ព័ត៌មានជាតិ
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខេត្តសៀមរាបមិនបារម្ភពីទឹកជំនន់ខណៈការរៀបចំទ្រុងបានរឹងមាំនិងសុវត្ថិភាព
នៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើន បង្កជាទឹកជំនន់នៅតាមតំបន់មួយចំនួន ជាពិសេសតំបន់ទំនាប។ ទឹកជំនន់ បានបង្កផលប៉ះពាល់ជាច្រើនដល់ផ្ទះសម្បែង ផលដំណាំ សម្ភារៈផ្សេងៗ និងសត្វចិញ្ចឹមរបស់ពលរដ្ឋ។ ក្នុងនោះដែរ នៅកម្ពុជា មានកសិដ្ឋានចិញ្ចឹមក្រពើជាច្រើន ដែលអាជីវកម្មនេះ អាចប្រឈមគ្រោះថ្នាក់ បើសិនជាម្ចាស់កសិដ្ឋានមិនបានរៀបចំទ្រង់ចិញ្ចឹមក្រពើឱ្យបានរឹងមាំ នៅក្នុងរដូវទឹកឡើង ឬជំនន់កើតចេញពីទឹកភ្លៀងនេះ។

ជាក់ស្តែងកាលពីឆ្នាំ ២០២០ មានក្រពើមួយក្បាល ទម្ងន់ជាង ៣០គីឡូក្រាម បានរួចពីកសិដ្ឋានមួយកន្លែងនៅជាយរាជធានីភ្នំពេញ បណ្តាលមកពីទឹកជំនន់បង្កការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង។ ក្រោយទទួលបានដំណឹងនេះ អាជ្ញាធរ បានដាក់ពង្រាយកម្លាំងតាមរកមើល ជាមួយម្ចាស់កសិដ្ឋាន និងចាប់បានមកវិញ។
ដោយឡែកនៅឆ្នាំ ២០២២នេះ ដល់រដូវស្សាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បង្កជាទឹកជំនន់នៅតាមតំបន់មួយចំនួន។ ក្នុងនោះខេត្តសៀម ដែលមានកសិដ្ឋានចិញ្ចឹមក្រពើច្រើន ក៏កំពុងជួបប្រទះនឹងជំនន់ទឹកភ្លៀងផងដែរ។
តើអ្នកចិញ្ចឹមក្រពើរៀបចំកសិដ្ឋានបែបនេះ នៅរដូវដែលកំពុងមានជំនន់ទឹកភ្លៀងនេះ?
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តសៀមរាបលោក ញ៉ែម បូរាណ បានឱ្យដឹងថា ទោះបីជាមានទឹកជន់ជោរលិចក៏ដោយ ក៏កសិដ្ឋានរបស់លោកគ្មានបញ្ហានោះឡើយ។ លោកបានបន្តថាកសិដ្ឋានរបស់លោក មានរបងព័ទ្ធជុំវិញត្រឹមត្រូវដែលមានកម្ពស់ខ្ពស់ អាចធានាសុវត្ថិភាព បាន ១០០ភាគរយ មិនឱ្យមានក្រពើរួចចេញពីទ្រុងនោះឡើយ បើទោះបីជាមានទឹកជំនន់ជន់ខ្លាំងក៏ដោយ។ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ដែលមានទីតាំនៅស្រុកបាគង ខេត្តសៀមរាបរូបនេះសង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំ កសិដ្ឋានរបស់លោកមិនធ្លាប់កើតមានបញ្ហាក្រពើរួចចេញពីទ្រុងនោះឡើយ។ បច្ចុប្បន្ន កសិដ្ឋានរបស់លោក មានក្រពើប្រមាណជាង ៣០០ក្បាល។

ទោះយ៉ាងណា លោក ញ៉ែម បូរាណ បានអំពាវនាវដល់អ្នកចិញ្ចឹមក្រពើទាំងអស់ នៅទូទាំងប្រទេស ត្រូវរៀបចំទ្រុងក្រពើឱ្យបានរឹងមាំ និងពិនិត្យជាប្រចាំ ព្រោះទឹកជំនន់បង្កដោយទឹកភ្លៀង ចាប់ផ្តើមកើនឡើង អាចនឹងមានបញ្ហាប្រសិនបើមានការថ្លោះធ្លោយដោយប្រការណាមួយ។ ជាក់ស្តែងលោកថា ឆ្នាំនេះ នៅខេត្តសៀមរាបមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឱ្យលិចតំបន់មួយចំនួនជាបណ្តើរៗហើយ។
គិតត្រឹមឆ្នាំ ២០២១ នៅខេត្តសៀមរាបមានកសិដ្ឋានចិញ្ចឹមក្រពើប្រមាណជិត ៣០០កន្លែង និងសមាគមចិញ្ចឹមក្រពើចំនួនពីរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីរដ្ឋបាលជលផលខេត្ត។
ប្រធានរដ្ឋបាលជលផល បានប្រាប់ព័ត៌មានក្នុងស្រុកថា មន្រ្តីតែងតែចុះត្រួតពិនិត្យផែនការសាងសង់កសិដ្ឋានចិញ្ចឹមក្រពើ ដោយបានណែនាំម្ចាស់កសិដ្ឋាន ត្រូវរៀបចំឱ្យមានទ្វារ ជណ្តើរ អាងចិញ្ចឹមក្រពើ និងឧបករណ៍ប្រើប្រាស់ត្រឹមត្រូវ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕
អត្ថបទ៖ នាង រតនៈ


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?