ព័ត៌មានជាតិ
សម្តេចតេជោ ស្នើឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL វិនិយោគលើការផលិតក្រដាស និងជីសរីរាង្គនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL វិនិយោគលើការផលិតក្រដាស និងជីសរីរាង្គនៅកម្ពុជា ដែលជាផលិត និងសម្ភារៈចាំបាច់ និងមានកំពុងមានតម្រូវការច្រើនជាលំដាប់។

ការស្នើនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក កសាក់ ឆៃរ៉ាមីសាក់ ប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL ដែលជាក្រុមហ៊ុនដ៏ធំមួយនៅប្រទេសថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៦ ខែសីហានេះ។

នៅក្នុងឱកាសនោ លោក កសាក់ ឆៃរ៉ាមីសាក់ បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសរាជធានីភ្នំពេញ មានការរីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត។ លើសពីនេះទៀត ប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់ជូនសម្ដេចតេជោ នូវអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង និងអាហារូបករណ៍សម្រាប់ថ្នាក់បច្ចេកទេសចំនួន ១០កន្លែងផងដែរ។

លោក កសាក់ ឆៃរ៉ាមីសាក់ បានជម្រាបជូនសម្ដេចតេជោបន្តថា រាល់ការចំណាយលើហារូបករណ៍ទាំងនោះ គឺលោកជាអ្នកផ្គត់ផ្គង់ទាំងអស់។ លោកក៏បានជម្រាបជូនដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាពេលនេះ គឺដើម្បីស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅកម្ពុជាដែរ ហើយប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL រូបនេះ ក៏ស្នើសុំអនុសាសន៍ពីសម្ដេចតេជោ អំពីវិស័យដែលលោកអាចវិនិយោគបាន។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនលោក កសាក់ ឆៃរ៉ាមីសាក់ ដែលបានសម្ដែងការអបអរសាទរ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ហើយក៏សូមអរគុណដល់លោក ដែលបានផ្ដល់អាហារូបករណ៍ជូនសម្ដេច ផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យលោក កសាក់ ឆៃរ៉ាមីសាក់ ជួបពិភាក្សាជាមួយលោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពាក់ព័ន្ធនឹងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាបន្ថែម។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ដល់លោក កសាក់ ឆៃរ៉ាមីសាក់ ឲ្យពិនិត្យពិចារណា ធ្វើការវិនិយោគលើការផលិតក្រដាសនៅកម្ពុជា ពីព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយកំពុងមានការកើនឡើងជាលំដាប់។ សម្ដេចតេជោ ក៏ស្នើឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL ពិនិត្យមើលលើការបង្កើតរោងចក្រជីសរីរាង្គនៅកម្ពុជាផងដែរ ពីព្រោះជីសរីរាង្គជាជីមួយ ដែលអាចប្រើប្រាស់នៅក្នុងការដាំដុះដំណាំ និងអាចឲ្យដំណាំលូតលាស់បានល្អ ហើយធ្វើឲ្យគុណភាពដំណាំមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពថែមទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា