ព័ត៌មានជាតិ
លោក កែវ រ៉េមី ស្នើដល់អ្នករាយការណ៍ពិសេស UN ត្រូវរក្សាតុល្យភាពព័ត៌មានសម្រាប់របាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានស្នើដល់លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ត្រូវរក្សាឲ្យបានតុល្យភាពព័ត៌មាន និងអនុសាសន៍នៅក្នុងរបាយការណ៍របស់ខ្លួន។ លោក កែវ រ៉េមី ស្នើបែបនេះ នៅក្នុងជំនួបការងារដោយផ្ទាល់ជាមួយលោក វិទិត មុនតាប៊ន នៅថ្ងៃទី១៧ សីហានេះ។

លោក កែវ រ៉េមី បញ្ជាក់ថា ការរក្សាបានតុល្យភាពសម្រាប់របាយការណ៍សិទ្ធិមនុស្សនៅកម្ពុជានេះ គឺដើម្បីផ្ដល់ភាពយុត្តិធម៌ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសិទ្ធិមនុស្ស។ លោក សង្កត់ធ្ងន់ថា អ្នករាយការណ៍ពិសេស មិនមែនជាមន្ត្រី ឬជាបុគ្គលិករបស់អង្គការសហប្រជាជាតិឡើយ រាល់ទស្សនៈ និងអនុសាសន៍ដែលចេញដោយអ្នករាយការណ៍ពិសេស គឺជាទស្សនៈ និងអនុសាសន៍បុគ្គល មិនតំណាងឲ្យស្ថាប័នណាមួយឡើយ។
នៅក្នុងជំនួបនេះដែរ លោក កែវ រ៉េមី ក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារចំនួន ៥ចំណុច ដូចជា៖ ១.ការបង្កើតច្បាប់ស្តីពីស្ថាប័នសិទ្ធិមនុស្សជាតិ ២.ពាក់ព័ន្ធនឹងស្ថានភាពពន្ធនាគារ និងកន្លែងឃុំឃាំង ៣.ពាក់ព័ន្ធនឹងសិទ្ធិកុមារ ៤.ពាក់ព័ន្ធនឹងលំហរប្រជាធិបតេយ្យនៅកម្ពុជា និង៥.កិច្ចសហការជាមួយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍នានា។

បន្ថែមពីនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ បានធ្វើបច្ចុប្បន្នភាពលើវិស័យផ្សេងៗទៀត រួមមាន សុខដុមនីយកម្មខាងជំនឿសាសនា សិទ្ធិសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា និងការងាររបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ដែលកម្ពុជាធ្វើជាប្រធាននៅក្នុងឆ្នាំ២០២២នេះ។
ជាការឆ្លើយតបលោក វិទិត មុនតាប៊ន បានបង្ហាញការកត់សម្គាល់ពីភាពរីកចម្រើននៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយលោកសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពិសេសរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោក ក៏ជំរុញឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តពង្រឹង និងពង្រីកលើការងារសិទ្ធិមនុស្សនេះឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ