ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ស្នើពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីតួនាទី និងភារកិច្ចរបស់អធិការកិច្ចសន្តិសុខសង្គម
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យដល់សមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស.ទាំងអស់ត្រូវត្រួតពិនិត្យ និងពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយទៅលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីតួនាទី និងភារកិច្ចរបស់អធិការកិច្ចសន្តិសុខសង្គម នៃប.ស.ស.ដើម្បីប្រមូលបាននូវធាតុចូលសំខាន់ៗបន្ថែមទៀតសំដៅធ្វើឲ្យសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែមានលក្ខណៈត្រឹមត្រូវស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមដោយធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

នៅក្នុងកិច្ចប្រជុំលើកទី១៤ អាណត្តិទី១ របស់ខ្លួនដើម្បីត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២ នាព្រឹកថ្ងៃទី១៧សីហានេះ លោករដ្ឋមន្ត្រីក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវពិនិត្យនិងពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយផងដែរនូវសេចក្តីព្រាងផែនការថវិកាធ្វើយ៉ាងណាឲ្យការចំណាយនានាក្នុងការអនុវត្តការងារស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងធានាបាននូវតុល្យភាពហិរញ្ញវត្ថុ ។

ក្នុងកិច្ចប្រជុំនេះដែរ លោករដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរយ៉ាងស្មោះចំពោះការខិតខំប្រឹងប្រែងសហការបានយ៉ាងល្អរបស់សមាជិកទាំងអស់នៃក្រុមប្រឹក្សាភិបាល ប.ស.ស. ក៏ដូចជាថ្នាក់ដឹកនាំមន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារកន្លងមកបើទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក្ដីក៏នៅតែបំពេញតួនាទីយ៉ាងល្អក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយភាពទន់ភ្លន់ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ