Connect with us

ព័ត៌មានជាតិ

តើលោក កៅ គឹមហួន មានសមត្ថភាព ចំណេះវិជ្ជា និងបទពិសោធបែបណា មុននឹងក្លាយជាអគ្គលេខាធិការអាស៊ាន?

បានផុស

នៅ

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទសអាស៊ានលើកទី៥៥ នៅរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្រេចប្រកាសតែងតាំងលោក កៅ គឹមហួន ជាអគ្គលេខាធិការអាស៊ានថ្មីសម្រាប់អាណត្តិឆ្នាំ២០២៣-២០២៨។ លោក កៅ គឹមហួន ជាមន្ត្រីជាន់ខ្ពស់កម្ពុជាដំបូងគេដែលកាន់តំណែងនេះ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

តើលោក កៅ គឹមហួន មានលក្ខណៈសម្បត្តិ សមត្ថភាព ចំណេះវិជ្ជា និងបទពិសោធបែបណា មុននឹងក្លាយជាអគ្គលេខា ធិការថ្មីរបស់អាស៊ាននេះ ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កៅ គឹមហួន បច្ចុប្បន្នមានមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមសម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោកកើតនៅឆ្នាំ១៩៦៦ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ អំឡុងពេលសង្គ្រាមស៊ីវិលនៅកម្ពុជា លោក និងក្រុមគ្រួសារ ត្រូវបានជម្លៀសឲ្យទៅរស់នៅក្នុងជំរុំជនភៀសខ្លួនជាច្រើនឆ្នាំ ហើយក៏បានរត់ភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក។ រយៈពេលនៃការរស់ នៅសហរដ្ឋអាមេរិកនេះ លោក កៅ គឹមហួន ទទួលការសិក្សានៅទីនោះ ដោយលោកទទួលបានសញ្ញាបត្រគ្រប់កម្រិត។

នៅក្នុងឆ្នាំ១៩៨៥ លោក បញ្ចប់សញ្ញាបត្រនៅវិទ្យាល័យ Herndon រដ្ឋ Virginia សហរដ្ឋអាមេរិក។ បន្ទាប់មក លោកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Baylor រដ្ឋតិចសាស សិក្សាអំពីអាស៊ី ដោយទទួលសញ្ញាបត្រនៅខែឧសភា ឆ្នាំ១៩៨៩។ ជាមួយគ្នានេះ លោក កៅ គឹមហួន ទទួលបានអាហារូបករណ៍ឲ្យទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Ohio ទីក្រុង Athens រដ្ឋ Ohio ដោយនៅឆ្នាំ១៩៩១ លោកទទួលបានសញ្ញា បត្រអនុបណ្ឌិតចំនួនពីរ គឺអនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិ និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ។ មិនតែប៉ុណ្ណោះ លោក ក៏សម្រេចបន្តការសិក្សាយកសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Hawaii សហរដ្ឋ អាមេរិក ក្នុងឆ្នាំ២០០១។ បន្ថែមពីនេះ លោកក៏ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសមួយចំនួនផងដែរ គឺសញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកសេវាសាធារណៈពីសាកលវិទ្យាល័យ Ohio នៅឆ្នាំ២០០៧ និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រពីសាកលវិទ្យាល័យមួយនៃប្រទេសឥណ្ឌា ឆ្នាំ២០១៤។

បើក្រឡេកមកមើលបទពិសោធការងារវិញ លោក កៅ គឹមហួន ក៏ធ្លាប់ឆ្លងកាត់ការងារជាច្រើន ក្នុងឋានៈជាសមាជិករាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ពាក់ព័ន្ធលើកិច្ចការអន្តរជាតិ និងការទូត។ នៅក្នុងនោះ ឆ្នាំ២០០១-២០០៣ លោកជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  និងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្នាំ២០០៤ ដល់ឆ្នាំ ២០១៣។ នៅ​ឆ្នាំ២០០៩ លោកត្រូវបានតែងតាំងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងនៅឆ្នាំ ២០១០ លោកក៏បានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០១៣ លោក ត្រូវបានដំឡើងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងអាស៊ាន ដែលលោកកំពុងកាន់តំណែងរហូតដល់បច្ចុប្បន្ន។ ក្រៅពីនេះ លោក ក៏ជាម្ចាស់នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជា ព្រមទាំងតួនាទី និងមុខតំណែងជាច្រើនផ្សេងទៀតផងដែរ។

ក្នុងតំណែងទាំងនេះ គឺលោក កៅ គឹមហួន បានធ្វើការយ៉ាងច្រើនជាមួយអាស៊ាន ហើយលោកជាអ្នកដើរតួសំខាន់សម្រាប់ការបង្កើត និងចរចាធម្មនុញ្ញអាស៊ាន ក្នុងនាមជាតំណាងកម្ពុជានៅក្នុងក្រុមការងារជាន់ខ្ពស់អាស៊ាន ស្តីពីការពង្រាងធម្មនុញ្ញអាស៊ាន ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម