ព័ត៌មានជាតិ
លោក ថោង ខុន៖ ខេត្តសៀមរាប នឹងទទួលបានភ្ញៀវទេសចរជាង ២លាននាក់ ក្នុងឆ្នាំ២០២២
តាមការព្យាករណ៍ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាប នៅក្នុងឆ្នាំ ២០២២នេះ នឹងកើនដល់ចំនួន ២,២៧៨,៨៥៤នាក់ សម្រាប់រយៈពេលពេញមួយឆ្នាំនេះ។ ជាក់ស្តែង គិតត្រឹមរយៈពេល ៧ខែមកនេះ ខេត្តសៀមរាប ទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន ១,២៤២,៨៥៤នាក់រួចទៅហើយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។
លោក ថោង ខុន បានបញ្ជាក់នៅថ្ងៃទី ១៦សីហា នេះថា ចំនួនភ្ញៀវទេសចរជាង២លាននាក់ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា ៣២៦.៧៥% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ៥៣៤,០០៥នាក់។ លោករដ្ឋមន្រ្តី បានលើកឡើងទៀតថា នៅក្នុងបំណាច់ឆ្នាំ ២០២២នេះ ទេសចរជាតិនឹងឡើងដល់ចំនួន ២,០៣៩,០០០នាក់ កើនឡើង ២៩១.២៦% ហើយភ្ញៀវទេសចរអន្តរជាតិ ក៏នឹងឡើងដល់ចំនួន ២៣៩,៨៥៤នាក់ កើនឡើង១៧៦៣.២៣%។
លើសពីនេះទៀត ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងកំពុងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើត «កញ្ចប់ទស្សនកិច្ចពិសេស» ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាខេត្តសៀមរាបច្រើនដង។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា បច្ចុប្បន្ន ខេត្តសៀមរាប មានមូលដ្ឋានអាជីវកម្ម និងសេវាកម្មកំពុងបើកដំណើរការចំនួន ៥៤៨កន្លែង ស្មើនឹង៤៦%នៃអាជីវកម្មទេសចរណ៍សរុបក្នុងខេត្តមានចំនួន១១៨៧កន្លែង៕ អត្ថបទ៖ នាង រតនៈ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ