Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ក្រសួងអប់រំ ហាមដាច់ខាតការប្រើប្រាស់បារីអេឡិចត្រូនិកនៅតាមគ្រឹះស្ថានសិក្សា បើមាន នឹងចាត់វិធានការ

បានផុស

នៅ

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បញ្ជាក់ថា ក្រសួង ហាមជាដាច់ខាតសម្រាប់ការប្រើប្រាស់បារីអេឡិចត្រូនិកនៅក្នុងគ្រឹះស្ថានសិក្សាទូទាំងប្រទេស។ លោកថា បើក្នុងករណីមានការប្រើប្រាស់បារីអេឡិចត្រូនិកនេះ គឺគណៈគ្រប់គ្រងសាលា នឹងចាត់វិធានការជាបន្ទាន់។

លោក រស់ សុវាចា បញ្ជាក់ដូច្នេះថា៖ «ថ្មីៗនេះ ក្រសួងចេញសេចក្ដីណែនាំថ្មីមួយ ទាក់ទងនឹងការប្រើប្រាស់បារីអេឡិច ត្រូនិក គឺមិនឲ្យមានជាដាច់ខាត»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះ លើកឡើងថា មិនចំពោះតែបារីអេឡិចត្រូនិកនោះទេ សូម្បីតែការប្រើប្រាស់គ្រឿងញៀន ការសេពគ្រឿងស្រវឹង ក៏ក្រសួងអប់រំ ហាមឃាត់ជាដាច់ខាតផងដែរ ដោយមិនអនុញ្ញាតឲ្យមានការប្រើប្រាស់នៅក្នុងគ្រឹះស្ថានសិក្សាឡើយទាំងគ្រឹះស្ថានសាធារណៈ និងឯកជន នៅទូទាំងប្រទេស។

លោក បន្ថែមថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្ការ ទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការសេពគ្រឿងស្រវឹង និងការប្រើប្រាស់បារីគ្រប់ប្រភេទ។ ប៉ុន្តែប្រសិនបើនៅក្នុងករណី ក៏តែមានសកម្មភាពបែបនេះ គឺគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទូទាំងប្រទេស ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ត្រូវចាត់វិធានការរដ្ឋបាលជាបន្ទាន់ ដើម្បីលុបបំបាត់ឲ្យបាននូវបាតុភាពទាំងនេះ។  

លោក រស់ សុវាចា សង្កត់ធ្ងន់ថា ការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការសេពគ្រឿងស្រវឹង និងការប្រើប្រាស់បារីគ្រប់ប្រភេទនៅក្នុងមូលដ្ឋានសិក្សា  គឺជាការចូលរួមលើកកម្ពស់សុខភាពបុគ្គល គុណភាពអប់រំ ​និងគុណភាពជីវិត៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទី មុន

Update ៖ អគ្គិភ័យឆាបឆេះផ្ទះ ០៨ ខ្នង និង​រង​របួស​ក្រុម​ពន្លត់​អគ្គិភ័យ​កាណូត​ម្នាក់ នៅ​ខណ្ឌឫស្សីកែវ

ព័ត៌មានជាតិ៤៣ នាទី មុន

សម្តេចតេជោ ហ៊ុន សែន៖ កូនៗ ចៅៗ​ នៅ​អង្គការ​អាហ្វេស៊ីប ត្រូវ​សិក្សា​​យ៉ាង​ហោចចប់​បរិញ្ញាបត្រ​រង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៣ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម