Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី សម្រេចឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងកងអង្គរក្សជាង ១,០០០នាក់ ធ្វើការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ឡើងវិញ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំកងកម្លាំងកងអង្គរក្សជាង ១,០០០នាក់ ធ្វើការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សរុបចំនួន ៦២៣ នាក់ នាព្រឹកថ្ងៃទី ១៧ ខែសីហានេះថា ការដុះកូនឈើនៅតំបន់ភ្នំតាម៉ៅ មិនពិបាកនោះទេ ពីព្រោះរដ្ឋមានកូនឈើរហូតដល់ជាង ១០ម៉ឺនដើមឯណោះ។

ប៉ុន្តែ ដើម្បីដាំបានត្រូវរៀបចំដីឲ្យបានល្អស្អាត ដោយគាស់គល់ឈើចេញ​ ដឹកយកមែកឈើចេញ ហើយប្រើគ្រឿងចក្រ ១១៣គ្រឿង។ ចំពោះការដាំកូនឈើឡើងវិញនេះ សម្ដេចបានសម្រេចឲ្យប្រើកម្លាំងកងអង្គរក្សជាង ១,០០០នាក់​ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «យើងមិនមែនគ្រាន់តែដាំ យកទៅបង្ហោះហ្វេសប៊ុកឯណា សុទ្ធតែបេង ធ្នុង….នាងនួន សុទ្ធតែឈើប្រណិត ចឹងមិនមែនគ្រាន់តែយកទៅដាំ ហើយបង្ហោះហ្វេសប៊ុកលេងឯណា ត្រូវដាំឲ្យត្រូវខ្នាតរបស់វា រួចហើយត្រូវធ្វើការថែទាំងថែមទៀត ដែលក្រុមហ៊ុនឈូសឆាយ ជាអ្នកទទួលខុសត្រូវនាពេលខាងមុខ សម្រាប់ការផ្ដល់ឲ្យទៅរដ្ឋបាលព្រៃឈើ សម្រាប់ការថែទាំនាពេលខាងមុខ»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា សម្ដេចបញ្ជាឲ្យប្រែក្លាយតំបន់ភ្នំតាម៉ៅ ឲ្យទៅជាឧទ្យានព្រៃឈើ សួនព្រៃឈើនាពេលខាងមុខ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

លោក គង់​ ចាន់ធីណា​ ក្រៅតែ​ពី​បង្ហាត់​ក្បាច់​គុន​ក៏​មាន​បណ្ដុះ​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចេះ​ដឹងគុណ

សន្តិសុខសង្គម៧ នាទីutes មុន

ឃាត់ខ្លួនក្រុមដើរទម្លាក់យោង ២ នាក់ ក្រោយធ្វើសកម្មភាពបន្លំខ្សែក ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាច្រើនសា

ព័ត៌មានជាតិ១២ នាទីutes មុន

គិត​ពីទសវត្សឆ្នាំ១៩៩០ ទុន​វិនិយោគ​ពី​ប្រទេស​ចិន​នៅ​កម្ពុជា មានប្រមាណ ៣៦ ពាន់​លាន​​ដុល្លារ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

កីឡា៥២ នាទីutes មុន

សំដី​​លោកគ្រូ Muñoz ធ្វើ​ឲ្យ​កីឡាករ​ព្រះ​ខ័ន​រាជ​ស្វាយរៀង កាន់​តែ​មាន​ទំនុក​ចិត្ត

សន្តិសុខសង្គម១២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម