Connect with us

ព័ត៌មានជាតិ

ទម្លាយ​រឿងពិត​​កុំ​ឲ្យ​មហាជន​ផ្អើល​ទៀត បុរស​ជិះ​ម៉ូតូ​គៀប​ស៊ី​​លុយ និស្សិត​ស្រី​ជិះ​ម៉ូតូ​តាម​ផ្លូវ

បានផុស

នៅ

ក្រោយ​មាន​ការ​ស៊ែរលើ​​បណ្តាញ​សង្គម ករណីមានជនខិលខូចម្នាក់ដើរកៀបស៊ីលុយស្រីៗជិះម៉ូតូម្នាក់ឯង ដោយយកលេសថា ជិះម៉ូតូកៀរ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចុះធ្វេីការស្រាវជ្រាវកំណត់មុខសញ្ញាយក​មក​សាកសួរ។

បុរស​ជា​ជនសង្ស័យ ដែលសមត្ថកិច្ច​ស្រាវជ្រាវ​តាម​ភិនភាគដូចនៅក្នុងរូបភាពបង្ហោះ ត្រូវ​ស្គាល់អត្តសញ្ញាណ ពិតប្រាកដថាបុរសម្នាក់នោះឈ្មោះ ឡេង ប៉ឆាយ ភេទប្រុស អាយុ២៧ឆ្នាំ ជន ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥០៥E០ ផ្លូវលេខ១២៨ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សាដេប៉ូ៣ បានអញ្ជើញ​ឈ្មោះ ឡេង ចិន្តា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ដែលត្រូវជាឪពុករបស់ឈ្មោះ ឡេង ប៉ឆាយ ដោយបាននាំឈ្មោះ ឡេង ប៉ឆាយ មកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីធ្វើការសាកសួរ និងបំភ្លឺចំពោះមុខសមត្ថកិច្ចទាក់ទងទៅនឹងការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ ” គីមសាន ក្រូចឆ្មារ” នៅវេលាម៉ោង ១៦:០៥នាទី នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។

យោងតាមការបំភ្លឺអះអាងរបស់ឈ្មោះ ឡេង ចិន្តា ដែលជាឪពុករបស់ឈ្មោះ ឡេង ប៉ឆាយ បានបញ្ជាក់ និងអះអាងថា កូនប្រុស របស់គាត់មានជម្ងឺផ្លូវចិត្ត (សតិមិនប្រក្រតី) តាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ ហេីយគាត់បានយកកូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: ដោយបានបើកថ្នាំពីមន្ទីរពេទ្យក្នុង១ខែម្ដង យកមកលេបជាប្រចាំថ្ងៃ ហេីយគាត់ក៏បានបង្ហាញភស្តុតាងជាប័ណ្ណសុខភាព របស់កូនគាត់ឈ្មោះ ឡេង ប៉ោឆាយ អត្តលេខ ជំងឺ 007-410-600-6 របស់មន្ទីរពេទ្យព្រះកុសុម: ផ្នែកពិគ្រោះជម្ងឺផ្លូវចិត្តទៀតផង ។

ជាមួយនោះដែរ ក៏មានលិខិតបញ្ជាក់របស់លោកចៅសង្កាត់ផ្សារដេប៉ូទី៣ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើការបញ្ជាក់ថា៖ ឈ្មោះ ឡេង ប៉ឆាយ ភេទប្រុស សញ្ជាតិខ្មែរ កេីតថ្ងៃ៣០ ខែកញ្ញា ឆ្នាំ១៩៩៣ ស្នាក់នៅផ្ទះលេខ៥០៥E០ ផ្លូវលេខ១២៨ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពិតជាជនដែលមានស្មារតីមិនប្រក្រតី ឆេវឆាវគ្រប់គ្រង អារម្មណ៍ខ្លួន ឯងមិនបាន ឡេឡារនៅមិនស្ងៀម និងឧស្សាហ៍វឹលមុខ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១១ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម