ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅជីវប្រវត្តិរបស់ធនាគារអេស៊ីលីដាភាគទី ២របស់ខ្លួន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ភី អិលស៊ី កាលពីរាត្រីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ ជីវប្រវត្តិរបស់ធនាគារអេស៊ីលីដាភាគទី ២ របស់ខ្លួនដែលមានឈ្មោះថា Beyon Border,Beyon Banking ក្រោយពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើវិស័យហិរញ្ញវត្ថុនិងធនាគាររួចមក។

ថ្លែងក្នុងពិធីសម្ពោធសៀវភៅ ជីវប្រវត្តិរបស់ធនាគារអេស៊ីលីដាភាគទី ២ នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រធនាគារអេស៊ីលីដា បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ីបានមាប្រសាសន៍ថា នេះគឺជាសៀវភៅទី ២ ហើយដែលធនាគារអេស៊ីលីដាបានសម្ពោធដាក់ឱ្យប្រើប្រាស់ដែលសៀវភៅទី ១ មានឈ្មោះថា ពេលដែលគ្មានសាច់ប្រាក់គ្រប់គ្រាន់ ឬWhen there was no money ដែលបានផ្សព្វផ្សាយនៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក ដែលនិយាយពីតាំងពីកកើតរបស់អេស៊ីលីដារហូតដល់ឆ្នាំ ២០០៣។

បណ្ឌិត អ៉ិន ចាន់នី បានបន្តថា ការដាក់ចំណងជើង When there was no money នេះដែលនៅពេលនោះនៅមិនទាន់មានសាច់ប្រាក់គ្រប់គ្រាន់ទេ គឺវាជាដំណើរការកសាងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដោយពេលនោះមិនមានប្រើប្រាស់ឥណទានច្រើនទេពីទសវត្សឆ្នាំ ៩០ មកដល់ឆ្នាំ ២០០៣។ បណ្ឌិត អ៉ិន ចាន់នី បានបន្តទៀតថា ចាប់តាំងពីពេលនោះមកវិស័យហិរញ្ញវត្ថុបានរីកចម្រើន និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ទើបធនាគាររៀបចំឱ្យមានការរៀបចំបោះពុម្ពសៀវភៅភាគទី ២ ដែលមានឈ្មោះថា BeyondBorder,Beyon Banking ឬហួសពីព្រំដែនកម្ពុជាហួសពីវិស័យហិរញ្ញវត្ថុទៅទៀត។

បណ្ឌិត អ៉ិន ចាន់នី បានពន្យល់ថា ពាក្យថាហួសពីព្រំដែនកម្ពុជានេះ ដោយសារនៅឆ្នាំ ២០០៥ ជាឆ្នាំដែលមានការរីកចម្រើនជាខ្លាំង ក្នុងវិស័យធនាគារដោយយើងបានចាប់ផ្តើមពង្រីកខ្លួនទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ានដូចជាឆ្នាំ ២០០៨ បានពង្រីកទៅប្រទេសឡាវ និងឆ្នាំ ២០១៣ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ចំណែកពាក្យថា ហួសពីវិស័យហិរញ្ញវត្ថុទៅទៀតវិញ គឺសំដៅទៅលើធនាគារបានចាប់ផ្តើមលើវិស័យទីផ្សារមូលបត្រឬជួញដូរភាគហ៊ុន។



បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមថា សៀវភៅទី ១ កន្លងទៅ បានបើកឱកាសជាបទពិសោធន៍ផ្នែកវិស័យធនាគារដល់បណ្តាប្រទេសនៅក្នុងសាកលលោកប្រមាណ ៣០ ប្រទេសមកពីទ្វីបអាមេរិក មជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិក ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅវិទ្យាស្ថានពាណិជ្ជសាស្ត្រធនាគារអេស៊ីលីដា។
បណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់ថា ចំណែកសៀវភៅទី ២ នេះវិញ ក៏មិនខុសពីសៀវភៅទី ១ ដែរ ដោយវាផ្តល់សារសំខាន់សម្រាប់និស្សិតសិក្សាក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថាននៅក្នុងសាកលលោក ដែលបានមកសិក្សានៅកម្ពុជារួមទាំងអាជ្ញាធរនិយ័តកម្មនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុប្រទេសដទៃផង។ ជាងនេះទៀត សៀវភៅនេះផ្តល់ចំណេះជំនាញ និងបទពិសោធន៍ដល់ការសិក្សានិងសាជីវកម្មនៅក្នុងសាកលលោក ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅវិទ្យាស្ថានផងដែរ។

បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមឱ្យដឹងថាសៀវភៅនេះ បានបោះពុម្ពប្រមាណ ៣ ម៉ឺនក្បាល នៅរោងពុម្ពមួយនៅប្រទេសអាម្លឺម៉ង់ តាមអត្រាមិនមែនជាពាណិជ្ជកម្មដោយចំណាយថវិកា ៦០ ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជាផង និងនៅលើសាកលលោកផង ហើយក្នុងករណីអ្នកដែលមានបំណងចង់ជាវសៀវភៅនេះ អាចទៅរកទិញបាននៅអាម៉ាហ្សូន។
ចំណែក លោក ស្រី Heather A. ClarK ដែលជាអ្នកនិពន្ធសៀវភៅដែលមានឈ្មោះថា BeyondBorder,Beyon Banking នេះបានមានប្រសាសន៍ថា សៀវភៅនេះ លោកស្រីបានចំណាយពេលក្នុងការសរសេររយៈពេល ២ ឆ្នាំកន្លះ ដែលផ្តោតទៅលើវិស័យធនាគារ និងពាក់ព័ន្ធនឹងវិស័យច្បាប់ ធនាគារនិងហិរញ្ញវត្ថុជាច្រើន។ លោកស្រីបានបន្តថា សៀវភៅនេះបានផ្តល់គុណប្រយោជន៍ជាច្រើនដល់សាធារណជនដោយសារសៀវភៅនេះ មានសរសេរក្នុងវិស័យស៊ីជម្រៅពាក់ព័ន្ធទៅនឹងប្រព័ន្ធច្បាប់ និងធនាគារជាច្រើន ដើម្បីឱ្យមហាជនបានជ្រួតជ្រាបពីការវិវត្តន៍នៃវិស័យហិរញ្ញវត្ថុ។

ពាក់ព័ន្ធវិស័យធនាគារនៅកម្ពុជា លោកស្រីបានលើកឡើងថា វិស័យធនគារនៅកម្ពុជាមានការរីកចម្រើនដែលសបញ្ជាក់ឱ្យឃើញតាមរយៈកំណើនសេដ្ឋកិច្ចហើយម្យ៉ាងទៀតវិស័យច្បាប់ទាក់ទិននឹងធនាគារក៏ចាប់ផ្តើមមានការអភិវឌ្ឍន៍ជាប្រចាំ៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?