Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ​បញ្ជាឱ្យរដ្ឋមន្ត្រី​​ខ្ចីលុយ​រាជរដ្ឋាភិបាល​បើក​ឱ្យកម្មករតវ៉ាបញ្ហាថៅកែបិទ​រោងចក្រ​មិនបើកប្រាក់ឈ្នួល

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រីកម្ពុជា ​នៅថ្ងៃទី ១៧ ខែសីហានេះ​បានបញ្ជាឱ្យ​រដ្ឋមន្ត្រី​ក្រសួងការងារ​ខ្ចីប្រាក់​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហាតវ៉ា​របស់កម្មកររោងចក្រ​ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ដែលបានទៅដាក់ញត្តិនៅខុទ្ទកាល័យ​របស់​សម្ដេចតេជោ ហ៊ុន សែន​ កាលពីថ្ងៃទី ១៥ ខែសីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មករកម្មការិនីជាង ៣០០នាក់ បម្រើការងារនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា មានទី​តាំងនៅ​សង្កាត់ចោម​ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានតវ៉ាជាង ៤ ខែមកហើយ ក្រោយពីថៅកែរោងចក្រ​បិទទ្វាររត់ចោលកម្មករ ដោយមិនបានបើកប្រាក់ឈ្នូល និង​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ​។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យប់មិញខ្ញុំឃើញថា​មានកម្មករនៅរោងចក្រមួយ​ទៅខុទ្ទកាល័យខ្ញុំកាលពីថ្ងៃទី ១៥ ខែសីហា ប្រាប់ថាបានដាក់ញត្តិទៅជាង ១ ខែហើយ​ មិនទាន់មានចម្លើយ។ សម្ដេចចោទជាសំនួថា ឥឡូវហ្នឹង​ទាំងខុទ្ទកាល័យរបស់សម្ដេច និងក្រសួងការងារ​ទទួលបានញត្តិហើយតើរបៀបដោះ​ស្រាយ​ការងារយ៉ាងម៉េច?

សម្ដេចតេជោមានប្រសាសន៍ថា នេះជាសុខទុក្ខរបស់កម្មករ កម្មករដាក់ញត្តិទៅក្រសួងការងារតាំងពីខែ ឧសភា តែមិនមានដំណោះស្រាយ ហើយចុងក្រោយមកខុទ្ទកាល័យសម្ដេច។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កាលពីមុនខ្ញុំធ្លាប់ឱ្យអស់លោកខ្ចីលុយទៅដោះស្រាយឱ្យកម្មករ ហេតុអីបានពេលនេះលោកមិនដោះ មានកន្លែងណាមួយនោះកម្មករដូចជា ៣០០ ប្លាយ ទៅខ្ចីលុយរដ្ឋាភិបាលយកទៅបើកឱ្យសិនទៅរួចហើយចាំដោះស្រាយជាមួយក្រុមហ៊ុនពេលក្រោយ»។

សម្ដេចតេជោ ហ៊ុន សែន រំឭកថា បញ្ហានេះ រដ្ឋាភិបាលធ្លាប់ឱ្យក្រសួងការងារខ្ចីលុយយកទៅដោះស្រាយឱ្យកម្មករ រួចហើយបានដោះស្រាជាមួយក្រុមហ៊ុនពេលក្រោយ តាមរយៈប្ដឹង ឃាត់ទុក ឬបង្កកគណនីធនាគារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម