Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ សរសើរសមត្ថភាពលោក ប្រាក់ សុខុន និងមន្ត្រីកម្ពុជាទាំងអស់ ចំពោះការសម្របសម្រួលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវកោតសរសើរចំពោះលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេ​ស ក៏ដូចជាឧត្ដមមន្ត្រីរបស់កម្ពុជាទាំងអស់ ដែលបានធ្វើការងារដ៏ល្អក្នុងការសម្របសម្រួល រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ហើយបានសម្របសម្រួលធ្វើឲ្យសេចក្ដីថ្លែងការណ៍រួមចេញរួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សរុបចំនួន ៦២៣ នាក់ នាព្រឹកថ្ងៃទី ១៧ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរពាក់ព័ន្ធ ក្នុងការរក្សាសុវត្ថិភាពសម្រាប់ភ្ញៀវ​ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីដើមខែសីហាកន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណ និងកោតសរសើរលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេ​ស ក៏ដូចជាឧត្ដមមន្ត្រីរបស់កម្ពុជាទាំងអស់ ដែលបានធ្វើការងារដ៏ល្អ ក្នុងការសម្របសម្រួលចេញឯកសារ។ «ក្នុងពេលដែលពិភពលោកដ៏ចម្រូងចម្រាស យើងបានអញ្ជើញមិត្តភក្ដិរបស់យើង មកអង្គុយដោយស្រួល និយាយតាមសម្រួល និងចេញសេចក្ដីថ្លែងការណ៍មួយ បានយ៉ាងល្អ»។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅនេះ មានរឿងរ៉ាវជាច្រើនណាស់ បានកើតឡើងនៅលើពិភពលោកដូចជា៖​ បញ្ហាមីយ៉ាន់ម៉ា, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាឧបទ្វីបកូរ៉េ, បញ្ហាសង្រ្គាមនៅអ៊ុយក្រែន, និងបញ្ហាដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ទៅតៃវ៉ាន់ជាដើមនោះ បានធ្វើឲ្យកិច្ចប្រជុំមានភាពកក្រើកមេឃ កក្រើកដី ស្ទើតែរំជួយរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ប៉ុន្តែទីចុងបំផុត តាមសមត្ថភាពរបស់កម្ពុជា ធ្វើការសម្របសម្រួល ដែលមុននោះ ខ្ញុំនិយាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ នៅថ្ងៃទី ៥ ខ្ញុំថា សូម្បីតែកៅអី ក៏ពិបាកអង្គុយដែរ…. ប៉ុន្តែផ្ទុយទៅវិញ នៅពេលចូលប្រជុំអ្នកទាំងអស់គ្នា បានចាប់ដៃគ្នា បាននិយាយ និងបានរួមចំណែកធ្វើឲ្យការប្រជុំ ដែលយើងធ្វើជាម្ចាស់ផ្ទះនេះ ប្រព្រឹត្តទៅដោយជោគជ័យ ដែលខ្ញុំគួរតែអរគុណ និងកោតសរសើរ ចំពោះសមត្ថភាពរបស់រដ្ឋមន្ត្រីការបរទេស ក៏ដូចជាមន្ត្រីដែលមានការពាក់ព័ន្ធ ជាពិសេសគឺឧត្ដមមន្ត្រី ដែលបានធ្វើកិច្ចការដ៏ល្អ សម្របសម្រួលធ្វើឲ្យសេចក្ដីថ្លែងការណ៍មួយចេញរួចៗ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម