ព័ត៌មានជាតិ
មេឃធ្លាក់ខ្យល់ត្រជាក់ ទឹកត្នោតផ្អែមត្រូវប៉ាន់
នារដូវត្រជាក់ធ្លាក់ខ្យល់ពីជើងគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរឡើងត្នោតបានរូតរះឡើងត្នោតយកទឹកមកលក់ឲ្យភ្ញៀវសឹងរកទឹកត្នោតលក់មិនចង់បាន។
លោកពូ ព្រំ ធឿន ដែលជាអ្នកប្រកបអាជីពឡើងត្នោត បានឲ្យដឹងថា ខែធ្លាក់ខ្យល់ត្រជាក់ធ្វើឲ្យទឹក ត្នោតមានរស់ជាតិផ្អែមឈ្ងុយហើយឆ្ងាញ់ថែមទៀត។ ដូច្នេះហើយទើបរដូវធ្លាក់ខ្យល់នេះមានម៉ូយចូលទៅទិញទឹកត្នោតយកមកពិសារដល់ក្រោមដើមតែម្តង។

លោកពូបានបន្តថា ទឹកត្នោតផ្អែមខែធ្លាក់ខ្យល់ គឺសម្បូអ្នកនិយមពិសារព្រោះជាទឹកត្នោតផ្តល់មកពីធម្មជាតិ គ្មានផលិតចេញពីសារជាតិផ្សេងៗនោះឡើយ។ ដោយសារមានការនិយមពិសារបែបនេះធ្វើឲ្យអ្នកឡើងត្នោតពុំបានដាក់មេឲ្យជូសម្រាប់លក់នោះទេ ដោយសារតែទឹកត្នោតផ្អែមលក់ដាច់ខ្លាំងពេក។ ទោះជាយ៉ាងណាក៏អ្នកនិយមពិសារទឹកត្នោតគេចូលចិត្តទៅទិញដល់ក្រោមដើមព្រោះវាសុទ្ធល្អជាងដាក់លក់ក្នុងតូប ដែលច្រើនតែលាយផ្តេសផ្តាស់នាំតែរាគរូស។

គួរបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ គឺនៅសម្បូអ្នកប្រកបអាជីពឡើងត្នោតព្រោះនៅ សល់ដើមត្នោតច្រើនពីដើមមកហើយ ដើមត្នោតដែលសម្បូជាងគេ គឺស្ថិតក្នុងសង្កាត់ព្រែកថ្មី ព្រែកឯង វាលស្បូវនិងក្បាលកោះ។
ទាក់ទិនទៅនិងការនិយមចូលចិត្តពិសារទឹកត្នោតផ្អែម គឺលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារ អំពៅផ្ទាល់តែម្តងខណៈពេលដែលលោកចុះទៅបំពេញការងារតាមបណ្តាសង្កាត់ខាងលើលោកតែង តែទៅទិញទឹកត្នោតផ្អែមដល់ក្រោមដើមយកមកពិសារព្រោះមានរស់ជាតិផ្អែមឆ្ងាញ់រហូតដល់លោកបានកោតសសើនិងបង្ហោះចែកចាយតាមបណ្តាញសង្គម ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងសូមនាំគ្នាមកពិសារទឹកត្នោតចៀសវាងពិសារភេសជ្ជៈកំប៉ុងនាំប៉ះពាល់ដល់សុខភាព៕
អត្ថបទ ៖ នរា




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ