នាំ ២០២២នេះ ច្រកចេញចូលតែមួយរដ្ឋបាលរាជធានីភ្នំពេញ រកចំណូលបានជាង ១៥លានដុល្លារ

បានផុស

នៅ

ចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់ឆមាសទី ១ឆ្នាំ ២០២២នេះ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ រកចំណូលពីការផ្ដល់សេវាជូនប្រជាពលរដ្ឋ បានថវិកាប្រមាណជាង ១៥លានដុល្លារ បើទោះបីស្ថិតក្នុងដំណាក់ការ នៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់ពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី ការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពលោកប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និងលោក ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក នៅសាលារាជធានីភ្នំពេញ។

លោក ហួត ហៃ មានប្រសាសន៍ថា ក្នុងឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០១៦កន្លងទៅនេះ រដ្ឋបាលរាជធានីខេត្ត បានរួមគ្នាបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់ខណ្ឌ និងការិយាល័យប្រជាពលរដ្ឋ ហើយនៅឆ្នាំ ២០១៧។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានបង្កើតឲ្យមានច្រកចេញចូលតែមួយខណ្ឌ ការិយាល័យប្រជាពលរដ្ឋនៅគ្រប់កម្រិត នៅថ្នាក់រាជធានី-ខេត្ត និងបានបន្តបង្កើតច្រក ចេញចូលតែមួយនៅតាមឃុំ-សង្កាត់ថែមទៀត ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែកៀកជិត និងល្អប្រសើរ។

លោកបានបន្តទៀតថា នៅឆ្នាំ ២០២១កន្លងទៅនេះ ប្រទេសកម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញ បានជួបនូវជំងឺរាតត្បាត កូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការផ្ដល់សេវាជូនប្រជាពលរដ្ឋ នៅតែបន្តកើនឡើងជាលំដាប់។ ក្នុងនោះគិតពីថ្ងៃទី ២៦កក្កដា ឆ្នាំ ២០១៨ រហូតដល់ឆមាសទីមួយ នៃឆ្នាំ ២០២២ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ផ្តល់សេវា ជូនប្រជាពលរដ្ឋបានចំនួន ១៨៥,៤៨២សេវា និងបានថវិកាមកពីការផ្ដល់សេវានេះចំនួន ៦១ប៊ីលាន ៩៣លានរៀល ឬស្មើនឹងជាង ១៥លានដុល្លារ។  

លោកបន្តថា ការផ្ដល់សេវាតាមរយៈច្រកចេញចូលតែមួយ គឺពិតជាបានផ្ដល់ភាពងាយស្រួលដល់ប្រជា​ពលរដ្ឋដែលមកទទួលសេវា បានឆាប់រហ័ស មានទំនុកចិត្ត និងគ្មានអំពើពុករលួយដោយសារតែ ថវិកាដែលទទួលបានពីការប្រើប្រាស់សេវានេះ គឺបានកំណត់ដោយថ្នាក់ជាតិ។

ចំណែកលោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ បញ្ជាក់ផងដែរថា ការបង្កើតឲ្យមានវិធីប្រជុំផ្សព្វផ្សាយ ស្ដីពី ការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីធានាការអនុវត្តមុខងារដែលបានប្រតិភូកម្ម មកថ្នាក់ក្រោមជាតិប្រកបទៅដោយប្រសិទ្ធភាព មានជំនឿទុកចិត្ត និងដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈមនានា សំណើសំណូមពរ រួមគ្នាដោះស្រាយ ពិសេសទៅលើវិស័យសាធារណការ។

លោក ប្រាក់ សំអឿន បន្តថា ការបង្កើតឲ្យមានយន្តការច្រកចេញចូលតែមួយនេះ រាជរដ្ឋាភិបាលបង្កើតឡើងមិនត្រឹមតែនៅថ្នាក់រាជធានី-ខេត្ត ស្រុក-ខណ្ឌ ឃុំ-សង្កាត់ប៉ុណ្ណឹងទេ តែនៅបានបង្កើតឲ្យមានយន្តការនេះ នៅតាមបណ្ដាលផ្សារទំនើបនានា នៅក្នុងរាជធានីភ្នំពេញថែមទៀតផង។

លោក ប្រាក់ សំអឿន បានស្នើប្រធានច្រក និងមន្ត្រីពាក់ព័ន្ធខិតខំកែលម្អ មុខងាររបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ សមស្របទៅនឹងការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលទី ៤នេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៤១ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម