Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

បានផុស

នៅ

នៅ​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ នេះ នៅ សាលា​ធម្មសភា​វត្ត​បុ​ទុម​វ​តី​រាជ​វ​រា​រាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​គោរព​វិ​ញ្ញាណ​ក្ខ​ន្ធ សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យាង​ចូល​ទិវង្គត ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ ៧៨​ព្រះវស្សា កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ នៅ​សហរដ្ឋអាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ចំពោះ​ព្រះ​ភ​ក្រ​ព្រះ​បរម​រូប និង​ព្រះ​អដ្ឋិធាតុ សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់ តំណាង​គ្រប់​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​លំឱនកាយវាចា​ចិត្ត​ដោយ​សេចក្តី​សោក​សង្វេគ​យ៉ាង​ពន់ពេក ចំពោះ​ការយាង​ចូល​ទិវង្គត​របស់ សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ​។

សូមបញ្ជាក់ថា ក្នុង​សារលិខិត​រំលែក​ព្រះ​មរណទុក្ខ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បង្គំ​ទូលថ្វាយ​អ្នក​ម្នាង យិន នរោត្តម យុវនាថ ចុះ​ថ្ងៃ​២​កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ បានទូល​ថ្វាយ​យ៉ាង​ដូច្នេះ​ថា ខណៈ​នេះ រូប​សម្តេច និង​ភរិយា មាន​ក្តី​ក្តុកក្តួល​រំជួលចិត្ត​ឥតឧបមា ដោយបាន​ទទួលដំណឹង​ថា សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ នៅ​សហរដ្ឋអាមេរិក ក្នុង​ជន្មាយុ ៧៨​ព្រះវស្សា ដោយ​ព្រះ​រោគាពាធ​។

ក្នុង​ឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ រូប​សម្តេច និង​ភរិយា សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ជាមួយ​អ្នក​ម្នាង រួម​ទាំង​បុត្រាបុត្រី ប្រកបដោយ​អនិច្ចលក្ខណ​ធម៌​សង្វេគ សោកស្តាយ ស្រណោះ​អាឡោះអាល័យ ស្ទើរ​រក​ទីបំផុត​គ្មាន ព្រោះថា​ការបាត់បង់​សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ គឺជា​ការបាត់បង​ព្រះ​ស្វាមី ប្រកបដោយ​សង្គហធម៌ និង​ការបាត់បង់​ព្រះបិតា ប្រកបដោយ​ព្រះព្រហ្ម​វិហារធម៌​ដ៏​ជ្រាលជ្រៅ ពិសេស​គឺ​ការបាត់បង់​អង្គ​ព្រះរាជ​វង្ស ទ្រង់​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ មួយអង្គ​ដ៏​ល្អ​ឆ្នើម​បំផុត​ផងដែរ​។ ជាមួយគ្នានេះ រូប​សម្តេច និង​ភរិយា សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​យាង​យោនយកកំណើត​កើត ក្នុង​សុគតិភព​គ្រប់ៗ​ព្រះ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប ស ស
ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យ៖ អធិការកិច្ចការងារចុះតាមរោងចក្រជាង១០០ ដើម្បីសាកសួរព័ត៌មានកម្មករពីការប្រើប្រាស់សេវា ប ស ស

ព័ត៌មានជាតិ៨ នាទីutes មុន

ការបង្កើត CGCC មិនត្រឹមឆ្លើយតប​តម្រូវការទុនរបស់ SME ប៉ុណ្ណោះទេ ​ប៉ុន្តែ​ចូលរួមជំរុញសកម្ម​ភាពសេដ្ឋកិច្ច​

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម២៤ នាទីutes មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ត្រីបាឡែនជាង១៥០ក្បាលបានជាប់គាំង​​រដូករណែល​​​នៅ​ឆ្នេ​រសមុទ្រ​​អូស្រ្តាលី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ក្រសួងបរិស្ថាន នឹងរៀបចំបុណ្យកោងកាងសន្តិភាពនៅខេត្តកោះកុង ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា

ព័ត៌មានជាតិ២២ ម៉ោង មុន

បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម២៤ ម៉ោង មុន

លោក ជួន ណារិន្ទ ណែនាំឲ្យស្នងការរងទទួលផែនចរាចរណ៍អញ្ជើញលោក សុខ ទូច មកដោះស្រាយបញ្ចប់បញ្ហា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍៤ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ឆក់ខ្សែក
សន្តិសុខសង្គម២៣ ម៉ោង មុន

ឃាត់ខ្លួនអ្នកបកប្រែភាសាម្នាក់ ក្រោយឆក់ខ្សែក មិនបានសម្រេច

Sokha Hotels

ព័ត៌មានពេញនិយម