Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ​៖ និយាមនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យត្រូវ​ដើរតួទន្ទឹមនឹងនីតិរដ្ឋ ពុំនោះទេនឹងទៅជាអនាធិបតេយ្យ

បានផុស

នៅ

​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​មានប្រសាសន៍ថា និយាមនៃការអនុវត្តជាសកល​លទ្ធិប្រជាធិបតេយ្យត្រូវ​ដើរតួទន្ទឹមនឹងនីតិរដ្ឋ ការអនុវត្តប្រជាធិបតេយ្យ​ដោយគ្មាននីតិរដ្ឋ​នឹងនាំទៅ​ជាអាណាធិបតេយ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ នៅក្នុងពេលដែលសម្ដេចអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធមនុស្ស​នៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៦ ខែសីហា ២០២២នេះ។​

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ក្នុងស្មារតីនេះ កម្ពុជាចង់ឲ្យតួអង្គទាំងអស់​នៅក្នុង​កិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវធ្វើការរិះគន់ដោយស្ថាបនាមិនអ៊ុជអាល មិន​បង្កើតការស្អប់ខ្ពើមរវាងពូជសាសន៍ ជាពិសេស មិនសាបព្រួសការស្អប់រវាងប្រជាជាតិខ្មែរនិងខ្មែរ ដែលអាចនាំនូវសង្រ្គាមស៊ីវិល។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការរក្សា​សន្តិភាព ស្ថេរភាព មានការអាស្រ័យគ្នាទៅវិញទៅមកមិនអាចខ្វះណាមួយបាន។

ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតទៀងទាត់ចាប់តាំងពីឆ្នាំ១៩៩៣ ហើយមកដល់ពេលនេះកម្ពុជាបានរៀបចំការបោះឆ្នោតសកលចំនួន៦ដង និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ៥ដង ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិវាយតម្លៃថា បានប្រព្រឹត្តទៅដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។

កម្ពុជា មានមោទនភាពចំពោះជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដោយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយគ្មានអំពើហិង្សា។

នៅក្នុងជំនូបនោះ លោក វិទិត មុនតាប៊ន បានសម្ដែងការគោរពដោយស្មោះជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ​ចំពោះជោគជ័យ​លើការចាក់ស្រោចវ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ​នៅកម្ពុជា​លោកក៏​បានគោរព​ស្វែងយល់​ពីសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន​អំពីតួនាទីរបស់កម្ពុជា​ក្នុងការជំរុញសិទ្ធិមនុស្ស​ក្នុងនាមជាប្រធានអាស៊ាន​ ទី២ ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាព​សិទ្ធិមនុស្សនៅកម្ពុជា​ក្នុងបរិកាប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩​ ទី៣ លម្ហស៊ីវិល​លម្ហប្រជាធិបតេយ្យ​ និងទី៤ អាទិភាពសម្រាប់ជំនួយបច្ចេកទេស​ និងកិច្ចសហប្រតិបត្តិការ​ទៅអនាគតរវាង​អ្នកកាន់​អណត្តិពិសេស​និងរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម