Connect with us

ព័ត៌មានជាតិ

អ្នកជំនាញណែនាំពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះ​ការជួញដូរភាគហ៊ុននៅតាមបណ្តាញសង្គមហ្វេស​ប៊ុក

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់និយ័តករមូលបត្រកម្ពុជា(ន.ម.ក.) បានធ្វើការណែនាំដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួញដូរភាគហ៊ុននតាមបណ្តាញសង្គមហ្វេប៊ុក។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ អេស៊ីលីដា នៅព្រឹកថ្ងៃទី១៦សីហានេះលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក)បានមានប្រសាសន៍ថា «ខ្ញុំមានការងឿនឆ្ងល់ថា ខ្ញុំខំប្រឹងបណ្តុះបណ្តាលខំប្រឹងពន្យល់ពីក្របខណ្ឌ និងរៀបចំកម្មវិធីផ្សេងៗពីការជួញដូរភាគហ៊ុននេះតែមិនសូវជាមានអ្នកជឿទេបែរជាទៅជឿលើហ្វេប៊ុកទៅវិញ គេឱ្យផ្ញើលុយបង្កើតអាខោនតម្លៃ២០០ទៅ៣០០ដុល្លារក៏ព្រមឱ្យគេបង្កើតដែរ។ ចំណែកខាងយើងបង្កើតបញ្ចុះតម្លៃត្រឹមតែ៥ដុល្លារតថ្លៃទៀត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ជាធម្មតាពេលបើកការជួញដូរយើងតែងតែបណ្តុះបណ្តាលឱ្យប្រជាពលរដ្ឋចេះពីរបៀបជួញដូរដូចជាទិញ និងលក់ជាមុនសិនហើយការសម្រេចជួញដូរឬមិនជួញដូរវាអាស្រ័យទៅលើបុគ្គលម្នាក់ៗ ព្រោះតាមច្បាប់មិនអនុញ្ញាតឱ្យមានការទិញឬលក់ជំនួសបានទេ មិនមែនតែភាគហ៊ុន ពោលគឺគ្រប់ផលិតផលទាំងអស់ដែលនេះជាចំណុចត្រឹមត្រូវតាមប្រព័ន្ធច្បាប់ដែលអនុញ្ញាតផ្ទុយពីតាមបណ្តាញសង្គមពួកគេភាគច្រើនឱ្យអតិថិជនដែលចង់ជួញដូរត្រូវផ្ញើប្រាក់ឱ្យគេរាប់រយដុល្លារដើម្បីបើកអាខោនទើបអាចជួញដូរបាន។

លោកបានឱ្យដឹងទៀតថា នេះគ្រាន់តែជាការពញាក់អារម្មណ៍មិនមែនជាការស្តីបន្ទោសដល់បងប្អូនប្រជាពលរដ្ឋទេព្រោះថា ពេលដែលបុគ្គលម្នាក់ចូលទៅក្នុងពិភពសង្គមហ្វេសប៊ុកទាំងភាសានិងការណែនាំរបស់គេនាំឱ្យមនុស្សឆាប់ទទួលយក។

លោកបានបន្ថែមទៀតថា ដូចនេះហើយបានជានិយ័តករកម្ពុជាតែងតែរៀបចំបើកវគ្គបណ្តុះបណ្តាលដើម្បីបង្កើនការផ្សព្វផ្សាយពីការជួញដូរមូលបត្រឱ្យកាន់តែទូលំទូលាយដើម្បីបណ្តុះគំនិតវិនិយោគថាតើការវិនិយោគរបៀបម៉ិចដែលហានិភ័យទាបហើយទទួលស្គាល់ដោយផ្លូវច្បាប់ត្រឹមត្រូវ។

លោកបានបញ្ជាក់ថា «ប្រសិនបើមិនទាន់យល់អំពីយន្តការការជួញដូរខាងក្នុងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទេខ្ញុំមិនលើកទឹកចិត្តឱ្យធ្វើការជួញដូរជាមួយនឹងភាគហ៊ុននៅខាងក្រៅទេ។នេះមិនមែនជាការហាមឃាត់ទេវាជាសិទ្ធិរបស់អ្នកសាច់ប្រាក់ក៏ជារបស់អ្នកអាចផ្ញើទៅណាក៏បានដែរអាចធ្វើការជួញដូរលើអ្វីក៏បានដែរឱ្យតែវត្ថុជួញដូរនោះស្របច្បាប់។ ប៉ុន្តែអ្វីដែលយើងខ្ញុំចង់ពន្យល់នេះថាតើការជួញដូរយ៉ាងមិចមានហានិភ័យទាបត្រឹមត្រូវតាមប្រព័ន្ធច្បាប់និងថាតើមានយន្តការការវិភាគយ៉ាងដូចម្តេចដើម្បីឱ្យវាត្រឹមត្រូវនៃការជួញដូរភាគហ៊ុននៅលើទីផ្សាររបស់យើង។ បើភាគហ៊ុនក្រុមហ៊ុនមានតម្លៃ​​​ប៉ុណ្ណា តើយើងគួរដាក់ថ្លៃដូចម្តេចឱ្យវាត្រឹមត្រូវទៅនឹងសុខភាពរបស់ក្រុមហ៊ុន។ ដូច្នេះទាមទារឱ្យមានការផ្សព្វផ្សាយកុំឱ្យដាច់»។

លោក ស៊ូ សុជាតិ បានរំលឹកថា និយ័តករមូលបត្រកម្ពុជាបានបង្កើតឡើងក្នុងឆ្នាំ២០០៩សហការជាមួយផ្សារមូលបត្រ​កូរ៉េក្នុងនោះផ្សារមូលបត្រកម្ពុជាមានភាគហ៊ុនចំនួន៥៥ភាគរយនិងផ្សារមូលបត្រកូរ៉េមានភាគហ៊ុនចំនួន៤៥ភាគរយ។ លោកបានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះមានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ក្រុមហ៊ុនក្នុងនោះមានចុះបញ្ជីផ្នែកមូលបត្រកម្មសិទ្ធចំនួន៩ក្រុមហ៊ុននិងចុះបញ្ជីផ្នែកមូលបត្របំណុលចំនួន៧ក្រុមហ៊ុនដោយមានទំហំទឹកប្រាក់ទាំងមូលបត្របំណុលនិងមូលបត្រកម្មសិទ្ធប្រហែល៣០០លានដុល្លារអាមេរិក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៥៩ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម១ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១២ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម