Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា មិនតែងតាំងមន្ត្រីដែល​មិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីថា សម្ដេច នឹងមិនតែងតាំងមន្ត្រីដែល​មិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះទេ ដោយយ៉ាងហោចណាស់ ត្រូវចេះប្រើប្រាស់កម្មវិធីនានា នៅក្នុងទូរស័ព្ទស្មាតហ្វូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សរុបចំនួន ៦២៣ នាក់ នាព្រឹកថ្ងៃទី ១៧ ខែសីហានេះថា សម្រាប់មន្ត្រីរាជការ គឺរាជរដ្ឋាភិបាលមិនតែងតាំងមន្ត្រីណាម្នាក់ មិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះទេ ពោលគឺត្រូវធ្វើអក្ខរកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះតែម្ដង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ហោចណាស់ ត្រឹមតែមួយជុំវិញប្រព័ន្ធទូរស័ព្ទគ្រប់គ្រាន់ហើយ ព្រោះអាក្នុងប្រព័ន្ធទូរស័ព្ទ អាស្មាតហ្វូនហ្នឹង គឺវាមានគ្រប់សព្វនៅក្នុងហ្នឹង បើអ្នកឯងចេះប៉ុណ្ណឹងបាន អាហ្នឹងទើបអាចធ្វើការជា មួយគេបាន ឧទាហរណ៍សព្វថ្ងៃនេះ នាយករដ្ឋមន្ត្រី ត្រូវធ្វើការដោយមានគ្រុបរបស់រាជរដ្ឋាភិបាល រួមជាមួយអភិបាលខេត្ត រួមជាមួយផ្នែកនេះផ្នែកនោះ ចឹងអ្នកឯងចូលម៉េចបាន បើអ្នកឯងនឹងមិនចេះមើលផង បើអ្នកឯងអត់នឹងមាន Whats app អត់ទាំងមាន Telegram ផង»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មន្ត្រីដែលមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺមិនត្រូវឲ្យចាត់តាំងឲ្យធ្វើការណាមួយនោះទេ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៤០ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម