Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឲ្យកម្លាំងប្រដាប់អាវុធរាជធានីភ្នំពេញ ត្រូវទប់ស្កាត់បទល្មើសនានាឲ្យបានល្អ

បានផុស

នៅ

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានណែនាំឲ្យកម្លាំងប្រដាប់អាវុធក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវទប់ស្កាត់បទល្មើសនានាឲ្យបានល្អ និងបំផុសប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៧ ខែសីហា ក្នុងពិធីប្រកាសតែងតាំងអភិបាលរងរាជធានីភ្នំពេញចំនួន ៣រូប នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយអភិបាលរងរាជធានីភ្នំពេញចំនួន ៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនោះ រួមមាន៖ លោក ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វា មកជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ, លោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ មកជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ, និងលោក ហ៊ុន សុរិទ្ធី អតីតអគ្គនាយករង អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវបន្ថែមអភិបាលរងចំនួន ៤រូបទៀត ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តែពេលនេះក្រសួងមហាផ្ទៃ បានប្រកាសតែងតាំងចំនួន ៣រូបសិន នៅសល់មួយរូបទៀត ដែលនឹងរៀបចំឡើងបន្តទៀត។ ដូច្នេះទេ សម្រាប់អភិបាលរងទាំង ៣រូប ដែលបានតែងតាំងថ្មីនេះ ត្រូវបំពេញការងារឲ្យបានល្អជូនរដ្ឋបាលរាជធានី ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើឲ្យរាជធានីភ្នំពេញកាន់តែរីកចម្រើន និងកាន់តែមានសោភណ្ឌភាព។

លោក សក់ សេដ្ឋា ក៏បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្នុងសង្គម។ ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានាឲ្យបានល្អ និងបំផុសប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។

ម្យ៉ាងទៀត ត្រូវគ្រប់គ្រងសំណង់ឲ្យបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកម្ពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងជំរុញឲ្យក្រុមហ៊ុនប្រមូលសំរាមទាន់ពេលវេលា បើទោះបីក្រុមហ៊ុនប្រមូលសំរាមទាំង ៣ បានអនុវត្តការងារល្អជាងមុនហើយក្តី។

សូមជម្រាបថា​ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមកមានចំនួន ៦រូប ក្នុងនោះរួមមាន៖ លោក កើត ឆែ, លោក មាន ចាន់យ៉ាដា, លោក ហួត ហៃ, លោកស្រី កែវ សុខពិសី, លោក ស៊ុយ សេរិទ្ធ, និងលោក នួន ផារ័ត្ន។ តែពេលនេះត្រូវបានបន្ថែមឲ្យមកកាន់តួនាទីនេះចំនួន ៣រូបបន្ថែមទៀត មានន័យថា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នាពេលនេះមានចំនួន ៩រូបហើយ ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខណៈដែលថ្នាក់ជាតិបានប្រតិភូកម្មវិស័យជាច្រើនមកឲ្យថ្នាក់ក្រោមជាតិអនុវត្ត ក្នុងការផ្តល់សេវាឲ្យកាន់តែកៀកប្រជាពលរដ្ឋ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម