ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ច បំភ្លឺថា ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ មិនមែនជាបុគ្គលិករតនាគារទេ
អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបំភ្លឺថា ជនសង្ស័យគ្រឿងញៀន ដែលត្រូវបានឃាត់ខ្លួន ឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ អាយុ ២៦ឆ្នាំនោះ មិនមែនជាបុគ្គលិកបម្រើការងារ នៅរតនាគារខេត្តកំពង់ឆ្នាំង ដូចការផ្សព្វផ្សាយមួយចំនួននោះទេ។

យោងតាមសេចក្តីបំភ្លឺ របស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ១៧ ខែសីហានេះ បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ មានការផ្សព្វផ្សាយព័ត៌មានដោយអង្គភាពសារព័ត៌មាន Online ក្នុងស្រុកមួយចំនួន អំពីការបង្ក្រាបគ្រឿងញៀន នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយក្នុងខ្លឹមសារបានបញ្ជាក់ថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ អាយុ ២៦ឆ្នាំ មានមុខរបរជាបុគ្គលិកបម្រើការងារនៅរតនាគារ ខេត្តកំពង់ឆ្នាំង។
សេចក្តីបំភ្លឺបានបន្តថា បន្ទាប់ពីបានឃើញការចុះផ្សាយអត្តបទព័ត៌មានខាងលើ អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការស្រាវជ្រាវជាបន្ទាប់ និងពិនិត្យយ៉ាងហ្មត់ចត់ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាលទ្ធផល បង្ហាញថា មិនមានឈ្មោះដូចបុគ្គលខាងលើឡើយ។
ក្នុងន័យនេះ អគ្គលេខាធិការដ្ឋាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបដិសេធទាំងស្រុងចំពោះការចុះផ្សាយខាងលើ និងបានបញ្ជាក់ថា បុគ្គលឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ មិនមែនជាបុគ្គលិក នៃរតនាគារខេត្តកំពង់ឆ្នាំង ដូចដែលព័ត៌មានបានចុះផ្សាយឡើយ។
អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវដល់បណ្តាអង្គភាពសារព័ត៌មានដែលបានចុះផ្សាយព័ត៌មានខាងលើ សូមធ្វើការចុះផ្សាយកែតម្រូវព័ត៌មានខាងលើឡើងវិញ និងសូមពិនិត្យឲ្យបានហ្មត់ចត់ ចៀសវាងការចុះផ្សាយអត្ថបទព័ត៌មាន មិនបានត្រឹមត្រូវដែលនាំឲ្យមានការភ័ន្តច្រឡំ ក្នុងចំណោមសាធារណមតិ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់