Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល បញ្ជាក់ពីមូលហេតុដែល​ត្រូវដាក់បណ្ណបើកបរច្បាប់ដើមតាមខ្លួន

បានផុស

នៅ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែដាក់បណ្ណបើកបរច្បាប់ដើមតាមខ្លួនជានិច្ច រាល់ពេលបើកបរ ដើម្បីជៀសវាងការផាកពិន័យរបស់មន្រ្តីពាក់ព័ន្ធ។ លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ ២០២២ នៅថ្ងៃទី ១៨ សីហា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់មូលហេតុដូច្នេះថា «បានជាយើងតម្រូវឱ្យដាក់បណ្ណបើកបរច្បាប់​ដើមតាមខ្លួន គឺបង្ការពេលមានគ្រោះថ្នាក់ចរាចរណ៍ណាមួយ ក្រោមឥទ្ធិពលគ្រឿងញៀន ឬគ្រឿងស្រវឹង អាជ្ញាធរ អាចដកហូតទុកបណ្ណបើកបរ បានភ្លាមៗ ជាបណ្តោះអាសន្នទៅតាមច្បាប់កំណត់របស់ប្រទេស»។

ទាក់ទិននឹងបញ្ហានេះ លោកសង្កត់ធ្ងន់ថា បើសិនជាប្រជាពលរដ្ឋដាក់បណ្ណបើកបរថតចម្លងតាមខ្លួន នោះវាគ្មានន័យអ្វីនោះឡើយ។

ទោះយ៉ាងណា លោករដ្ឋមន្រ្តី បញ្ជាក់ថា ចំពោះឈៀក និងបណ្ណសំគាល់យានយន្ត គឺអនុញ្ញាតឱ្យប្រើប្រាស់ច្បាប់ថត​ចម្លងដាក់តាមខ្លួនបាន ដោយសារក្រសួងមាន QR កូដសម្រាប់ស្កេន ដូច្នេះអ្នកបើកបរមិនចាំបាច់ដាក់ឈៀក និងបណ្ណសម្គាល់យានយន្តតាមខ្លួន ក៏បានដែរ តែគ្មានការលើកលែងឡើយ ចំពោះបណ្ណបើកបរថតចម្លង៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម