ព័ត៌មានជាតិ
អ្នកនាំពាក្យបញ្ជាក់បន្ថែម បង្កើតដេប៉ាតេម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍នៅថ្ងៃទី ១៦ ខែសីហា ២០២២នេះថា កម្ពុជា-វៀតណាមធ្វើកិច្ចសហប្រតិបត្តិការពង្រឹងវិស័យអប់រំកម្រិតឧត្តមសិក្សាដូចជាកិច្ចសហប្រតិបត្តិការដែលក្រសួងអប់រំមានជាមួយបណ្ដាប្រទេសជាមិត្ត ដើម្បីចូលរួមលើកកម្ពស់ការអប់រំយុវជន និងកីឡា ទៅតាមទិដ្ឋភាពជាក់ស្ដែង។

លោក រស់ សុវាចា បញ្ជាក់ថា កិច្ចសហប្រតិបត្តិការបរទេស និងអន្តរជាតិរបស់ប្រទេសកម្ពុជាជាមួយបណ្ដាប្រទេសជាមិត្តនៅតែមានជាបន្ត ខណៈគុណតម្លៃក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនោះ អាចធ្វើឡើងតាមរូបភាពនិងយន្តការផ្សេងៗគ្នា។
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានដេប៉ាតេម៉ង់ច្រើនដូចជាបរិញ្ញាបត្រភាសាអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ និងភាសាថៃ ដែលជាបរិញ្ញាបត្រភាសមានស្រាប់រួចហើយ។

ចំណែកឯគម្រោងថ្មីដែលគ្រោងនឹងបង្កើតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺគ្រោងបង្កើតជាវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយដែលជាយន្តការថ្មីមួយក្នុងនោះគឺមានដេប៉ាតេម៉ង់មួយគឺដេប៉ាតេម៉ង់សិក្សាវៀតណាមក្នុងដេប៉ាតិម៉ង់ថ្មីនេះ គ្រោងផ្ដល់សិក្សាលើបរិញ្ញាបត្រលើជំនាញចំនួន ៣។
គោលបំណងគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តទាំងអស់តាមរយៈការលើកកម្ពស់ការរៀននិងបង្រៀននៅកម្រិតឧត្តមសិក្សា និងទិដ្ឋភាពពាក់ព័ន្ធ។
ជំនាញទាំង ៣ ដេប៉ាតេម៉ង់ថ្មីនៅសាកលវិទ្យាល័យភ្នំពេញនេះគឺទី១ មុខវិជ្ជាសិក្សាវៀតណាម បរិញ្ញាបត្រសិល្បៈសិក្សា វៀតណាម ទី២ មុខជំនាញការបកប្រែភាសាវៀតណាម បរិញ្ញាបត្រសិល្បៈភាសាវៀតណាមសម្រាប់ការបកប្រែ និងមុខជំនាញទី៣ មុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច បណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រភាសារវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?