ព័ត៌មានជាតិ
អគារសិក្សា សោ ហឺ សាងសង់ប្រើបច្ចេកទេសប្លង់សេខ្សែកាបមុនគេនៅកម្ពុជា
កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងពីធីបញ្ចុះបឋមសីលាសាងសង់អគាសិក្សា១ ខ្នងនៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ផងថា អគារសិក្សាថ្មីនេះត្រូវដំណើរការសាងសង់រយៈពេល ១២ ខែ មានចំនួន ១ខ្នង ៤ជាន់ មាន ២០បន្ទប់ មានបំពាក់តុ កៅអី ភ្លើងអគ្គិសនី និងទឹកស្អាត។
ការសាងសង់អគារសិក្សាថ្មីនេះ ប្រើប្រាស់បច្ចេកទេសសាងសង់ដំបូងគេក្នុងខេត្តបាត់ដំបង គឺប្លង់សេខ្សែកាប ធ្វើឱ្យកាន់តែរឹងមាំ ធន់ និងចំណេញពេលវេលា និងអាចចាត់ទុកបានថាជាអគារសិក្សាដំបូងគេនៅកម្ពុជា ដែលប្រើបច្ចេកទេសនេះ។

ថ្លែងក្នុងពិធីនោះដែរ សម្តេច ស ខេង បានមានប្រសាសនគូសបញ្ជាក់ថា វិស័យអប់រំនិងការសិក្សាធិការ គឺពិតជាមានសារះសំខាន់ណាស់ ក្នុងការផលិតនៅធនធានមនុស្ស ដើម្បីផ្តល់ទៅគ្រប់វិស័យក្នុងសង្គមជាតិ។ នៅគ្រប់ផ្នែកទាំងអស់នៅក្នុងសង្គម វិស័យអប់រំសុទ្ធតែត្រូវបានអភិវឌ្ឍ ទាំងថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាល របៀបរបប ការផ្សារភ្ជាប់គោលនយោបាយទៅនឹងជីវភាពប្រជាពលរដ្ឋ ពោលគឺគោលនយោបាយ និងកម្មវិធីនយោបាយត្រូវធ្វើឡើងតាមសេចក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចលើកឡើងថា «ប្រជាពលរដ្ឋយើង ខ្ញុំដើរច្រើនកន្លែង ហើយក៏ទទួលបានសំណូមពរច្រើនដែរ។ គាត់អត់ដែលសុំលុយទិញឡាន ទិញម៉ូតូ ទិញរទះគោ រទះក្របីដើម្បីបម្រើក្រុមគ្រួសារផ្ទាល់របស់គាត់ទេ។ គាត់មានតែសុំសាលារៀន សុំវត្ត សុំផ្លូវ សុំអ្វីៗដែលបម្រើប្រយោជន៍សាធារណៈ»។
សម្តេចបាន បន្ថែមផងថា តាមរយៈសំណើរទាំងអស់នេះបានឆ្លុះបញ្ចាំងច្បាស់ថា ប្រជាពលរដ្ឋចង់ឲ្យសហគមន៌របស់គាត់មានភាពរីកចម្រើន៕

អត្ថបទ៖ ឌឿនចាន់ ថារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ