ព័ត៌មានជាតិ
លោកប្រាក់ សុខុន សម្រេចស្នាដៃធំ ៣ កាន់តំណែងជាង ៦ ឆ្នាំនៅក្រសួងការបរទេស
ប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតកាលពីម្សិលមិញបានថ្លែងកោតសរសើរដល់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានដឹកនាំរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងស្ថានភាពដ៏លំបាក ដោយសម្របសម្រួលបានជោគជ័យ។
មន្រ្តីជើងចាស់រូបនេះ ត្រូវបានគេទទួលស្គាល់លើគំនិតច្នៃប្រឌិតលើការងារតាំងពីលោកនៅកាន់ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងទូរគមនាគមន៍។ ក្រោយផ្លាស់មកដឹកនាំក្រសួងការបរទេសនៅឆ្នាំ ២០១៦ ក្នុងរយៈជាង ៦ ឆ្នាំ ក្នុងតួនាទីជាប្រមុខការទូតកម្ពុជា លោកបានសម្រេចស្នាដៃជាច្រើនទុកជាមរតកនិងបម្រើដល់ផលប្រយោជន៍ជាតិ។
ស្នាដៃដ៏លេចធ្លោដែលលោកសម្រេចបាននៅក្រសួងការបរទេសមានដូចជា៖
-បង្កើត “វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR)”ដំបូងគេ នៅក្នុងវិស័យការទូតកម្ពុជា
ឆ្នាំ ២០១៨ លោក ប្រាក់ សុខុន បានបង្កើតវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ។ លោក ប្រាក់ សុខុន គូសបញ្ជាក់ថា ជាប្រវត្តិសាស្ត្រដែលកម្ពុជាបានបង្កើតជាលើកដំបូងនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ចំណុះឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ស្ថាប័ននេះគឺជាស្ថាប័នសំខាន់ក្នុងការចូលរួមចំណែកគាំទ្រ និងពង្រឹងជួរអ្នកការទូតរបស់កម្ពុជាឱ្យមានវិជ្ជាជីវ:ច្បាស់លាស់ពិតប្រាកដ និងបំពេញមុខងារជាតំណាងដ៏ស័ក្តិសម និងការពារផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋយើងលើឆាកអន្តរជាតិ ព្រមទាំងដើម្បីបំពេញឱ្យបាននូវតួនាទីជាអ្នកការទូតពហុវិស័យឬអ្នកការទូតនៃសតវត្សរ៍ទី២១ ដោយផ្តល់សារ:សំខាន់ដល់សកម្មភាពសេដ្ឋកិច្ច វប្បធម៌ និងទេសេចរណ៍ និងការបំពេញតួនាទីឱ្យកាន់តែសំខាន់ឡើងនៅក្នុងបណ្តាវេទិកាពហុភាគីក្នុងតំបន់ និងពិភពលោក។
លោកបានប្រៀបដំណើរការនៃវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិដូចជា «សុបិនដែលក្លាយជាការពិត»។ការបើកវិទ្យាស្ថាននេះ គឺមានអត្ថន័យជ្រាលជ្រៅ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងវិស័យការទូតកម្ពុជា ដើម្បីឈានទៅរកការកសាងស្ថាប័នមួយ ដែលមានលក្ខណ:វិជ្ជាជីវ:ខ្ពស់ និងមានលក្ខណ:ជាប្រព័ន្ធ។
-ដាក់ចេញ “យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច” ឆ្នាំ២០២១-២០២៣
បន្ទាប់ពីចំណាយពេលតាក់តែងជាង ២ ឆ្នាំ យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ រៀបចំឡើងនៅក្នុងកាលៈទេសៈដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួបក្នុងរយៈពេលជាង ៣ ទសវត្សរ៍ចុងក្រោយនេះ។

តាមរយៈយុទ្ធសាស្រ្តខាងលើ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងដើរតួនាទីជាអ្នកសម្របសម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ជំរុញឱ្យមានកំណើននៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងទាក់ទាញភ្ញៀវទេសចរណ៍ តាមរយៈការពង្រឹងតម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេស, និង អភិវឌ្ឍធនធានអ្នកការទូតជំនាន់ថ្មីប្រកបដោយវិជ្ជាជីវៈ សមត្ថភាព ខ្ពស់សកម្មការពារ និងលើកស្ទួយផលប្រយោជន៍ជាតិលើគ្រប់វិស័យ។
–ជារដ្ឋមន្ត្រីនវានុវត្តន៍ ដែលបានតាក់តែងបង្កើត “ផ្ទះបាយអង្គរ“
ផ្ទះបាយអង្គរ គឺជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ជាឧបករណ៍គន្លឹះដើម្បីលើកស្ទួយនិងផ្សព្វផ្សាយវិស័យការទូតកម្ពុជា តាមរយៈការបង្ហាញអំពីប្រវត្តិម្ហូបខ្មែរនិងអត្តសញ្ញាណជាតិខ្មែរ ដែលមានតួនាទីយ៉ាងសំខាន់ដល់វិស័យការទូតអាហារ ដើម្បីស្វែងរកការគាំទ្រ និងការទទួលស្គាល់ពីម្ហូបខ្មែរនៅលើឆាកអន្តរជាតិ។
ការបង្កើត “ផ្ទះបាយអង្គរ” នេះគឺជាការកែទម្រង់ផ្ទៃក្នុង ដែលផ្តួចផ្តើមឡើងដោយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាផ្នែកមួយនៃការទូតអាហារ។


លោកប្រាក់ សុខុន បានឲ្យដឹងថា បន្ទាប់ពីម្ហូបខ្មែរត្រូវបានទទួលស្គាល់និងមានភាពល្បីល្បាញ នឹងមានឱកាសវិនិយោគលើវិស័យផ្សេងៗដូចជា ឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មអាកាសចរណ៍ ផលិតផលកសិកម្ម និងការពង្រីកចំនួនភោជនីយដ្ឋាន និងសណ្ឋាគារជាដើម ដែលនឹងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
សៀវភៅមុខម្ហូប “រសជាតិអង្គរ-The Taste of Angkor” របស់ក្រសួងការបរទេស បានចូលរួមប្រកួតប្រជែងនិងទទួលបានជយលាភីជា “សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ-The Best Asian Cookbook” នៅក្នុងការប្រកួត Gourmand World Cookbook Awards ប្រចាំឆ្នាំ២០២១ នៅទីក្រុងបារីស៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប