ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បង្ហាញសារសំខាន់នៃការចាក់វ៉ាក់សាំងកូវីដ-១៩
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅរសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២នេះ បានស្រាយបញ្ជាក់ពាក់ព័ន្ធទៅនឹងសារសំខាន់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ លោកស្រីបានពន្យល់ជារឿយៗ អំពីសារសំខាន់នៃការទទួលយក ដូសជំរុញ (ទី៣ ទី៤ និងទី៥)។

លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសំណួរដែលបានលើកឡើងរបស់អ្នកសារព័ត៌មាន បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសប្រគល់សញ្ញាបត្រជូន ដល់និសិត្ស នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដោយមានការអំពាវនាវដ៏ទទូចសូមឱ្យប្រជាពលរដ្ឋនាំគ្នាទៅ ចាក់វាក់សាំងកូវឹង-១៩ ទាំងដួសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា លោកស្រីវេជ្ជបណ្ឌិត សូមរំលឹកថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទី៣ ទី៤ និងទី៥) នឹងជួយដល់ការបង្កើត និងរក្សាកងការពារដែលយើងហៅថា អង់ទីគ័រនៅក្នុងសរីរាង្គមនុស្ស នៅក្នុងកម្រិតដែលអាចជួយកាត់បន្ថយបាន ជាអតិបរិមានូវភាពធ្ងន់ធ្ងរនៃការវាយលុកពីជំងឺកូវីដ-១៩ផង ជួយកាត់បន្ថយបានជាអតិបរិមានូវអត្រាចូលសម្រាកពេទ្យ និងសេចក្តីស្លាប់ផង។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងបន្ថែមថា វាក់សាំងកូវីដ-១៩ គឺជួយអាយុជីវិតមនុស្ស និងកាត់បន្ថយបានយ៉ាងច្រើននូវមហន្តរាយសុខភាពសាធារណៈ ព្រមទាំងចូលរួមធ្វើឱ្យសង្គមអាចដំណើរការក្នុងប្រក្រតីថ្មីមាននិរន្តរភាព ជម្រុញ កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិតាមរយ:ការដំណើរការឡើងវិញនូវធុរកិច្ចនានា និងទំនាក់ទំនង បម្លាស់ប្តូរពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសផងដែរ។
លោកស្រីអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តទៅតាមការ អំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយនាំគ្នាចូលរួមស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដួសមូលដា្ឋន និងដូសជំរុញ (ទី៣ ទី៤ និងទី៥) នៅពេលដល់វេនចាក់ឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឡើងវិញនូវវីរុសកូវីដ-១៩ ចូលរួមចំណែកកាត់បន្ថយ ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ឆ្ពោះទៅរកការលើកតម្កើងសុខភាពល្អទាំងអស់គ្នា និងរក្សានិរន្តន៍ភាពនៃការរស់នៅប្រចាំថ្ងៃក្នុងប្រក្រតីភាពថ្មីរបស់បងប្អូន ជាមួយនឹងការរៀនរស់នៅជាមួយនឹងវត្តមានវីរុស កូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់លើសុខភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ របស់ក្រុមគ្រួសារ និង សហគមន៍។

គួរបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២
– លើប្រជាជនអាយុពី ១៨ ឆ្នាំឡើង មាន ១០៣,៥១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់
– លើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ១០០,៩២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់
– លើកុមារអាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ១០៩,៨៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់
– លើកុមារអាយុ ០៥ ឆ្នាំ មាន ១៣៧,៦៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់
– លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៤,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០ នាក់
– លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៧០%៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ